​អាជ្ញាធរ​ស្រុក​រវៀង​ដឹកនាំ​កម្លាំង​ចុះបង្ក្រាប​ការធ្វើ​អាជីវកម្ម​រ៉ែ​មាស​ខុសច្បាប់​

842
ចែករម្លែក

​ដោយៈ​ភ្នំ​ដែក​/​ព្រះវិហារ​៖​កាលពី​ថ្ងៃទី​១៥​ខែធ្នូ​ឆ្នាំ​២០១៨​អាជ្ញាធរ​ស្រុក​បាន​ដឹកនាំ​កម្លាំងចម្រុះ​ចុះបង្ក្រាប​ទីតាំង​ធ្វើ​អាជីវកម្ម​រ៉ែ​មាស​ខុសច្បាប់​និង​ប្រើប្រាស់​សារ​ធាតុគីមី​មួយកន្លែង​ស្ថិតនៅ​ចំណុច​ព្រៃទទឹង​ក្នុងភូមិ​សាស្ត្រ​ភូមិ​ត្រ​ពាំ​ទន្ទឹម​ឃុំ​រមទម​ស្រុករ​វៀង​ខេត្តព្រះវិហារ​។​

​លោក​ហោ​ប៊ុន​ហ៊ួ​រ​អភិបាលស្រុក​រវៀង​និង​ជា​ប្រធាន​គណៈបញ្ជាការ​ឯកា​ព​ស្រុក​បានឱ្យដឹងថា​ក្នុងនាម​គណៈបញ្ជាការ​ឯក​កាព​ស្រុក​ថ្ងៃនេះ​លោក​បាន​ដឹកនាំ​កម្លាំងចម្រុះ​ចុះបង្ក្រាប​ករណី​ធ្វើ​អាជីវកម្ម​រ៉ែ​មាស​ដោយ​ខុសច្បាប់​និង​ប្រើប្រាស់​សារធាតុ​គីមី​។​ជា​លទ្ធផល​បាន​កម្ទេចចោល​អាងទឹក​ចំនួន​៣​ដោយ​ក្នុង​អាង​និ​មួយៗ​មាន​ទំ​ហ៊ំ​២​ម៉ែត្រការ៉េ​ចំនួន​២​អាង​និង​ទំ​ហ៊ំ​៣​ម៉ែត្រការ៉េ​ចំនួន​១​អាង​។​ក្រៅពី​នោះបាន​ដកហូត​ម៉ាស៊ីនបូមទឹក​ចំនួន​២​គ្រឿង ចំណែក​ម្ចាស់​បាន​រត់គេចខ្លួន​។​

​លោក​ហោ ប៊ុន​ហ៊ួ​រ​បានបញ្ជាក់​ឱ្យដឹងទៀតថា​ការចុះពិនិត្យ​កន្លែង​ធ្វើ​អាជីវកម្ម​ធ្វើ​រ៉ែ​មាស​នេះ គឺ​ក្រុមការងារ​បាន​ចុះ​ដល់ទី​តាំង​ទាំង​មានច្បាប់​និង​អត់​ច្បាប់​។​ចំពោះ​បងប្អូន​ប្រជាពលរដ្ឋ​ដែល​ប្រកប​អាជីវកម្ម​ដោយ​មិនទាន់​មានច្បាប់​អនុញ្ញាត​លោក​ណែ​នាំឱ្យ​ពួកគាត់​ទៅធ្វើ​ច្បាប់​សិន​។​លោក​បាន​ឱ្យធ្វើ​កិច្ចសន្យា​ផងដែរ​។​លើសពីនេះទៅទៀត​លោក​ក៏បាន​ណែនាំ​ឱ្យ​ប្រជាពលរដ្ឋ​អាចបង្កើត​ជា​សហគម​ក៍​បាន​។​

ជាមួយគ្នា​នោះ​លោក​អភិបាលស្រុក​បាន​ណែ​នាំឱ្យ​បងប្អូន​ប្រជាពលរដ្ឋ​ត្រូវមាន​ការប្រុងប្រយ័ត្ន​ចំពោះ​ការ​ជីកដី​រុករក​រ៉ែ ជៀសវាង​ការបាក់​ស្រុត​ដែល​បណ្តាលឱ្យ​គ្រោះថ្នាក់​ដល់​អាយុជីវិត ហើយ​ជាពិសេស​មិនត្រូវ​ប្រើប្រាស់​សារ​ធាតុគីមី​ជាដាច់ខាត​៕S/​

ទីតាំងផ្សាយពាណិជ្ជកម្ម