រថយន្ដ​ទំនើប​មួយគ្រឿង​បើក​បុក​រះ​បង្គោល​ឡាក​៤​ដើម និង​បន្ត​ចូល​ហ្កា​រ៉ា​ស់​សាំង​ខ្ទេច​ទូរ​ចាក់​សាំង​

681
ចែករម្លែក

ដោយ​: ចាន់តូ / ភ្នំពេញ​: បុរស​ម្នាក់​ស្រវឹងស្រា​ជោកជាំ​បាន​បើករថយន្ដ​ស៊េរី​ទំនើប​មក​បុក​រះ រទេះ​សំរាម និង​បង្គោល​ឡាក់ បាក់​អស់​៤​ដើម នៅមុខ​ក្រសួង​វប្បធម៌ ហើយ​បន្ត​បើកចូលទៅ​បុក ហ្កា​រ៉ា​ស់​សាំង​តេ​លា បណ្ដាល​ឲ្យ​បាក់​ទូរ​ចាក់​សាំង​អស់​មួយ​ផ្ទាំង ចំណែកឯ​រថយន្ដ​ខូចខាត​ផ្នែក​ពីមុខ​យ៉ាងដំណំ​។ ហេតុការណ៍​នេះ កើតឡើង​កាលពី​វេលា​ម៉ោង​១២​និង ២០​នាទី​យប់​រំលងអធ្រាត្រ​ឈានចូល​នៅ​ថ្ងៃអាទិត្យ ទី​១៦ ខែធ្នូ ឆ្នាំ​២០១៨ ស្ថិត​តាម​បណ្ដោយ​ផ្លូវ​ព្រះ​ន​រោ​ត្ដម ក្បែរ​ស្ពាន​អាកាស​ក្បាលថ្នល់ សង្កាត់​ទន្លេបាសាក់ ខណ្ឌចំការមន​។​

​តាម​ប្រភពព័ត៌មាន​នៅនឹងកន្លែង​កើតហេតុ​បាន​ប្រាប់​ឲ្យ​ដឹងថា មុនពេល​កើតហេតុ​គេ​ឃើញ​រថយន្ដ​ស៊េរី​ទំនើប​មួយគ្រឿង ម៉ាក HYUNDAI ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ពណ៌​លឿង AT18 .2-0460 បើក​ដោយ​បុរស​មា្ន​ក់​ក្នុងស្ថានភាព​ស្រវឹងស្រា​ជោកជាំ ដែល​ធ្វើដំណើរ​ទិសដៅ​ពី​ជើង​មក​ត្បូង​ក្នុង​ល្បឿន​យ៉ាង​ល្បឿន ខណៈពេល​មកដល់​ចំណុចកើតហេតុ ក៏បាន​រេ​ចង្កូត​បុក​រះ រទេះ​សំរាម រាយ​សំរាម​ពេញ​ផ្លូវ និង​បង្គោល​ឡាក់​បាក់​អស់​ចំនួន​៤​ដើម នៅមុខ​ក្រសួង វប្បធម៌ និង​ជ្រុល​មក​បុក​ហ្កា​រ៉ា​ស់​សាំង​តេ​លា រង​ការខូចខាត​បាក់​ទូរ​កន្លែង​ចាក់​សាំង​មួយ​ផ្ទាំង​រថយន្ដ​ខ្ទេច​ផ្នែក​ពីមុខ​យ៉ាងដំណំ​។ បុក​ហើយ​ភ្លាមៗ​ម្ចាស់​ហ្កា​រ៉ា​ស់​សាំង​បាន​យក​បំពង់​ពន្លត់​អគ្គិភ័យ​ចំនួន ៤​បំពង់​មក​បាញ់​ការពារ​សា​ន្ថ​ភាព​ខ្លាច​មានការ​ឆាបឆេះ​។ ក្នុងករណីនេះ​មិនមាន​អ្នករងរបួស​នោះទេ​។​

​ក្រោយពេល​កើត សមត្ថកិច្ច​មូលដ្ឋាន​បាន​ចុះមក​កន្លែង​ហេតុ បានធ្វើការ​វាស់វែង​យក​រថយន្ត​បង្ក​ទៅ​រក្សាទុក នៅ​ការិយាល័យ​ចរាចរណ៍​ផ្លូវគោក​រាជធានី​ភ្នំពេញ រង់ចាំ​ម្ចាស់​រថយន្ដ​ដោះស្រាយ​ទៅតាម​ផ្លូវច្បាប់​៕ ល​