នាយករដ្ឋមន្ត្រី​បែលហ្ស៊ិក​លាលែង​ពី​តំណែង​ដោយសារ​បញ្ហា​អន្តោប្រវេសន៍​

789
ចែករម្លែក

នាយករដ្ឋមន្ត្រី​បែលហ្ស៊ិក លោក​ឆាល មី​ឆែ​ល​( Charles Michel) បាន​សុំលាលែង​ពី​តំណែង​កាលពី​ថ្ងៃ​អង្គារ​ទី​១៨​ធ្នូ​គឺ​តែ​ប៉ុន្មាន​ថ្ងៃ​បន្ទាប់ពី​ដៃគូ​សម្ពន្ធភាព​សំខាន់​របស់​​លោក បាន​លាឈប់​ពីមុខ​តំណែង​ដោយសារ​ជម្លោះ​អំពី​បញ្ហា​អន្តោប្រវេសន៍​។​

​លោក ឆាល មី​ឆែ​ល បាន​បាត់បង់​ការគាំទ្រ​ពី​សម្ពន្ធភាព​ជាតិនិយម​ថ្មី​(N-VA) ដោយសារ​ការគាំទ្រ​រប​ស់លោក​ចំពោះ​កិច្ចព្រមព្រៀង​អន្តោ​ប្រវេ​ស៍រ​បស់​អង្គការ​សហ​ប្រជា​​ជាតិ​ដែល​បាន​ចុះហត្ថលេខា​នៅ​ទីក្រុង​Marrakech​ប្រទេស​ម៉ា​រ៉ុ​ក កាលពី​សប្តាហ៍​មុន​។​

​ការសុំ​លាលែង​របស់លោក បន្ទាប់ពី​មានការ​ធ្វើបាតុកម្ម​ខ្លាំង​នៅ​ទីក្រុង​ព្រុ​ច​សែ​ល​ប្រទេស​បែលហ្ស៊ិក​ប្រឆាំង​កិច្ចព្រមព្រៀង​អន្តោ​ប្រវេ​ស៍​អង្គការសហប្រជាជាតិ​​នេះ​កាលពី​ចុង​សប្តាហ៍​។​

​លោក​ឆាល មី​ឆែ​ល​បានទូល​ប្រាប់​ព្រះមហាក្សត្រ​ហ្វ​លី​លី​ប អំពី​ការសម្រេចចិត្ត​របស់លោក ទោះជា​យ៉ាងណា​ព្រះមហាក្សត្រ​មិនទាន់បាន​ប្រកាស​ទេ​ថា​តើ​ព្រះអង្គ​​នឹង​ទទួលយក​ការសុំ​លាលែង​នេះ ឬ​យ៉ាងណា​នោះទេ​។​

​លោក​ឆាល មី​ឆែ​ល អាយុ​៤២​ឆ្នាំនេះ បាន​ឡើងកាន់​អំណាច​កាលពី​ខែតុលា​ឆ្នាំ​២០១៤ បន្ទាប់ពី​បាន​បង្កើត​ក្រុម​សម្ពន្ធភាព​ស្តាំនិយម ដោយ​ក្លាយជា​នាយករដ្ឋមន្ត្រី​​វ័យក្មេង​ជាងគេ​បំផុត​របស់​ប្រទេស​នេះ ចាប់​តាំង​ឆ្នាំ​១៨៤១​មក​៕ដោយ៖សុខា/sn


លោក​ឆាល មី​ឆែ​ល​សង្ឃឹមថានឹង​បន្ត​ជា​អ្នកដឹកនាំ​នៅក្នុង​រដ្ឋាភិបាល​សំឡេង​ភាគតិច

អាជ្ញាប័ណ្ណចែកចាយផ្តាច់មុខ