ថ្ងៃស្អែក​គណបក្ស​ប្រជាជន​កម្ពុជានឹង​បើក​សន្និបាត​គណៈកម្មាធិកា​រ​កណ្តាល​រយៈពេល​៣​ថ្ងៃ​

677
ចែករម្លែក
  • 32
    Shares

​ដោយៈតារារិទ្ធ/ភ្នំពេញ​៖​គណបក្ស​ប្រជាជន​កម្ពុជា​ដែលជា​គណបក្ស​កំពុង​ដឹកនាំ​រាជរដ្ឋា ភិបាល​នឹងបើក​សន្និបាត​គណៈកម្មាធិការ​កណ្តាល​របស់ខ្លួន​រយៈ​ពេល៣​ថ្ងៃ​ពី​ព្រឹក​(​ថ្ងៃទី ១៨ ដល់ ២០ ខែធ្នូ​) នៅ​មជ្ឈមណ្ឌល​ពិព័រណ៍​និង​សន្និបាត​កោះ​ពេជ្រ​ក្រោម​អធិបតីភាព​របស់​សម្តេច​អគ្គមហាសេនា​ប តី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា​និង​ជា​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា​។

​បើ​យោងតាម​របៀបវារៈ​កម្ម​វិធី​នៃ​សន្និបាត​បានបង្ហាញ​ថាស​ន្និបាត​និង​ពិនិត្យមើល​សេច ក្តីព្រាង​”​របាយការណ៍​ស្តីពី​សភាពការណ៍​ទូទៅ​និង ការងារ​គណបក្ស​ឆ្នាំ​២០១៨​និង​ទិសដៅ​ភារកិច្ច​ឆ្នាំ​២០១៩”​និង​ការ​ស្តាប់​មតិ​ណែនាំ​ស្តីពី​ការអនុវត្ត​ផែនការ​ឆ្ពោះទៅកាន់​ការបោះ ឆ្នោត​ជ្រើស​រើស​សមាជិក​ក្រុមប្រឹក្សា​រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌអាណត្តិ​ទី​៣ឆ្នាំ២០១៩ ។ការបោះឆ្នោត​ជ្រើសតាំង​បន្ថែម​សមាជិក​និង​ជ្រើសតាំង​ប្រធាន​គណៈកម្មាធិការ​ត្រួតពិ និត្យ​នៃ​គណៈកម្មាធិការ​កណ្តាល ។​ការបោះឆ្នោត​ជ្រើសតាំង​បន្ថែម​សមាជិក​គណៈអ   ចិន្ត្រៃយ៍នៃ​គណៈក​ម្មា​ធិ​ការ​កណ្តាល ។​

​លោក ឈឹម ផល​វរុណ អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​បានបញ្ជាក់​ប្រាប់​សារព័ត៌ មាន​ឱ្យដឹងថា​កិច្ចប្រជុំ​នេះ​ដឹកនាំ​ដោយ​សម្តេច​តេ ជោ​ហ៊ុនសែន​ប្រធាន​គណបក្ស​ប្រជា ជន​កម្ពុជា​ដោយមាន​ការចូលរួម​ពី​ថ្នាក់ដឹកនាំ​សមាជិក​គណៈកម្មាធិការ​កណ្តាល​និង​ថ្នាក់ដឹកនាំ​មិនមែនជា​សមាជិក​គណៈកម្មាធិកា​រ​កណ្តាល​សរុប​ជាង​១​ពាន់​នាក់​។​

​សូម​រំលឹកថា​ដើម្បី​បើក​សន្និបាត​គណៈកម្មាធិកា​រ​កណ្តាល​នៅ​ថ្ងៃទី​១៨-១៩ និង ២០ ខែធ្នូ​គណបក្ស​ប្រជាជន​កម្ពុជា​បាន​ដំណើរការ​កិច្ចប្រជុំគណៈអចិន្ត្រៃយ៍​កាលពី​ថ្ងៃទី​៣​ធ្នូ​ដើម្បី​អនុម័ត​ពង្រៀង​របាយការណ៍​និង​ទិសដៅ​សម្រាប់​ដាក់​ឆ្លង​អនុម័ត​នៅក្នុង​សន្និបាត​គណៈ កម្មាធិការ កណ្តាល​គណបក្ស​ប្រជាជន​។ ឆ្លង​អំពី​របៀបវារៈ​ឆ្លង​នូវ​ចំណុច​ដទៃទៀត​ដែល​ពាក់ព័ន្ធ​ទៅនឹង​ដំណើរការ​នៃ​សន្និបាត​។ ដែលជា​គោល​ការណ៍​ទាក់ទង​ជាមួយនឹង​នីតិវិធី​របស់​សន្និបាត​បក្ស ។

​សូមបញ្ជាក់ថា​គណបក្ស​ប្រជាជន​កម្ពុ​ជាមាន​សមាជិក​គណៈកម្មាធិការ​កណ្តាល​ចំនួន​៨៦៥​នាក់​បន្ទាប់ពី​បញ្ចូល​ថ្មី​ចំនួន​៣៤២​នាក់​បន្ថែម ទៀត​កាលពី​មហាសន្និបាត​ខែមករា​ឆ្នាំ​២០១៨៕​

អាជ្ញាប័ណ្ណចែកចាយផ្តាច់មុខ