​សំរាម​ពាសវាល​លែង​រវល់​បរិស្ថាន​អាប់អួ​ក្នុង​សង្កាត់​ចោមចៅ​ទី​១

612
ចែករម្លែក

ដោយៈ​ចាន់តូ​/​ភ្នំពេញ​៖​ពលរដ្ឋ​លើកឡើង​ដដែលៗ​ដោយសារ​ការសន្យា របស់​អាជ្ញាធរ មន្ត្រី ប្រធានការិយាល័យ​ពាក់ព័ន្ធ ទៅនឹង​បរិស្ថាន បានធ្វើ​ធំ មាន​តំណែង បានត្រឹមតែ​អួត សន្យា​កែសម្រួល សោ​ភ័​ណ្ឌ​ភាព​ទីក្រុង​ភ្នំពេញ បរិស្ថាន​ឱ្យ​ប្រសើរឡើង ស័​ក្ត​សម​ទៅនឹង​កិច្ចអភិវឌ្ឍន៍​សង្គម ទីក្រុង​ស្អាត ។​

តែ​ផ្ទុយទៅវិញ​ពលរដ្ឋ​ពេបជ្រាយ​និយាយដើម​ស្អុយគគ្រុក​«​រឿង​សំរាម​»​ដែល​អាជ្ញាធរ​ថ្នាក់​សង្កាត់​មិនបាន ខិតខំ​ធ្វើការ​បម្រើ​ប្រជាពលរដ្ឋ​ទុកឱ្យ​បរិស្ថាន បរិយាកាស​ស្អុយ​អាប់អួ ក្នុង​មូលដ្ឋាន សង្កាត់​បែបនេះ ។​ពលរដ្ឋ​បាន​បន្តទៀតថា​អាជ្ញាធរ​សង្កាត់​ចោមចៅ​ទី​១​មិន​រវល់ សំរាម​ពេញ​តាមផ្លូវ ទីសាធារណៈ មិនទាន់មាន​លទ្ធភាព​គ្រប់គ្រង បរិស្ថាន សំរាម​ឱ្យបាន​នៅឡើយ​ទេ ។​

​កន្លងមក គ្រា​ដែល​លោក ប្រធាន​មន្ទីរ​បរិស្ថាន​ឡើង​ចូលកាន់​តំណែង សន្យា​កែសម្រួល បរិស្ថាន សំរាម​ឱ្យ​ល្អប្រសើរ​ឡើងវិញ ទាំង​អាជ្ញាធរ សង្កាត់ ខណ្ឌ ខ្លួនឯង​នឹង ក៏​ធ្លាប់​នឹង​បន្ត​កិច្ចការងារ កែសម្រួល​បរិស្ថាន សំរាម​ឱ្យបាន​ប្រសើរ​ក្នុង​មូលដ្ឋាន​។ តែ​ធាតុពិត សំរាម​កាន់តែ​លើស​ដើម ទៅទៀត ដូច​នៅ ផ្លូវ​បេតុង ខាងក្រោយ របង កាណាឌីយ៉ា ភូមិ​ត្រពាំង​ថ្លឹង សង្កាត់​ចោមចៅ​១ នៅ​ផ្លូវ​បេតុង ជាប់​បុរី​ធូ លន ភូមិ​ព្រៃ​ព្រីង​ត្បូង​១ សង្កាត់​ចោមចៅ​២ តាម​ប្រឡាយ ផ្លូវជាតិ​លេខ​៤ ភូមិ​ព្រៃ​ព្រីង​ជើង សង្កាត់​ចោមចៅ​៣ គ្មានទេ កែសម្រួល របស់​មន្ត្រី អ្នកមាន​តំណែង ពាក់ព័ន្ធ​អស់ទាំងនោះ ពលរដ្ឋ​បាន​ត្រឹម​រអ៊ូ រស់នៅ ហិតក្លិន​ស្អុយ ៕S/

អាជ្ញាប័ណ្ណចែកចាយផ្តាច់មុខ