សំណាញ់​របស់​អ្នកនេសាទ​វៀតណាម​ចាប់បាន​គ្រាប់បែក​ចិន​ដែល​រសាត់អណ្តែត​

1904
ចែករម្លែក
  • 4.8K
    Shares

​អ្នកនេសាទ​វៀតណាម​ម្នាក់​ត្រូវបាន​គេ​រាយការណ៍​ថា នេសាទ​បាន​អ្វីមួយ​គួរអោយ​ចាប់អារម្មណ៍​ខ្លាំង​តែ​គ្រោះថ្នាក់ នោះ​គឺ​គ្រាប់បែក​ប្រឆាំង​នាវា​ធុន​Yu-6 ដែល​កងទ័ព​​រំដោះប្រជាជន​ចិន​បាន​ប្រើ​ក្នុងការ​ហ្វឹកហាត់ តែ​វា​បាន​បាត់​និងរ​សាត់អណ្តែត​មកកាន់​ឆ្នេរ​វៀតណាម​។​

​អ្នកនេសាទ​ឈ្មោះ ត្រាន់ មិញ ថា​ញ់ កាលពី​ថ្ងៃ​១៨​ធ្នូ អូស​សំណាញ់​បាន​គ្រាប់បែក​នេះ​នៅ​ចម្ងាយ​ប្រមាណ​៦​គីឡូម៉ែត្រ​ពី​ឆ្នេរ​ក្នុង​ខេត្ត ភូ​យេន​។​ទាហាន​និង​ឆ្មាំ​ព្រំដែន​ត្រូវ​​បាន​បញ្ជូនទៅ​ពិនិត្យ​គ្រាប់​ប្រវែង​៦,៨​ម៉ែត្រ​និង​ដឹងថា​វា​ជា​គ្រាប់​ធុន​Yu-6​របស់​កងទ័ព​រំដោះប្រជាជន​ចិន​។​

​គេ​សង្ស័យថា គ្រាប់​នេះ​ទំនងជា​ត្រូវ​បាញ់​ចេញ​ក្នុងអំឡុង​ហ្វឹកហាត់​យោធា​នៅក្នុង​សមុទ្រ​ចិន​ខាងត្បូង ៕​ដោយ​៖​វាសនា​

គ្រាប់បែក​ប្រឆាំង​នាវា​នេះ​ត្រូវ​រដ្ឋាភិបាល​យក​ទុក​ដើម្បី​ពិនិត្យ​បច្ចេកវិទ្យា​និង​អាច​ស្រាវជ្រាវ​អំពី​តាក់​ទិ​ក​និង​សព្វាវុធ​របស់​ចិន

ទីតាំងផ្សាយពាណិជ្ជកម្ម