ក្រុមហ៊ុន គូ​បូ​តា​កម្ពុជា សហការ​ជាមួយ​សាកលវិទ្យាល័យ​មានជ័យ​ដើម្បី អភិវឌ្ឍន៍​ការអប់រំ​លើ​ជំនាញ​គ្រឿងចក្រ​កសិកម្ម​កំរិត​សាកលវិទ្យាល័យ​

708
ចែករម្លែក

ដោយ​: ក្រុមហ៊ុន / ភ្នំពេញ​: ថ្មីៗ​នេះ​ក្រុមហ៊ុន​គូ​បូ​តា​កម្ពុជា​និង​សកល​វិទ្យាល័យ​មានជ័យ​បាន​សហ​ការណ៍​គ្នា​ក្នុងការ​អភិវឌ្ឍន៍​ជំនាញ​ជូ​ស ជុល គ្រឿងចក្រ កសិកម្ម ក្រោម​គំរោង​ដែលមាន​ឈ្មោះថា មជ្ឈមណ្ឌល​បណ្តុះបណ្តាល​បច្ចេកទេស​គ្រឿងចក្រ កសិកម្ម គូ​បូ​តា (KUBOTA Technical Education Center (KTEC)) ក្នុង​គោលបំណង​អោយ និស្សិត​អាច​អភិវឌ្ឍន៍​ជំនាញ​របស់​ពួកគេ​ទាំង​ផ្នែក​ទ្រឹស្តី និង​ការអនុវត្តន៍​ដើម្បី​ផ្តល់​ចំណេះដឹង​និង​ជំនាញ​ក្នុង ការ​ថែ ទាំ​ជួសជុល​គ្រឿងចក្រ​កសិកម្ម​។​

​លោក ឆា​លើ​ម​ឆ័យ គិ​តិ​ប័ណ្ណ​ថន នាយក​គ្រប់គ្រង​ក្រុមហ៊ុន គូ​បូ​តា​កម្ពុជា​បាន​មានប្រសាសន៍ថា “​គូ​បូ​តា​បាន​ចុះហត្ថលេខា​ទៅលើ​អនុសារ​ណះ នៃ​ការយោគយល់​គ្នា​ជាមួយ​សកល​វិទ្យាល័យ​មានជ័យ ដើម្បី​អភិវឌ្ឍន៍​ការអប់រំ​ជំនាញ​គ្រឿងចក្រ​កសិកម្ម​ឲ្យ​មាន​ប្រសិទ្ធភាព ដែល​ស្ថិតក្រោម​គំរោង​មជ្ឈមណ្ឌល​បណ្តុះបណ្តាល​ប​ច្ចេកទេស​គ្រឿងចក្រ​កសិកម្ម​គូ​បូ​តា (KUBOTA Technical Education Center (KTEC)​។ សិក្ខាកាម​ទាំងអស់ និង​ទទួលបាន​ការបណ្តុះបណ្តាល​ទាំង​ផ្នែក​ទ្រឹស្តី​និង​ការអនុវត្តន៍​ផ្ទាល់​នូវ​ជំនាញ​បច្ចេកទេស​គ្រឿងចក្រ​កសិកម្ម​គូ​បូ​តា​។ ស្របតាម​ស្តង់ដារ​គូ​បូ​តា​ជាមួយ និង​គ្រឿងយន្ត​កសិកម្ម​ជាក់ស្តែង និង​គ្រឿង​បរិក្ខារ​ផ្សេងៗ ដែល​ក្រុមហ៊ុន គូ​បូ​តា​បាន​ឧបត្ថម្ភ​ដល់​ពួកគេ​។ សិស្សានុសិស្ស​ក៏​អាច​អនុវត្តន៍​ដោយផ្ទាល់​ជាមួយ​សម្ភារ​បច្ចេកទេស​ដែល​ក្រុម ហ៊ុន​បានប្រគល់ ជូន​ដើម្បី​បង្កើន​បទពិសោធ​ន៏​ជាក់​សែ្ត​ង​ដែល​អាច​យកទៅ​ប្រកបការងារ​បាន​។ សម្ភារ​ទាំងអស់នេះ និង​ក្លាយជា​ប្រយោជន៍​ក្នុងការ​កសាង​ធនធានមនុស្ស​ប្រកបទៅដោយ​គុណភាព ផ្នែក​កសិកម្ម​សំរាប់​ប្រទេសជាតិ តទៅ​អនាគត​។​

