ការសិក្សា​មិន​រើស​វ័យ​ទេ​! អាយុ​ជិត ៩០ ឆ្នាំ​ទើបតែ​ទទួលបាន​បរិញ្ញាបត្រ

1168
ចែករម្លែក

​បន្ទាប់ពី​ខំប្រឹង​ធ្វើការ​ដើម្បី​ចិញ្ចឹម​កូនតូច​ដល់​ទៅ​ប្រាំ នាក់ និង​ចូល​និវត្ត​នៅ​អាយុ ៧៧ ឆ្នាំ​ពី​ការងារ​ជា​លេខា លោកយាយ ជែ​ណិ​ត ហ្វេ​ន (Janet Fein) បានសម្រេច​ចិត្ត​បន្ត​ការ សិក្សា​គួរឱ្យភ្ញាក់ផ្អើល​។​

​បូករួម​គ្មានអ្វី​ធ្វើ​ផង​ក្រោយពេល​ចូល​និវត្ត លោកយាយ​រូបនេះ​ដែល​បច្ចុប្បន្ន​មាន​អាយុ ៨៤ ឆ្នាំ​ទៅហើយ​បាន​ចូលរៀន​ជាថ្មី​ម្តងទៀត​ដើម្បី​សម្រេច​ក្តី​ស្រមៃ​ដែល​គាត់​មាន​ជា​យូរ​មកហើយ​។​

​ដោយសារ​ការប្តេជ្ញាចិត្ត​ខ្ពស់ និង​ការព្យាយាម​យ៉ាង​មោះមុត ទីបំផុត​លោកយាយ​បាន​រៀន​ចប់ និង​ទទួលបាន​បរិញ្ញាបត្រ​ស​ង្គ​ម​វិទ្យា​ពី “​សកល​វិទ្យាល័យ​តិច​សាស នៅ​ដា​ឡាស​” (University of Texas at Dallas) ហៅ​កាត់ UTD ដែលមាន​មូលដ្ឋាន​នៅ សហរដ្ឋអាមេរិក នា​សប្តាហ៍​នេះ​។

​លោកយាយ​បាន​និយាយ​អំពី​ការសិក្សា​របស់គាត់​ថា “​សម្រាប់​ថ្នាក់​នីមួយៗ ខ្ញុំ​បាន​យល់ ដឹង​ច្រើន​រួចមកហើយ ប៉ុន្តែ​ខ្ញុំ​ក៏​រៀនសូត្រ​ពី​វា​បាន​ច្រើន​ដែរ ហើយ​វា​ធ្វើឱ្យ​ខ្ញុំ​សប្បាយចិត្ត​”៕ ប្រែ​សម្រួល​: ខុម​

ទីតាំងផ្សាយពាណិជ្ជកម្ម