អាជ្ញាធរខេត្ត​ស្នើ​ដល់​ម្ចាស់​សណ្ឋាគារ​ ​ផ្ទះសំណាក់​ ​ខារ៉ាអូខេ​និង​ក្លឹប​កម្សាន្ត​នានា​ចូលរួម​សហការ​ទប់ស្កាត់​និង​លុបបំបាត់​គ្រឿងញៀន​

661
ចែករម្លែក

ដោយ​:គង់​ហេង/កំពង់ចាម​ ៖ អាជ្ញាធរខេត្ត​កំពង់ចាម បានស្នើ​ដ៏​ទ​ទួ​ច​ដល់​គ្រឹះស្ថាន​សិក្សា​,​ម្ចាស់​អាជីវកម្ម សណ្ឋាគារ​,​ផ្ទះសំណាក់​,​ផ្ទះជួល​,​ក្លឹប​ខារ៉ាអូខេ និង​ក្លឹប​កម្សាន្ត​នានា​ចំនួន​ជាង ១.០០០ កន្លែង ចូលរួម​សហការ​ទប់ស្កាត់ និង​លុបបំបាត់​គ្រឿងញៀន​ពោល គឺ​សូមកុំ​ឲ្យ​វា​(​គ្រឿងញៀន​) ត្រួតត្រា​ទីកន្លែង និង​ជីវិត​របស់​យើង​។​

ក្នុងការ​ជួបជុំ​ជាមួយ​មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ ម្ចាស់​អាជីវកម្ម សណ្ឋាគារ ផ្ទះសំណាក់​ផ្ទះជួល ក្លឹប​កម្សាន្ត​នានា សរុប​ជាង​មួយ​ពាន់​នាក់ នៅ​សាលាខេត្ត​កំពង់ចាម លោក គួច ចំរើន អភិបាលខេត្ត​នេះ បាន​ថ្លែង​កាលពី​ចុង​សប្តាហ៍​នេះ​ថា សូម​បងប្អូន​ទាំងអស់​សហការ ផ្តល់ព័ត៌មាន​ឲ្យ​បាន​ទាន់ពេលវេលា បើ​មានការ​សង្ស័យ​ពី​បញ្ហា​គ្រឿងញៀន គឺ​ដើម្បី​ឲ្យ​សមត្ថកិច្ច​ចាត់វិធានការ បង្ការ​ទប់ស្កាត់ ឬក៏​ឈានទៅ​អនុវត្តន៍​នីតិវិធីតុលាការ គឺ​ចាប់​ឃាត់ខ្លួន​តែម្តង​។​

លោក គួច ចំរើន បាន​មានប្រសាសន៍​លើកឡើង​ទៀតថា ជាពិសេស​បង​ប្អូ​ម​ជា​ម្ចាស់ផ្ទះ​សំណាក់​នេះឯង ដែល​ងាយ​រងគ្រោះ​ជាងគេ​។ ដូច្នេះ​សូម​ចូលរួម​សហការ ជាមួយ​សមត្ថកិច្ច​ឲ្យ​បានល្អ គឺ​ចៀសវាង​ដាច់ខាត ការពាកព័ន្ធ​ជាមួយ​បទល្មើស​ដ៏​គ្រោះថ្នាក់​មួយ​នេះ ដែល​បង្ក​ឲ្យ​ប៉ះពាល់ ជួប​មហន្តរាយ​ដល់​សង្គម​ទាំងមូល និង​ខ្លួនឯង​នោះ​។ ជាក់ស្តែង​ផ្ទះសំណាក់​ចំនួន​ពីរ កន្លែង នៅ​ស្រុក​ជើងព្រៃ និង​ស្រុក​ចម្ការលើ ត្រូវបាន​យើង​បិទ​អាជីវកម្ម ពីបទ​សមគំនិត​ក្នុង​បទល្មើស​គ្រឿងញៀន​នេះ​។​

លោក​អភិបាលខេត្ត​បាន​គូសបញ្ជាក់ថា ការសង្ស័យ​អ្វីមួយ​ដូចដែល​សមត្ថកិច្ច​នគ​របាល​បានធ្វើ​បទ​បង្ហាញ​បង្រៀន​ផ្សព្វផ្សាយ​ច្បាប់ និង​ផលប៉ះពាល់ នៃ​គ្រឿងញៀន ដល់​បងប្អូន​នេះ គឺ​សូម​រាយការណ៍​ផ្តល់ព័ត៌មាន និង​ការសហការ ឲ្យ​បានល្អ​បំផុត​។ ចៀសវាង​ការប្រទះឃើញ​វត្ថុតាង​បទល្មើស​គ្រឿងញៀន បែរជា​មិន​ផ្តល់ព័ត៌មាន គឺ​រាប់​ថា ជា​បទល្មើស​សមគំនិត​ជាការ​សម្រួល ដល់​បទល្មើស​ច្បាស់​ហើយ​។​

លោក​បាន​បន្តថា យើង​អនុវត្តន៍​ច្បាប់​ហើយ ចំពោះ​អ្នកពាក់ព័ន្ធ​បទល្មើស​គ្រឿង គឺ​តួយ៉ាង​អ្នកបើកបរ​រថយន្ត​ទាំងឡាយ​ដែល​ស្ថិតក្រោម​ឥទ្ធិពល គ្រឿងញៀន​ក្រោយពី​ចាត់វិធានការ​រដ្ឋបាល​ចំនួន ប្រាំ លើក​នោះ​។ ដោយ​បច្ចុប្បន្ន​មាន​អ្នកបើកបរ​ប្រមាណ​ជាង ៣០ នាក់​ផ្ទុក​សារធាតុ​ញៀន​នោះ គឺ​បាន​ជាប់​ក្នុង​ពន្ធនាគារ​ហើយ​។ ព្រោះថា បទល្មើស​ផ្ទុក​សារធាតុ​គ្រឿងញៀន​ពេល​កំពុង​បើកបរ​នេះ គឺជា​ជាប់​ពាក់ព័ន្ធ​គ្នា ជាមួយ​បង្ក​គ្រោះថ្នាក់​ចរាចរណ៍​។

លោក​បញ្ជាក់ថា លទ្ធផល​ស្រាវជ្រាវ​ស៊ើបអង្កេត​បង្ហាញ​ច្បាស់​ថា ជនរងគ្រោះ​ស្លាប់​ដោយ​គ្រោះថ្នាក់​ចរាចរណ៍​ឆ្នាំ២០១៨ មាន​ចំនួន១១៣នាក់​។ អ្នកស្លាប់​ភាគច្រើន បណ្តាលមកពី​តៃកុង​រថយន្ត ជា​អ្នកបើកបរ​រថយន្ត​ធុន​ធំ ដែល​ប្រើប្រាស់​សារធាតុ​ញៀន​។ ដូច្នេះ​យើង​ត្រូវតែ​អនុវត្តន៍​វិធានការ​ច្បាប់ គឺ​ដើម្បី​ផ្តល់​យុត្តិធម៌​សម្រាប់​ជនរងគ្រោះ ដែល​បាន​ស្លាប់បាត់​បង់ជីវិត​ទៅនោះ​៕B/