អាមេរិក ព្រមឱ្យ​មេដឹកនាំ​ស៊ី​រី អាសាត ស្ថិតនៅ​ស៊ី​រី ប៉ុន្តែ​នឹងមិន​ផ្តល់ជំនួយ​

837
ចែករម្លែក

សហរដ្ឋអាមេរិកបាននិយាយកាលពីថ្ងៃចន្ទទី១៧ធ្នូថាខ្លួននឹងលែងស្វែងរកការផ្តួលរំលំប្រធានាធិបតីស៊ីរី លោក បាសា អាល់ អាសាដ (Bashar al-Assad ) ក៏ប៉ុន្តែ បានព្រមានជាថ្មីថា ខ្លួននឹងមិនផ្តល់ប្រាក់ជំនួយដើម្បីកសាងប្រទេសនេះឡើងវិញទេ លុះត្រាតែរបបនេះ គឺមានភាពខុសគ្នាជាមូលដ្ឋាន។

លោក ជេមស៍ ជេសហ្វ្រេអ្នកតំណាងពិសេសអាមេរិកប្រចាំស៊ីរី បាននិយាយថា លោក បាសា អាល់ អាសាត ចាំបាច់ត្រូវសម្រុះសម្រួល នៅពេលលោក មិនទាន់ឈ្នះសង្គ្រាមស៊ីវិលដ៏ឃោរឃៅអស់រយៈពេល៧ឆ្នាំនេះនៅឡើយទេ ដោយប៉ាន់ស្មានថា ពួកយុទ្ធជនប្រឆាំងប្រដាប់អាវុធប្រហែល១០០.០០០នាក់បានស្ថិតនៅស៊ីរីនៅឡើយ។

លោក ជេមស៍ ជេសហ្វ្រេ បាននិយាយនៅក្រុមប្រឹក្សាអាត់ឡង់ទិកដែលជាក្រុមអ្នកជំនាញនៅទីក្រុងវ៉ាស៊ីនតោនថា “យើងចង់ឃើញរបបមួយដែលខុសគ្នាជាមូលដ្ឋាន។ វាមិនមែនជាការផ្លាស់ប្តូររបបនោះទេ ។ យើងមិនព្យាយាមកម្ចាត់ លោក បាសា អាល់ អាសាត ទេ”។

ដោយប៉ាន់ស្មានថា ស៊ីរីនឹងត្រូវការប្រាក់ចំនួនពី៣០០ទៅ៤០០ពាន់លានដុល្លារដើម្បីកសាងប្រទេសឡើងវិញនោះ លោក ជេមស៍ ជេសហ្វ្រេ បានព្រមានថាក្រុមប្រទេសមហាអំណាចបស្ចិមប្រទេសនិងស្ថាប័នហិរញ្ញវត្ថុអន្តរជាតិ នឹងមិនចំណាយលុយជំនួយ ដោយគ្មានការផ្លាស់ប្តូរជាការពិតនោះទេ។

លោកបាននិយាយថា “មានការត្រៀមខ្លួនជាស្រេចនៃបណ្តាប្រទេសបស្ចិមប្រទេស មិនចំណាយលុយសម្រាប់មហន្តរាយនោះទេ លុះត្រាតែ យើងមើលឃើញថា​” រដ្ឋាភិបាលនេះ ត្រៀមខ្លួនសម្របសម្រួល ហើយមិនបង្កើតភាពភ័យរន្ធត់មួយទៀតនៅឆ្នាំខាងមុខៗនេះ ” ៕

សហរដ្ឋអាមេរិកនិយាយថាខ្លួននឹងលែងស្វែងរកការផ្តួលរំលំប្រធានាធិបតីស៊ីរី លោក បាសា អាល់ អាសាត

អាជ្ញាប័ណ្ណចែកចាយផ្តាច់មុខ