​លោក អ៊ុំ រាត្រី សាកលវិទ្យាធិការ​នៃ​សកល​វិទ្យាល័យ​មានជ័យ​បាន​មានប្រសាសន៍ថា “​សកលវិទ្យា​ល័យ បាន​ត្រៀមខ្លួន​រួចជាស្រេច​ក្នុងការ​បង្រៀន​មុខជំនាញ​បច្ចេកទេស​គ្រឿងចក្រ​កសិកម្ម​។ ជាការ​រីករាយ​យ៉ាងខ្លាំង​ដែល​ក្រុមហ៊ុន​គូ​បូ​តា​កម្ពុជា​បានទទួល​ស្គាល់​សារសំខាន់​នៃ​ការអភិវឌ្ឍន៍​ការអប់រំ​ជំនាញ​បច្ចេកទេស​គ្រឿងចក្រ​កសិកម្ម​កំរិត​សាកលវិទ្យាល័យ​ដែល​ធ្វើអោយ​និស្សិត​បាន​សិក្សា​និង​អនុវត្តន៍​ជំនាញ​នៃ​ការថែទាំ​ជួសជុល​គ្រឿងចក្រ​កសិកម្ម​របស់​ពួកគេ​។ ហើយ​នេះ​គឺ​ផ្នែក​មួយ​នៃ​ការគាំទ្រ​និង​ពង្រឹង​វិស័យ​កសិកម្ម​ក្នុងប្រទេស​កម្ពុជា​។​

​គំរោង​មជ្ឈមណ្ឌល​បណ្តុះបណ្តាល​ប​ច្ចេកទេស​គ្រឿងចក្រ​កសិកម្ម​គូ​បូ​តា (KUBOTA Technical Education Center (KTEC) គឺជា​ការរួម​សហការ​គ្នា នៃ​ក្រុមហ៊ុន​ស្យ៉ា​ម​គូ​បូ​តា និង​វិទ្យាស្ថាន​បច្ចេកវិទ្យា​បាត់ដំបង​។ វិទ្យាស្ថាន​បច្ចេកវិទ្យា​បាត់ដំបង​គឺ​មជ្ឈមណ្ឌល​វិជ្ជាជីវៈ​ដំបូង ដែល​បាន​បង្រៀន​ជំនាញ​គ្រឿងចក្រ​កសិកម្ម ដែល​ត្រូវបាន​បង្កើតឡើង​ក្នុង​ឆ្នាំ​២០១៤ ក្នុង​គោលបំណង​អភិវឌ្ឍន៍​ធនធានមនុស្ស លើ​ជំនាញ​គ្រឿងចក្រ​កសិកម្ម​ប្រកប ដោយ​គុណភាព និង​ក៏ដូចជា​លើកកម្ពស់​ស្តង់ដារ​នៃ​ការអប់រំ​ក្នុង​វិស័យ​គ្រឿងចក្រ​កសិកម្ម​អោយស្រប​តាម​ស្តង់ដារ​សាកល​។ សំរាប់​គោលការណ៍​អាជីវកម្ម​របស់​ក្រុមហ៊ុន​ស្យ៉ា​ម​គូ​បូ​តា គឺ​មិន​ត្រឹមតែ​ផ្តោតទៅលើ​ការសិក្សា​ស្រាវជ្រាវ​និង​អភិវឌ្ឍ​ន៍ប​ចេ្ច​ក​វិទ្យា​គ្រឿងចក្រ​កសិកម្ម​ដើម្បី​បំពេញ​តំរូវការ​ប្រជាកសិករ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​យើង​ក៏មាន​គោល​ការ​ណ៏​ក្នុង​ការចូល​រួំ​ចំណែក​ក្នុង​ការជួយ​ដល់​សង្គម ទាំង​ការអប់រំ យុវជន និង​សង្គម​ជា​បន្តបន្ទាប់​៕

អាជ្ញាប័ណ្ណចែកចាយផ្តាច់មុខ