អ៊ីរ៉ង់​ផលិត​ថ្នាំ​ព្យាបាល​មហារីក​មាន​ប្រសិទ្ធភាព​ខ្ពស់​

1177
ចែករម្លែក

ពួក​អ្នកវិទ្យាសាស្ត្រ​អ៊ីរ៉ង់ បាន​ផលិត​ដ៏​ជោគជ័យ​នូវ​ឱសថ​មួយ​ប្រភេទ អាច​ត្រូវបាន​ប្រើប្រាស់ ដើម្បី​ព្យាបាល​ដុំ​សាច់​កាច​, ពិសេស​មហារីក​ក្រពេញ​ប្រូ​ស្តា​ត ។​

​លោក​វេជ្ជបណ្ឌិត កាម​រ៉ា អា​រី​យ៉ាណា ( Kamra Ariana) នៅ​សកល​វិទ្យាល័យ​វិទ្យាសាស្ត្រ​ឱសថ​សាស្ត្រ ម៉ា​សេត (Mashhad)​បាន ឲ្យ​ដឹងថា «​ថ្នាំ Lutetium បញ្ចេញ​ក​ញ្ចំ​កាំរស្មី beta និង​អនុញ្ញាត​ឲ្យ​ថ្នាំ​ពង្រីក​ប្រសិទ្ធភាព​ពិសេស ដើម្បី​ព្យាបាល​ដុំ​សាច់​ផ្សេងៗ​គ្នា​»​។

​លោក​ឲ្យ​ដឹង​បន្ថែមថា ថ្នាំ​នេះ​កំពុង​ត្រូវបាន​ប្រើប្រាស់ ដើម្បី​ព្យាបាល​មហារីក​ក្រពេញ​ប្រូ​ស្តា​ត​, វា​ជួយ​អូសបន្លាយ​ពេលវេលា​រស់ និង​ក្នុងករណី​មួយចំនួន វា​បំផ្លាញចោល​ដុំ​សាច់ ។​

​អ៊ីរ៉ង់​បានសម្រេច​សមិទ្ធផល​ជាច្រើន អំពី​វិទ្យាសាស្ត្រ និង​បច្ចេកវិទ្យា​, ពិសេស​ក្នុង​វិស័យ ឱសថ និង​ការព្យាបាល​ក្នុង​បណ្តា​ឆ្នាំ​ថ្មីៗ​នេះ ។​

​នៅ​ខែមករា ឆ្នាំ​២០១៣ ពួក​អ្នកវិទ្យាសាស្ត្រ​អ៊ីរ៉ង់​បាន​ផលិត​ថ្នាំ​ព្យាបាល​មហារីក​ដំបូង ដោយ​ប្រើ​បច្ចេកវិទ្យា nano ។ អ៊ីរ៉ង់​ក៏បាន​ផលិត​ទូទៅ Doxorubicin -​ព្យាបាល​មហារីក​សួត និង​មហារីក​សុដន់ និង​ថ្នាំ​ប្រឆាំង​មហារីក ២ ផ្សេងទៀត គឺ Paclitaxel សម្រាប់​មហារីក​សុដន់ និង​អូវែរ និង Oxaliplatin សម្រាប់​មហារីក​ពោះវៀនធំ ៕ ប្រែ​សម្រួល​: រតនៈ​

អាជ្ញាប័ណ្ណចែកចាយផ្តាច់មុខ