ជើង​ខ្លាំងៗ នឹង​ជួបគ្នា នៅ​ជុំ​ទី​២ ដណ្ដើម​កៅអី សម្រាប់​ជុំ​ទី​៣

923
ចែករម្លែក

​ដោយ​: រ៉ូ​ហ្សា
​ភ្នំពេញ​: សម្រាប់​ថ្ងៃទី​២២ ធ្នូ​នេះ ព្រឹត្តិការណ៍ TV5 Boxing Knock-Out serie by K-Cement ជុំ​ទី​២ បានចាប់ផ្ដើម ដោយមាន​ជើង​ខ្លាំង ចំនួន ២ គូ ប្រជែង​គ្នា ដណ្ដើម​កៅអី សម្រាប់​ជុំ​ទី​៣ ។​

​អ្នក​ប្រដាល់ ឆាយ មាស មកពី​ក្លិប​សំរោង​កោង ខេត្តបាត់ដំបង ត្រូវ​ប្រជែង​ជាមួយ អ្នក​ប្រដាល់​ជើង​ខ្លាំង វ័យក្មេង បឺត សង្ឃឹម របស់​ក្លិប​រ៉ា​ហាប់​ស្វាយប៉ាក ។ ការប្រកួត ប្រាកដជា​តឹងតែង ជាង​កាលពី​ជុំ​ទី​១ ព្រោះ​ពួកគេ សុទ្ធតែ​ឈ្នះ នៅ​វគ្គ​ជម្រុះ ជុំ​ទី​១ ដូចគ្នា ។​

​នៅ​ជុំ​ទី​១ អ្នក​ប្រដាល់​ជើង​ខ្លាំង ខេត្តបាត់ដំបង ឆាយ មាស ប្រកួត​ឈ្នះ​អ្នក​ប្រដាល់ ងួន គា របស់​ក្លិប​តា​ឡី​ដំរី​មាន រិ​ទ្ធ ដោយ​ពិន្ទុ ក្នុងខណៈដែល បឺត សង្ឃឹម ឈ្នះ​អ្នក​ប្រដាល់ សយ សី របស់​ក្លិប​ពន្លឺ​វិបុល ដោយ​ពិន្ទុ​ដែរនោះ ។ សម្រាប់​ជុំ​ទី​២ នេះ អ្នកឈ្នះ នឹង​បាន​កៅអី សម្រាប់​ប្រកួត​ជម្រុះ​ជុំ​ទី​៣ ឯ​អ្នកចាញ់ នឹងត្រូវ​ខ្ទាត​ចេញពី​ការប្រកួត ។ ឆាយ មាស ឬ បឺត សង្ឃឹម ដែល​នឹង​ក្លាយជា​ម្ចាស់​កៅអី សម្រាប់​ជុំ​ទី​៣ ?​។​

​ប្រកួត​ក្នុង​ព្រឹត្តិការន៍​នេះដែរ អ្នក​ប្រដាល់ អេ រដ្ឋា ក្លិប​អេ​ភូ​ថង​កីឡា ត្រូវ​ជួប​ជាមួយ​អ្នក​ប្រដាល់ វ៉ាន់ វឿន មកពី​ក្លិប​ឃ្លាំងមឿង​កីឡា ។​

​អេ រដ្ឋា ជា​អ្នកខ្លាំង​មួយរូប ឯ វ៉ាន់ វឿន គេ​ជា​ម្ចាស់​មេដាយសំរិទ្ធ ស៊ី​ហ្គេម​លើក​ទី​២៩ ទម្ងន់ ៥៤ គីឡូក្រាម តែ​ពេលនេះ គេ​វ៉ៃ​ក្នុង​ប្រភេទ​ទម្ងន់ ៥៧ គីឡូក្រាម ។ កាល​ប្រកួត នៅ​ជុំ​ទី​១ វ៉ាន់ វឿន ផ្ដួល ភួង ពិសិដ្ឋ ក្លិប​ខេត្ត​រតនគីរី នៅ​ទឹក​ទី​១ ឯ អេ រដ្ឋា វិញ គេ​ប្រកួត​ឈ្នះ​ង៉ែត វុ​ធ ក្លិប​ទ័ព​ឆ័​ត្រ​យោង ៩១១ ដោយ​ពិន្ទុ ។ សម្រាប់​ការជួបគ្នា រវាង​អ្នក​ទាំង ២ រូបនេះ ទោះបី​នរណា​ឈ្នះ នរណា​ចាញ់ ក៏​ទ្រមខ្លួន​ដូចគ្នា​ដែរ ។ កៅអី​ជុំ​ទី​៣ ជា​របស់ វ៉ាន់ វឿន ឬ អេ រដ្ឋា​? ។​

​ការប្រកួត​ជា​មិត្តភាព ជាមួយ​អ្នក​ប្រដាល់​ថៃ​វិញ​នោះ សារឿ​ម ចាន់ ក្លិប​តា​ព្រហ្ម​មានជ័យ ប្រកួត​ជាមួយ​អ្នក​ប្រដាល់​ថៃ យ៉​ត កាក់​តាន់ (Yorth Kaktan) ដោយ​ប្រកួត​គ្នា ក្នុង​ប្រភេទ​ទម្ងន់ ៦០ គីឡូក្រាម ។ អ្នក​ប្រដាល់​ថៃ រូបនេះ ទើបតែ​មក​ប្រកួត នៅ​ស្រុក​ខ្មែរ ជា​លើកដំបូង​នេះ​ទេ ។​

​ការប្រកួត រវាង​អ្នក​ប្រដាល់​រួម​ជាតិ ក្រៅ​ព្រឹត្តិការណ៍ ពានរង្វាន់​វិញ​នោះ ទី ព​ន្លែ​ត ក្លិប​អង្គរ​មានជ័យ ខេត្តសៀមរាប ប្រកួត​ជាមួយ ធា នុ​រាជ ក្លិប​ម្កុដ​រាជសីហ៍ ក្នុង​ប្រភេទ​ទម្ងន់ ៦៥ គីឡូក្រាម ។ នួន ដេវីដ ក្លិប​អា​រុណ​រះ​កីឡា ប្រកួត​ជាមួយ សឹម សំណាង ក្លិប​តា​ឡី​ដំរី​មាន​រិ​ទ្ធ ក្នុង​ប្រភេទ​ទម្ងន់ ៦០ គីឡូក្រាម ៕v

ទីតាំងផ្សាយពាណិជ្ជកម្ម