ស្លាប់​ពីរ​នាក់​ដោយ​គ្រោះថ្នាក់​ចរាចរណ៍​រវាង​ម៉ូតូ​និង​ម៉ូតូ​នៅ​ស្រុក​សំពៅ​លូន

668
ចែករម្លែក

ដោយ:​គ្រញូង/បាត់ដំបង ៖ ​បុរស​ម្នាក់​ស្លាប់​នៅនឹងកន្លែង​ និង​បុរស​ម្នាក់ទៀត​ស្លាប់​ពេល​ដឹក​ទៅដល់​មន្ទីរ​​ពេទ្យ​។ ​អ្នកស្លាប់​ទាំងពីរ​នាក់​នេះ​កើតឡើង​ដោយ​គ្រោះថ្នាក់​ចរាចរណ៍​រវាង​ម៉ូតូ​និង​ម៉ូតូ​បើកបរ​ច្រាស់ទិស​គ្នា នៅ​ចំណុច​ក្រុមទី​៥ ភូមិ​ត្រពាំង​ព្រលិត​ឃុំ​សន្តិភាព ស្រុក​សំពៅ​លូន​កាលពី​រសៀល​ថ្ងៃទី​២១​ខែធ្នូ ឆ្នាំ​២០១៨ នៅលើ​ផ្លូវជាតិ​57B​។​

លោក​ឡុង រ៉ា​ន់​ដា​ អធិការនគរបាល​រង​ស្រុក​សំពៅ​លូន​ទទួលបន្ទុក​ផ្នែក​សណ្តាប់ធ្នាប់​បានឲ្យដឹ​ង​ថា ​ជនរងគ្រោះ​ដែល​ស្លាប់​ដោយ​ម៉ូតូ​បុក​ម៉ូតូ​គឺ​បង្កឡើង​ដោយ​ម៉ូតូ​ម៉ាក​ហុងដា ឌ្រី​ម C125 ស៊េរី​ឆ្នាំ​២០០៤ ព​ណ៌​ខ្មៅ ស្លាក​លេខគ្មាន បើកបរដោយ​ឈ្មោះ យស់ សារី ភេទ​ប្រុស អាយុ៥២ឆ្នាំ ស្នាក់​បណ្តោះអាសន្ន ភូមិ-ឃុំ​កើតហេតុ រងរបួស​ក្បាល​ធ្ងន់ស្លាប់ នៅពេល​បញ្ជូន​ដល់​មន្ទីរពេទ្យបង្អែក​ស្រុក​សំពៅ​លូន ។ ​ជននេះ​បាន​បើក​ម៉ូតូ​យ៉ាង​លឿន​វ៉ា​ជែង​គោយន្ត​កន្ត្រៃ​១​គ្រឿង ​ដែល​បើក​ស្រប​ទឹ​ស​គ្នា​ហើយ​ជ្រុល​ទៅបុក​និង​ម៉ូតូ​ម៉ាក​ហុងដា​ឌ្រី​ម​ស៊េរី​ឆ្នាំ​២០១៧ ពណ៌​ខ្មៅ ផ្លាកលេខ បាត់ដំបង 1AA-៧៩៣៩​បើកបរ​ដោយ​ឈ្មោះ គាត សំអាត ភេទ​ប្រុស អាយុ២៩ឆ្នាំ នៅ​ភូមិ​ស្រឡៅ​ជ្រុំ ឃុំ​សិរី​មានជ័យ ស្រុក​សំពៅ​លូន ខេត្តបាត់ដំបង បណ្តាលឲ្យ​ស្លាប់ នៅ​និង​កន្លែងកើតហេតុ ។​

លោក​អធិការរង​បាន​បញ្ជាក់ថា ​ក្រោយ​ពេល​សមត្ថកិច្ច​ធ្វើការ​វាស់វែង​រួច​បានប្រគល់​សពឲ្យ​ក្រុម​គ្រូ​សារ​យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី ។​ ម៉ូតូ​ទាំងពីរ​គ្រឿង​ត្រូវ​មន្រ្ដីនគរបាល​​ចរាចរណ៍​យកទៅ​រក្សាទុក​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​សំពៅ​លូន​រង់ចាំ​ដោះស្រាយ​តាម​នីតិវិធី​៕​B/

ទីតាំងផ្សាយពាណិជ្ជកម្ម