ធ្លាក់​ស្លាក​ប៉ាណូ​សាលា​អន្តរជាតិ Stamford សំណាងល្អ មិន​គ្រោះថ្នាក់​ដល់​អ្នកដំណើរ​

941
ចែករម្លែក

ដោយ​: ឆាយា​នាថ / ភ្នំពេញ​: ផ្លាក​ប៉ាណូ​សាលា​អន្តរជាតិ Stamford បាន​ធ្លាក់ចំ​ផ្លូវ​សាធារណៈ តែ​សំណាងល្អ​មិន​បង្ក​គ្រោះថ្នាក់​ដល់​អ្នកដំណើរ គ្រាន់តែ​ស្ទះចរាចរណ៍​ប៉ុណ្ណោះ​។ ឧបទ្ទវ​ហេតុនេះ ត្រូវបាន​អាជ្ញាធរ អះអាងថា ដោយសារ​ខុស​បច្ចេកទេស ពោលគឺ ផ្នែក​ខាងក្រោម​មានការ​ពុកផុយ ទើប​បណ្តាលឱ្យ​ធ្លាក់​បែបនេះ​។

​ហេតុការណ៍​នេះ កើតឡើង​នៅវេលា​ម៉ោង​១០៖៣០​នាទី ថ្ងៃទី​១៩ ខែធ្នូ នេះ ស្ថិតនៅ​ផ្លូវ​លេខ​២៧១ សង្កាត់​ស្ទឹងមានជ័យ​១ ខណ្ឌមានជ័យ ។

​ប្រភពព័ត៌មាន បញ្ជាក់ថា ផ្លាក​ប៉ាណូ​សាលា​អន្តរជាតិ Stamford សុខៗ​ស្រាប់តែ​បាក់​ធ្លាក់​មកលើ​សាធារណៈ ដែល​បង្ក​ការភ័យខ្លាច​ដល់​អ្នកដំណើ​រ​។ មូលហេតុ​នៃ​ការធ្លាក់​នេះ គឺ ដោយសារ​ផ្លាក​នេះ​មានការ​ពុកផុយ​ផ្នែក​ខាងក្រោម​។​

​ប្រជាពលរដ្ឋ​សំណូមពរ​ដល់​អាជ្ញាធរ​ពាក់ព័ន្ធ មេត្តា​ពិនិត្យ​ឱ្យបាន​ល្អ​ត់​ល្អន់​ជុំវិញ​ករណីនេះ​។ នេះ​ធ្លា​ក់មក​មិន​ចំ​អ្នកធ្វើដំណើរ ចុះបើ​ធ្លាក់ចំ​អ្នកធ្វើដំណើរ​វិញ គឺអាច​គ្រោះថ្នាក់​ដល់​ជីវិត ក៏​អាច​ថា​បាន​៕

ទីតាំងផ្សាយពាណិជ្ជកម្ម