ភ្ញៀវទេសចរ​ប្រមាណ​ជិតពីរពាន់​នាក់ ចូលមក​ទស្ស​នកិច្ចនៅ​កម្ពុជា តាម​ច្រក​កំពង់ផែ​អន្តរជាតិ​ក្រុងព្រះសីហនុ

1093
ចែករម្លែក

ដោ​យ:វ​ណ្ណ/ព្រះសីហនុ ៖ នាវា​ទេសចរណ៍​បរទេសមួយ​គ្រឿង​បាន​ចូល​ចត​កំពង់ផែ​ក្រុងព្រះសីហនុ ប្រកបដោយ​សុ​វត្ថិភាព នៅវេលា​ម៉ោង​៥​ព្រឹក​ថ្ងៃ​២១ ​ខែធ្នូ​ ឆ្នាំ​២០១៨​នេះ ក្នុង​ដំណើរ​ដឹក​អ្នក​ទេសចរណ៍​ចម្រុះ​ជាតិ​សាសន៍​មក​ទស្សនា​ប្រទេស​កម្ពុជា​។​

​មន្ត្រីនគរបាល​ច្រកទ្វារ​អន្តរជាតិ​កំពង់ផែ​ក្រុងព្រះសីហនុ​ឲ្យដឹងថា នាវា​នេះ​មាន​អ្នក​ទេសចរណ៍​បរទេស​ចំរុះ​ជាតិ​សាសន៍​ចំនួន​១៩៧៧​នាក់ ​និង​មាន​នាវិក​អ្នកបម្រើ​ការ​លើ​នាវា​ចំនួន​៦០៤​នាក់ ។​

​ប្រភព​ដដែល​បន្ត​រថា នាវា​នេះ​មានដំណើរ​ទេសចរណ៍​ចេញពី​ប្រទេស​វៀតណាម ចូលមក​កម្ពុជា និង​ចាកចេញ​បន្ត​ទៅកាន់​ប្រទេស​ថៃ​ទៀត នៅវេលា​ម៉ោង​៤​ល្ងាច​ថ្ងៃ​ដដែល​៕​B/

អាជ្ញាប័ណ្ណចែកចាយផ្តាច់មុខ