​សមត្ថកិច្ច​ឃាត់ខ្លួន​ជន​ម្នាក់​ករណី​ស៊ីដាច់​ម៉ូតូ​មិត្តភក្តិ​នៅ​ស្រុក​សំរោង​ទង​

1037
ចែករម្លែក

​(​កំពង់ស្ពឺ​)៖​កម្លាំង​ផ្នែក​ព្រហ្មទណ្ឌ​ស្រុក​សំ​រោងទង​សហការ​ជាមួយ​កម្លាំង​ប៉ុស្ដិ៍នគរបាល​រដ្ឋបាល​ចោមចៅ​បាន​ឃាត់ខ្លួន​ជន​ម្នាក់​ស៊ីដាច់​ម៉ូតូ​មិត្តភក្តិ​នៅ​ចំណុច​ផ្ទះសំណាក់​មរកត​ស្ថិតនៅ​ភូមិ​ព្រៃទា​សង្កាត់​ចោមចៅ​ខ័​ណ្ឌ​ពោធិ៍​សែន​ជ័យ​រាជធានី​ភ្នំពេញ​កាលពី​វេលា​ម៉ោង​៥​និង​៤០​នាទី​ល្ងាច​ថ្ងៃទី​៨​ខែសីហា​ឆ្នាំ​២០១៧​។​

​សមត្ថកិច្ច​បាន​ឲ្យ​ដឹងថា​ជនសង្ស័យ​ដែល​ស៊ីដាច់​ម៉ូតូ​មិត្តភក្តិ​ឈ្មោះ​ប៊ុត​សាត​ហៅ​រិ​ន​អាយុ​២៥​ឆ្នាំ​រស់នៅ​ភូមិ​ត្រពាំង​ខ្យង​ឃុំ​ត្រ​ពាំ​គង​ស្រុក​សំរោង​ទង​។​ជនរងគ្រោះ​ឈ្មោះ​ភិន​ទី​ហៅ​ស្វិត​អាយុ​២៤​ឆ្នាំ​រស់នៅ​ភូមិ​តាពរ​ឃុំ​សំបូរ​បាន​ឲ្យ​ដឹងថា​កាលពី​ថ្ងៃទី​២៥​ខែ​កក្ត​ដា​ឆ្នាំ​២០១៧​ជន​ស័​ង្ស​យ​បាន​សុំ​ខ្ចី​ម៉ូតូ​របស់ខ្លួន​ម៉ាក់​ហុងដា​សេ​១២៥​សេរី​០៦​ឡើង​តែម​០១៤​ពណ៌​ខ្មៅ លេខ​តួ ម៉ាស៊ីន​៨១៣០០៨៧ ពាក់​ស្លាក​លេខ កណ្ដាល​1J3107​។

​ការខ្ចី​នោះ​នៅ​ចំណុច​ផ្ទះជួល​ភូមិ​ត្រពាំង​អំពិល​ឃុំ​ត្រពាំង​គង​ដើម្បី​ជិះ​ទៅ​ទិញ​អី​ហូប​មួយសន្ទុះ​ដោយ​ចាំ​បាត់ៗ​ខ្លួន​ក៏បាន​មក​ដាក់​ពាក្យបណ្ដឹង​នៅ​ប៉ុស្តិ៍នគរបាល​ស្រុក​សំរោង​ទង​ដើម្បី​ជួយ​អត្ត​រាគ​មន៍​។​
សមត្ថកិច្ច​បន្តថា​ក្រោយពី​ឃាត់ខ្លួន​រួចមក​សមត្ថកិច្ច​ធ្វើការ​សាកសួរ​ជនសង្ស័យ​ខាងលើ​បាន​ឆ្លើយ​សារភាពថា​ម៉ូតូ​ខ្លួន​បាន​យក​ដាក់បញ្ចាំ​នៅ​ម្ដុំ​ផ្សារ​ឃ្លាំង​រំសេវ​រាជធានី​ភ្នំពេញ​។​ជនសង្ស័យ​ខាងលើ​សមត្ថកិច្ច​បានក​សាង​សំណុំរឿង​បញ្ជូនទៅ​ការិយាល័យ​ព្រហ្ម ទណ្ឌកំ​រិត​ស្រាល​ចាត់ការ​តាម​នីតិវិធី​៕​ដោយ​៖​សុខ​សុ​ភ័​ណ្ឌ​

ទីតាំងផ្សាយពាណិជ្ជកម្ម