ប្រព័ន្ធ​ផ្សព្វផ្សាយ​អន្តរជាតិ​សរសើរ​វៀតណាម​ដែល​ឈ្នះ​ជើងឯក AFF Cup

778
ចែករម្លែក

​ជ័យជម្នះ​របស់​វៀតណាម​ក្នុងការ​ប្រកួត AFF Suzuki Cup ឆ្នាំ​២០១៨ បាន​ល្បី​ពេញ​សារព័ត៌​មាននៅ​អាស៊ី​និង​អន្តរជាតិ​។​

​វេ​ប​សាយ Fox Sports បាន​និយាយថា វៀតណាម “​បាន​បង្ហាញថា​ហេតុអ្វី​បានជា​ពួកគេ​ជា​ក្រុម​ល្អ​បំផុត​នៅក្នុង​ការប្រកួត ដោយ​រក្សា​អ្វីៗ​ឱ្យ​រឹងមាំ​នៅ​តំបន់​ការពារ​និង​បង្ហាញ​ពី​វិជ្ជាជីវៈ​ដ៏​ល្អ​អំឡុង​ការប្រកួត​ហើយ​ក្លាយជា​ម្ចាស់​ជើងឯក​នៃ​តំបន់​អាស៊ីអាគ្នេយ៍​”​។​

​វេ​ប​សាយ​នេះ​បានសរសេរថា “​វៀតណាម​បាន​យកឈ្នះ​លើ​ម៉ាឡេស៊ី​នៅ​ថ្ងៃ​ប្រកួត​ផ្តាច់ព្រ័ត្រ​ហើយ​បាន​រក្សា​សិទ្ធិ​ហៅ​ខ្លួនឯង​ថា​ជា​ក្រុម​ដ៏​ល្អ​បំផុត​នៅ​អាស៊ីអាគ្នេយ៍​”​។​

Fox Sports ក៏បាន​សរសើរ​អ្នកចាំទី ដាង វ៉ាន់​ឡាំ ផងដែរ​សម្រាប់​ការប្រកួត​របស់គាត់​នៅក្នុង​វគ្គ​ផ្តាច់ព្រ័ត្រ​។​

Fox Sports បាន​បន្ថែមថា “​អ្នកចាំទី​វៀតណាម​ដាង វ៉ាន់​ឡាំ​ចាំបាច់​ត្រូវ​ធ្វើឱ្យ​បានល្អ​បំផុត​នៅក្នុង​ការប្រកួត​ជើង​ទី ២ នៃ​ការប្រកួត​បាល់ទាត់ AFF Cup ឆ្នាំ ២០១៨ ជាមួយ​ម៉ាឡេស៊ី ហើយ​គាត់​បាន​ដើរតួ​យ៉ាងសំខាន់​ក្នុង​ការជួយ​ឱ្យ​ក្រុម​នាគ​មាស​ក្លាយជា​ម្ចាស់​ជើងឯក​”​។​

​វេ​ប​សាយ​កីឡា ESPN របស់​អាមេរិក និង​កាសែត​ម៉ាឡេស៊ី Malay Mail បាន​គូសបញ្ជាក់​ពី​ជ័យជម្នះ​របស់​វៀតណាម​ផងដែរ​៕ ដោយ៖ កញ្ញាដាលីស

សារព័ត៌មាន​បរទេស​លើកសរសើរ​វៀតណាម​ដែល​ឈ្នះ​ជើងឯក AFF Suzuki Cup ឆ្នាំ​២០១៨


ទីតាំងផ្សាយពាណិជ្ជកម្ម