អាជ្ញាធរ​ចុះ​កាត់​ខ្សែកាប ដែល​ពាក់​លើ​បង្គោល​ភ្លើង​បង្ក​ភាព​រញ៉េរញ៉ៃ​ក្នុង​ក្រុង​សៀមរាប​

798
ចែករម្លែក

ដោយ​: អង្គរតូច / សៀមរាប​: កម្លាំងចម្រុះ​របស់​អាជ្ញា​ធរ​ខេត្ត បាន​ចុះ​កាត់​ខ្សែកាប ដែល​ពាក់​លើ​បង្គោល​ភ្លើង​បង្ក​ភាពរ​ញ​ញ៉េ​រ ក្នុង​ក្រុង​សៀមរាប​។ ការចុះ​កាត់​នោះ​ធ្វើឡើង​ចាប់ពី​ថ្ងៃទី​១៥ ខែ ធ្នូ ឆ្នាំ​២០១៨ ដោយ​បន្តធ្វើ​រហូត​ទាល់តែ​ស្អាត​ក្រុង​ទេសចរណ៍​មួយ​នេះ​។​

​មន្ត្រី​អាជ្ញាធរខេត្ត​បាន​ឲ្យ​ដឹងថា សមាសភាព​ចូល​រួមមាន​កម្លាំងចម្រុះ អភិបាលរង​ខេត្ត​ប្រធាន​/​អនុប្រធាន មន្ទីរ​ពាក់ព័ន្ធ និង​អាជ្ញាធរ​មូលដ្ឋាន​។ កន្លងមក មាន​ក្រុមហ៊ុន​ខ្សែកាប​ផ្សេងៗ បាន​លួច​យក​ខ្សែកាប​អុ​ប​ទិ​កមក​បំពាក់​លើ​បង្គោល​ភ្លើង បង្ក​ឲ្យ​មាន​ភាព​អាណាធិបតេយ្យ​នៅក្នុង​តំបន់​ទេសចរ​។ ចឹ​ង​ហើយ​បានជា​អាជ្ញាធរ​ត្រូវតែ​ប្រឹងប្រែង ចុះ​រៀបចំ​ឲ្យ​បានល្អ​ប្រសើរ​ឡើងវិញ​។ ក្នុងនោះ​បើ​មាន​ក្រុមហ៊ុន​ណាមួយ​នៅតែ​មិន​អនុវត្តន៍​តាម​ការណែនាំ​របស់​អាជ្ញាធរ​នោះទេ នឹងធ្វើ​ការផាកពិន័យ​តាមផ្លូវ​ច្បាប់​។​

​ប្រភព​បន្តថា ចំពោះ​ខ្សែកាប និង​ខ្សែភ្លើង​នៅពេល​ខាងមុខ​នឹងត្រូវ​ជីក​កប់​ដាក់​ក្នុង​ដី​វិញ​។ លើកដំបូង​នេះ ធ្វើបាន​៥​ផ្លូវ ហើយក៏​ជា​ផ្លូវ​សំខាន់ៗ​នៃ​ក្រុង​សៀមរាប ដែលមាន​ប្រវែង​សរុប​ជាង​៥០០០​ម៉ែត្រ​។​ករណីនេះ អាជ្ញាធរ​និង​បន្ត ចុះ​កាត់​បន្ថែមទៀត​លុះត្រា​អស់​ខ្សែ​បែបនេះ​។​

​ជាមួយគ្នានេះ​មហាជន បាន​សម្តែង​ការ​សាទរ​ទៅ​ចំណាត់ការ​របស់​ថ្នាក់ដឹកនាំ​នៃ​ខេត្តសៀមរាប និង​មន្ត្រី​ពាក់ព័ន្ធ ដែល​បាន​ចុះ​អនុវត្តន៍​ការងារ​ប្រកបដោយ​តម្លាភាព និង​ម៉ឺង​មាត់​ជាទីបំផុត​។​

​ក្រុម​ពលរដ្ឋ​ក៏​ស្នើសុំ ចំពោះ​ខ្សែភ្លើង​និង​ខ្សែកាប ដែល​អូស​កាត់​ទទឹងផ្លូវ គួរពិនិត្យមើល​និង​សុំ​បញ្ឈប់​ការបន្ត​អូស​បែបនេះ​តទៅទៀត​។ ព្រោះថា អាចធ្វើ​ឲ្យ​ពួកគាត់​លែង​ភ័យ​រឿង​ទុស្សេ​ខ្សែភ្លើង​ទៀត និង​គ្មាន​ភាព​រញ៉េរញ៉ៃ​នៅ​នៅតាម​ដងផ្លូវ​។ ដោយ​ពួកគាត់​សង្ឃឹមថា ក្រុង​ទេសចរណ៍​សៀមរាប​អង្គរ និង​ក្លា​យា​ជា​តំបន់​បេះដូង​ទេសចរ ដែល​មិនអាច​កាត់ថ្លៃ​បាន​៕