ជនជាតិ​ចិន​បើករថយន្ត​បុក​ម៉ូតូ របួស​ក្មេងប្រុស​ម្នាក់​បាក់ជើង​ស្តាំ​

654
ចែករម្លែក

​ដោយ​: ចាន់តូ / ភ្នំពេញ​: ក្មេងប្រុស​សិស្សសាលា​ម្នាក់​រងរបួស​ធ្ងន់ ខណៈដែល​កំពុង​ជិះ​ម៉ូតូ​ត្រូវបាន​រថយន្ត​អូ​ឌី បើកបរ​ដោយ​ជនជាតិ​ចិន ឆ្លងផ្លូវ​ទៅបុក​ពេញទំហឹង កាលពី​វេលា​ម៉ោង​១១​និង​២០​នាទី​ព្រឹក ថ្ងៃទី​២២ ខែធ្នូ ឆ្នាំ​២០១៨ ស្ថិតនៅ​តាមផ្លូវ​វេ​ង​ស្រេង ភូមិ​ជ្រៃ​កោង សង្កាត់​ចោមចៅ​២ ខណ្ឌ​ពោធិ​សែន​ជ័យ​។​

​រថយន្ត​បង្ក​ម៉ាក អូ​ឌី ពណ៌​ស ពាក់​ស្លាក​លេខ ភ្នំពេញ 2AL-7593 បើកបរ​ដោយ​បុរស​ជនជាតិ​ចិន​។ ចំណែក​ជនរងគ្រោះ ជា​ក្មេងប្រុស​សិស្សសាលា ជិះ​ម៉ូតូ​ម៉ា​កនិច ពណ៌​ស ពាក់​ស្លាក​លេខ ភ្នំពេញ 1GL-8990​។​

​តាម​ប្រភព​បាន​ឲ្យ​ដឹងថា មុន​កើតហេតុ ជនរងគ្រោះ ជិះ​ម៉ូតូ​ចេញពី​សាលារៀន វិលត្រឡប់​ទៅផ្ទះ តាម​បណ្តោយ​ផ្លូវ​វេ​ង​ស្រេង ពី​លិចទៅ​កើត លុះដល់​ចំណុចកើតហេតុ ស្រាប់តែ​រថយន្ត​បង្ក ជនជាតិ​ចិន​ជា​អ្នកបើក ឆ្លងផ្លូវ​ពី​ជើង​ទៅ​ត្បូង ជ្រុល​ទៅបុក​ម៉ូតូ​ជនរងគ្រោះ បណ្តាល​ឲ្យ​រងរបួស​ធ្ងន់ បាក់ជើង​ស្តាំ​។​

​ក្រោយ​កើតហេតុ ជនរងគ្រោះ​ត្រូវបាន​ឡាន​គ្លីនិក​ឯកជន រស្មី ដឹក​យកទៅ​ព្យាបាល ចំណែក​ម៉ូតូ​និង​រថយន្ត សមត្ថកិច្ច​វាស់វែង​រួច​យកទៅ​រក្សាទុក​នៅ​ការិយាល័យ​ចរាចរណ៍​ជើងគោក​ក្រុងភ្នំពេញ រួមទាំង​ឃាត់ខ្លួន​អ្នកបើក​បរផង ដើម្បី​រង់ចាំ​ម្ចាស់​រថយន្ត​ចូលខ្លួន​រួម​ដោះស្រាយ​ពេល​ក្រោយ​៕ ល​

អាជ្ញាប័ណ្ណចែកចាយផ្តាច់មុខ