កម្មករ​ក​ម្មា​ការី​នី​ជាង​១០០​នាក់​ដួលសន្លប់​ជា​បន្តបន្ទាប់ ដោយ​មិនដឹង​មូលហេតុ នៅ​ស្រុក​សំរោង​ទង​

618
ចែករម្លែក

​ដោយ​: សុខ​សុ​ភ័​ណ្ឌ / កំពង់ស្ពឺ​: កម្មករ​ក​ម្មា​ការី​នី​ជាង​១០០​នាក់ បាន​ដួលសន្លប់​ជា​បន្តបន្ទាប់​ខ​ណះ​បំពេញការងារ​ដោយ​មិនដឹង​មូលហេតុ​។ ហេតុការណ៍​នេះ បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​រសៀល​ថ្ងៃទី​២១ ខែធ្នូ ឆ្នាំ​២០១៨ ស្ថិត​ត្រង់ចំណុច​រោងចក្រ​VENTURA ក្នុងភូមិ​វាលវង់ ឃុំ​សែន​ដី ស្រុក​សំរោង​ទង ខេត្តកំពង់ស្ពឺ​។​

​បើតាម​សម្តី​ឈ្មោះ រ៉ា ស្រី​ធា អាយុ​២៦​ឆ្នាំ ជា​កម្មករ​បំរើ​ការងារ​ក្នុង​រោងចក្រ​ខាងលើ បាន​ឲ្យ​ដឹងថា នៅ​មុនពេល​កើតហេតុ​កម្មករ​នៅក្នុង​អគារ C កំពុងតែធ្វើការ ស្រាប់​តែមាន​ទឹកមុខ​ស្លេកស្លាំង​រួច ក៏​ដួលសន្លប់​ជា​បន្តបន្ទាប់​រហូតដល់​កម្មករ​៣​អគារ​ផ្សេងទៀត ក៏​ដួលសន្លប់​បន្ត​គ្នា​ផងដែរ​។​

​ស្ត្រី​ដដែល​បន្តថា កម្មករ​ដែល​ដួលសន្លប់​មាន​រហូតដល់​ទៅជា​ង​១០០​នាក់ ហើយ​ត្រូវបាន​រថយន្ត​សង្គ្រោះបន្ទាន់​របស់​មន្ទីរ​ពេទ្យ​បង្អែក​ស្រុក​គងពិសី និង​រថយន្ត​របស់​ក្រុមហ៊ុន​ដឹក យកទៅ​ព្យាបាល​ភ្លាមៗ​តែម្តង​៕ ល​

អាជ្ញាប័ណ្ណចែកចាយផ្តាច់មុខ