ក្មេងស្រី​កំសត់​២​នាក់​បងប្អូន​ជីវភាព​ខ្វះខាត​ចង់​រៀន​បន្ត​ទទួល​អំណោយ​ពី​សប្បុរសជន​ក្នុង​និង​ក្រៅប្រទេស​

778
ចែករម្លែក
  • 38
    Shares

ដោយ:​ចាន់តូ​​/ភ្នំពេញ ៖ បន្ទាប់ពី​កាសែត​រស្មី​កម្ពុជា​បាន​ផ្សាយ​ក្មេងស្រី​២​នាក់ ខ្វះខាត​ក្នុងការ​រៀនសូត្រ​បន្ត ម្ដាយ​គ្មាន​លទ្ធិភាព​ជួយ​ទើប​នៅ​ព្រឹក​ថ្ងៃទី​១៦ ខែ ធ្នូ ឆ្នាំ​២០១៨ ក្រុម​ក្មេង​ល្អ​CPP ដឹកនាំ​ដោយឯកឩត្តម យួន សុជាតិ ទី​ប្រឹក្សា​សម្តេចពញ្ញាចក្រី ​ហេង សំរិន ប្រធានរដ្ឋសភាជាតិ និង ឯកឩត្តម គង់ កន្នារិទ្ធ ជំនួយការផ្ទាល់ឯកឩត្តមទេសរដ្ឋមន្ត្រី គន់ គឺម បាន​នាំយក កង់ ២​គ្រឿង ថវិការ ១​លាន​រៀល សៀវភៅ ប៊ិច និង​សម្ភារៈ​គ្រឿង​ឧបភោគ​បរិ​គោគ​មួយចំនួនធំ នៅ​ទីស្នាក់ការ​ភូមិ​ចំការឪឡឹក​១ សង្កាត់​កា​កាប​១ ។

ដោយឡែក​លោក ឃឹ​ត ឈឿន ម្ចាស់​សំណង់​បុរី​ឃឹ​ត ឈឿន ឧបត្ថម្ភ​ច​វិការ ១០​ម៉ឺន​រៀល សៀវភៅ ប៊ិច ។ ចំណែក ខាង​កិច្ចការនារី​សង្កាត់​កា​កាប​ទី​១ ឧបត្ថម្ភ ១០​ម៉ឺន​រៀល លោកស្រី​ចៅសង្កាត់​ជូន​សំលៀកបំពាក់​២​កំ​ប្លេ​រ​ដល់ កុមារី​២​នាក់​បងប្អូន ហេតុតែ​ចង់​រៀនសូត្រ​។ បន្ថែមទៀត លោក មាស ចន្ថា រស់នៅ​ក្រៅប្រទេស​លោក​បាន​ឲ្យ​តំណាង​មកជួប​ក្មេងស្រី​ផ្ទាល់ លោក​ជួយ​ឲ្យ​ក្មេងស្រី​ទាំង​២​នាក់​បាន​ចូលរៀន​ភាសារ​អង់គ្លេស និង​ជួយ​នូវ​សម្ភារៈ​សិក្សា គ្រឿងឧបភោគ​បិ​រ​គោគ​មួយចំនួនទៀត ។​

​កុមារី​២​នាក់​បងប្អូន ទី​១ ឈ្មោះ រ​ត្ន័ រចនា អាយុ​១៤​ឆ្នាំ រៀន​ថ្នាក់​ទី​៦ ។ ទី​២ ឈ្មោះ រ​ត្ន័ កញ្ញា អាយុ​៩​ឆ្នាំ រៀន​ថ្នាក់​ទី​៣ មាន​ម្តាយ​មិន​ស្គាល់ឈ្មោះ ជា​ស្ត្រី​ម៉េ​ម៉ា​យ ប្តី​រត់ចោល ។​

​តាម​លោកស្រី ទៀប វណ្ណ​រឿង ចៅសង្កាត់​កា​កាប​ទី​២ បាន​ឲ្យ​ដឹងថា ក្មេងស្រី​ទាំង​២​នាក់ រស់នៅក្នុង​សភាព​ជីវភាព ក្រលំបាក តោកយ៉ាក ក្នុង​មូលដ្ឋាន​ខាងលើ ខ្វះមុខ ខ្វះ​ក្រោយ គ្មាន កង់ ម៉ូតូ​ជិះ​នឹង​គេ សូម្បីតែ​សម្លៀកបំពាក់ ក៏​ខ្វះខាត​ដែរ មិនបាន​រៀន​សូត្រ ដោយ​មើលឃើញ រាល់​ការលំបាក និង​ចំណង់​ចំណូលចិត្ត​របស់​ក្មេង​ទាំង​២​នាក់ ទើប​នៅ​ព្រឹក​ថ្ងៃទី​១២ ខែធ្នូ នេះ ត្រូវបាន​លោកស្រី ទៀប វណ្ណ​រឿង ចៅសង្កាត់​កា​កាប​១ បាន​ហៅ​ក្មេងស្រី​ទាំង​២​នាក់​បងប្អូន មកដល់​សាលាសង្កាត់​របស់លោក​ស្រី និង​ឧបត្ថម្ភ ជួយ​ជា​សម្លៀកបំពាក់ ថវិការ​បន្តិចបន្តួច ដល់​ក្មេង​កំសត់ ហើយ​ជាងនេះ​ទៅ​​ទៀត លោកស្រី បាន​សម្របសម្រួល ឲ្យ​ក្មេង​ទាំង​២​នាក់​បាន​ចូលរៀន​សូត្រ​នៅ​សាលាបឋមសិក្សា​សុភមង្គល ។​

តាម​លោក យួន សុជាតិ ទី​ព្រឹក្សា​សម្តេច​ហេង សំរិន ដឹកនាំ​ក្រុមយុវជន​ក្មេង​ល្អ CPP បញ្ជាក់​ថាបើ​ក្មេងស្រី​ទាំង​២​នាក់​ប្រឹងប្រែង​រៀនសូត្រ មាន​ចំណាត់ថ្នាក់​ល្អ ចាប់ពី​លេខ​១​ដល់​លេខ​៥ លោក​និង​មាន​រង្វាន់​លើកទឹកចិត្ត​ជូន​រៀងរាល់ខែ ៕​B/

អាជ្ញាប័ណ្ណចែកចាយផ្តាច់មុខ