អេ​ហ្ស៊ី​ប បង្ហាញ​ផ្នូរ​បុរាណ​អាយុកាល​ច្រើន​ពាន់​ឆ្នាំ​

1142
ចែករម្លែក

​ក្រុម​បុរាណ​វិទូ​អេ​ហ្ស៊ី​ប បាន​រកឃើញ​ផ្នូរ​បុរាណ​មួយ​ដែលមាន​អាយុកាល​ជាង ៤.៤០០ ឆ្នាំ​របស់​បព្វជិត​ជាន់ខ្ពស់​សម័យបុរាណ​មួយរូប​ដែល​ត្រូវបាន​តុបតែង​ដោយ​ក្បាច់រចនា​គួរឱ្យ​ទាក់ទាញ និង​រូបចម្លាក់​ផ្សេងៗ​។​

​ផ្នូរ​ឯកជន​របស់ វ៉ា​ទី​យេ (Wahtye) ជា​បព្វជិត​ជាន់ខ្ពស់​អំឡុង​រជ្ជកាល​ទី​៥ នៃ​ស្តេច ណេ​ហ្វេ​រី​ការ៉េ (Neferirkare) ខាងលើនេះ​ត្រូវបានធ្វើ​កំណាយ​កាលពី​ថ្ងៃទី​១៥ ខែធ្នូ នៅ​វាល​បញ្ចុះសព​បុរាណ សា​កា​រ៉ា (Saqqara) ដែល​ស្ថិតនៅ​ភាគខាងត្បូង​រដ្ឋធានី​គែរ​។

​ក្រសួង​ទទួលបន្ទុក​វត្ថុ​បុរាណ​នៃ​ប្រទេស​អេ​ហ្ស៊ី​ប បាន​គូសបញ្ជាក់ថា ផ្នូរ​ដែល​លាប​ពណ៌​ភ្លឺ យ៉ាង​ស្រស់ស្អាត​របស់គាត់​ត្រូវបាន​តុបតែង​លម្អ​ដោយ​ទស្សនីយភាព​ដែល​បង្ហាញ​ពី​បព្វជិត សែ​រាជវង្ស​ខាងលើនេះ​ជាមួយ​ម្តាយ ប្រពន្ធ និង​សមាជិកគ្រួសារ​ផ្សេងទៀត​របស់គាត់​៕ ប្រែ​សម្រួល​: ខុម​

អាជ្ញាប័ណ្ណចែកចាយផ្តាច់មុខ