គ្រេច​សរសៃ​ក្នុង​ជង្គង់​គួរតែ​ព្យាបាល​បែបណា​?

2126
ចែករម្លែក

ការ​គ្រេច​សរសៃ​នៅ​ជង្គង់ ចង់​សំដៅ​ទៅលើ​ការ​រហែក​សរសៃ​ចង​ឆ្អឹង ក្នុង​ជង្គង់​ឱ្យនៅ​ហ្នឹង ។ បើសិនជា​អ្នក មាន​បញ្ហា​នេះ​មែន រចនា​សម្ពាធ​ក្នុង សន្លាក់​ជង្គង់​ដែល​ត​ភ្ជាប់​ឆ្អឹងភ្លៅ​ទៅ ឆ្អឹង​ស្មងជើង គឺ​ត្រូវបាន​រង​ការ​ដាច់ ដោច ឬ​របួស​ហើយ ។ វា​គឺជា​ការឈឺ ចាប់​ខ្លាំង និង​បង្ក​ជា​បញ្ហា​ជាច្រើន​ទៀត នៅ​ថ្ងៃ​ខាងមុខ​ដូចជា រលាក​សន្លាក់ ជាដើម ។ មនុស្ស​ភាគ ច្រើន​ដែលមាន ការ​គ្រេច​សរសៃ​ក្នុង​ជង្គង់ នឹង​ធ្លាប់មាន បញ្ហា ឬ​អាការ​ដូចខាងក្រោម​នេះ​៖
•​- ហើម​
•​- ខ្សោយ​
•​- តឹង​ឈឺ​
•​- ជាំ​
•​- ឈឺ​
•​- ប៉ោង​
•​- គាំង​សន្លាក់​
•​- រឹង​សាច់ដុំ​
​ ​
​សម្រាប់​ការព្យាបាល​វិញ វា​អាស្រ័យ​ទៅតាម​ភាព​ធ្ងន់ធ្ងរ​ដែល​របួស​អ្នកមាន និង​អ្វីដែល​ត្រូវ បាន​ខូចខាត​នៅ​ជង្គង់​ដែរ​ដូចជា​៖

ថ្នាំ​បំបាត់​ការឈឺចាប់​
​គ្រូពេទ្យ​អាច​ចេញ​ជា​ថ្នាំ​បំបាត់ ការឈឺចាប់​ដូចជា Acetaminophen ។ បើសិនជា​ការឈឺចាប់​មិនអាច​គ្រប់គ្រង បានទេ អ្នក​ប្រហែលជា​ត្រូវ​ការប្រើ​ថ្នាំ ដែល​ខ្លាំង​ជាង​នេះ​វិញ ។​

​សម្រាក​
​អ្នកនឹង​មិន​ចង់​ធ្វើ​អ្វី​ច្រើនឡើង ដើម្បី​កុំឱ្យ​ដាក់​សម្ពាធ​ខ្លាំង​លើ​ជង្គង់​ទៀត ព្រោះ​វា​អាចធ្វើឱ្យ​អ្នក​ប្រឈម​នឹង​ការ ឈឺចាប់​កាន់តែខ្លាំង​ទៀត ។ រឿងនេះ ក៏ ត្រូវការ​ចៀសវាង​ការលេង​កីឡា​ដែរ ។ នៅពេល​អង្គុយ ឬ​គេង យក​ល្អ​គួរតែ ដាក់​កល់​ខ្នើយ​ក្រោម​ជង្គង់​ឱ្យ​ខ្ពស់ ដើម្បី ជួយ​សម្រក​ភាព​ហើម ។​
​ ​
ស្អំ​ទឹកកក​
​ការ​ស្អំ​ទឹកកក​លើ​ជង្គង់​រយៈ ពេល​២០​នាទី​ជា​រៀងរាល់​ពីរ​បី​ម៉ោង អាច​បន្ថយ​ការ​ហើម​បាន (​ប៉ុន្តែ​ចូរ ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​សិន ជាពិសេស បើសិនជា​អ្នកមាន​ជំងឺ​ទឹកនោមផ្អែម​) ។ ទឹកកក​ក៏​នឹង​ជួយ​បំបាត់​ការឈឺ និង បញ្ឈប់​ការហូរ​ឈាម​ក្នុង​សន្លាក់​ដែរ ។
​ ​
ការ​រុំ​
​បង់​យឺត​សម្រាប់​រុំ​របួស​ក៏​អាច ជួយ​សម្រក​ការ​ហើម​ជង្គង់​បានដែរ ប៉ុន្តែ ចូរ​ប្រាកដថា អ្នក​រុំ​ជង្គង់​មិនបាន​តឹង​ពេក ទេ ដោយសារតែ​វា​នឹង​អាច​កាត់បន្ថយ របត់​ឈាម​រត់​បាន ។ បើសិន​ជាការ​រុំ នោះ​ធ្វើឱ្យ​ស្ពឹង ឬ​ជើង​ទៅជា​ហើម ចូរ បន្ធូរ​បង់​រុំ​នោះ​វិញ ។
​ ​
កុំ​ធ្វើ​ចលនា​
​គ្រូពេទ្យ​ប្រហែលជា​ដាក់ឧបករណ៍​អប​ជង្គង់ ដើម្បី​ការពារ និង​រក្សា​លំនឹង​របស់​វា ដើម្បីឱ្យ​វា​ឆាប់​ជាទៅវិញ ។ រឿងនេះ​នឹង​ការពារ​កុំឱ្យ​វាមាន​ចលនា​ច្រើនពេក​បាន ។
​ ​
ការហាត់​ប្រាណ​ជង្គង់​
​គ្រូពេទ្យ​ប្រហែលជា​ណែនាំឱ្យ​អ្នកធ្វើ​លំ​ហាត់ប្រាណ​ជង្គង់​បន្ថែម ដើម្បី​ជួយ​ឱ្យ​ជង្គង់​ឆាប់ ជា​ឡើងវិញ ។
​ ​
ការវះកាត់​
​បើសិនជា​សរសៃ​ចង​ឆ្អឹង​ក្នុងជង្គង់​មានការ​រហែក ឬ​ដាច់ដោច​ខ្លាំង​អ្នក​ប្រហែលជា​ត្រូវ ការវះកាត់​ហើយ ៕ ដោយ​៖ health.com.kh

ទីតាំងផ្សាយពាណិជ្ជកម្ម