​ចោរ​បន្លំ​ខ្លួន​ជា​ប៉ូលិស​ចូល​លួច​ទ្រព្យសម្បត្តិ​ភ្ញៀវ​ក្នុងផ្ទះ​សំណាក់​

794
ចែករម្លែក
  • 22
    Shares

​ដោយ​៖​វណ្ណៈ​/​ព្រះសីហនុៈ​យុវជន​ម្នាក់​ត្រូវបាន​ប៉ូលិស​ចាប់ខ្លួន​ពីបទ​ក្លែង​ជា​ប៉ូលិស​ចូល​សម្រាក​ក្នុងផ្ទះ​សំណាក់​«​ចំប៉ី​ផ្សារលើ​»​ហើយ​បាន​បន្លំ​លួច​សម្ភារៈ​ភ្ញៀវ​ដែល​គេង​បន្ទប់​ក្បែរ​គ្នា​។​តែ​ត្រូវ​បែកការណ៍​បាន​លបលួច​ផ្លោះ​ឡើងទៅ​លើដំបូល​ធនាគា ABA សាខា​ក្រុងព្រះសីហនុ​បង្ក​មានការ​ភ្ញាក់ផ្អើល​ឡើង ។​
​ករណីនេះ​កើតឡើង ក្នុងភូមិ​០២ សង្កាត់​លេខ​០២ ក្រុងព្រះសីហនុ វេលា​ថ្ងៃ​ត្រង់នា​ថ្ងៃទី​២៤ ខែ​ឆ្នូ ឆ្នាំ​២០១៨ ។​

​លោក វរសេនីយ៍ទោ លី សុខ​ហ៊ី​បាន បញ្ជាក់ថា ការឡោមព័ទ្ធ​ចាប់ខ្លួន​យុវជន​សង្ស័យ​ខាងលើនេះ បន្ទាប់ពី​ម្ចាស់ផ្ទះ​សំណាក់​យីហោ​«​ចំប៉ី​ផ្សារលើ​»​បាន​រាយការណ៍​មក​ថា​មាន​យុវជន​ម្នាក់​ពាក់​ឯកសណ្ឋាន​ប៉ូលិស​បាន​ចូលមក​ស្នាក់នៅ​ក្នុងផ្ទះ​សំណាក់​។​ជន​បានធ្វើ​សកម្មភាព​បន្លំ​ចូលក្នុង​បន្ទប់​ភ្ញៀវ​ដែល​ស្នាក់នៅ​ក្នុងផ្ទះ​សំណាក់ ដោយបាន​លួច​យក​សម្ភារ​មួយចំនួន​។​

​បន្ទាប់ពី​មានការ​ភ្ញាក់ផ្អើល​ដល់​ភ្ញៀវ​នៅក្នុង​ផ្ទះសំណាក់ ទើប​ម្ចាស់​សំណាក់​បាន​ឆែក​កាមេរ៉ា​សុ​វត្តិភាព ទើប​ដាក់​ការសង្ស័យ​ភ្ញៀវ ដែល​ស្នាក់នៅ​បន្ទប់​លេខ​១១ ជាន់​ទី​០២(​ជ​នស​ង្ស​យ័​)​។​ភ្លាមនោះ​បុគ្គលិក​ក៏បាន​ទៅ​គោះទ្វារ​ហៅ​យុវជន​សង្ស័យ ប៉ុន្តែ​ត្រូវបាន ជនសង្ស័យ​ប្រតាយប្រតប់​រត់គេចខ្លួន លួច​ផ្លោះ​ដំបូល​ឆ្លង​មក​ចូល​ដំបូល​របស់​ធនាគា ABA ធ្វើ​មហាជន​ជាច្រើន​មានការ​ភ័​ណ្ឌ​ច្រឡំ​ថា មាន​ចោរ​ចូល​ក្នុ​ធនាគារ ABA ។​

​លោក​វរសេនីយ៍​បន្តថា​ក្រោយពី​មាន​បទបញ្ជា​បន្ទាន់​ពី​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ​ជួនណា​រិន្ទ​ស្នងការ​នគរបាល​ខេត្ត​កម្លាំង​សមត្ថកិច្ច​នៃ​ការិយាល័យ​ព្រហ្មទណ្ឌ​បាន​ហ​ការ​ជាមួយ​កម្លាំង​ប៉ុស្តិ៍​រដ្ឋបាល​សង្កាត់​លេខ​២​ធ្វើការ​ឡោម​ព័​ទ្ឋ​ទីតាំង​កើតហេតុ​ដោយបាន​ធ្វើការ​ឆែកឆេរ​រហូត​រកឃើញ​ជនសង្ស័យ​ដែល​ចូលទៅ​ស​ង្ងំ​ក្នុង​ស៊ីទែន​ទឹក​។​

​ក្នុងការ​ឆែកឆេរ​រប​ស់ សមត្ថកិច្ច​ក៏បាន​ប្រទះឃើញ​យុវជន​ម្នាក់ និង​ស្ត្រី​ម្នាក់ កំពុង​សេព​គ្រឿងញៀន និង​បាន​ឃាត់ខ្លួន​បញ្ជូន​មកកាន់​ស្នងការដ្ឋាន​ជាមួយគ្នា​ផងដែរ​។​

​យុវជន​សង្ស័យ​ក្នុង​អំពើរ​ចោរកម្ម​នេះ មានឈ្មោះ សេង វិឆ័យ​ភេទ​ប្រុស អាយុ​២៧​ឆ្នាំ រួមជាមួយ​វត្ថុតាង​ដែល​សមត្ថកិច្ច​រកឃើញ​រួមមានៈ អាវធំ ពណ៌​ខ្មៅ មាន​សរសេរថា​POLICE ម៉ូតូ​ពណ៌​ខ្លាញ់​ក្តាម គ្មាន​ស្លាក​លេខ​មួយគ្រឿង អាយកូម​មួយគ្រឿង​ស្បែកជើង​កវែង​ចំនួន​០១ អាវ​ឯកសណ្ឋាន​ប៉ូលីស​គ្មាន​ស្លាក​ឈ្មោះ​មួយ​កំ​ផ្លេ​។​

​យោងតាម​ចម្លើយសារភាព​របស់​យុវជន​សង្ស័យ​បានឱ្យដឹងថា​ខ្លួន​ពិតជា​បាន​ចូល​លួច​យក​សម្ភារៈ​របស់​ភ្ញៀវ​ពិតប្រាកដ​មែន​ដោយសារតែ​ឃើញ​ទ្វារ​បន្ទប់​របស់​ភ្ញៀវ​នោះ​បើកចំហរ​។​ចំពោះ​ឯកសណ្ឋាន​ប៉ូលិស​ខ្លួន​បាន​សុំ​ពី​ប៉ូ​ស​លិ​ស​ចូលនិវត្តន៍​ម្នាក់ ដែល​គេ​ទុកចោល ប៉ុន្តែ​ខ្លួន​ពុំបាន​ពាក់​ឈ្មោះ​នោះទេ​៕S/​