ផ្លែ​ឡុង​កុង ក៏​ល្អ​និង​មាន​ប្រយោជន៍​ផ្នែក​សុខភាព​ជាច្រើន

1699
ចែករម្លែក

ឡុង​កុង គឺជា​ផ្លែឈើ​មួយ​ប្រភេទ​ដែលមាន​រសជាតិ​ជូរអែម​។ ហើយ​ភាគតិច​ណាស់​នៃ​ពួក យើង​ដែល​បាន​ចាប់អារម្មណ៍​ដឹងថា ក្រៅពី​មាន​រសជាតិ​ឆ្ញា​ញ់​ហើយ​នោះ​ការទទួល​ទាន ផ្លែ​ឡុង​កុង គឺ​ល្អប្រសើរ​គួរ​ឲ្យ​កត់សម្គាល់​ចំពោះ​សុខភាព​។

ឡុង​កុង​មាន​ផ្ទុក​នូវ​សារធាតុ​ចាំបាច់​ជាច្រើន​សម្រាប់​ពង្រឹង​សុខភាព​រាងកាយ ក៏ដូចជា ប្រយុទ្ធ​ប្រឆាំងនឹង​ជំងឺ​ផ្សេងៗ​។ អត្ថបទ​ថ្ងៃនេះ នឹង​បង្ហាញ​ឲ្យ​ដឹង​ពី​អត្ថប្រយោជន៍​មិនគួរ ឲ្យ​ជឿ​នៃ​ការ​ទទួលទាន ផ្លែ​ឡុង​កុង ចំពោះ​សុខភាព ៖

១. ទប់ស្កាត់​ជំងឺមហារីក​
ឡុង​កុង គឺមាន​ផ្ទុក​នូវ​សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម​ម្យ៉ាង​ហៅថា polyphenols ដែល​អាចជួយ ក្នុងការ​ទប់ស្កាត់​ជំងឺ​ជាច្រើន រួមបញ្ចូល​ទាំង ជំងឺមហារីក​, ទឹកនោមផ្អែម​, ជំងឺ​បេះដូង និង​បញ្ហា​សម្ពាធ​ឈាម​ឡើង​ខ្ពស់​។
​សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម​ដទៃទៀត​ដែលមាន​វត្តមាន​ក្នុង​ផ្លែ​ឡុង​កុង​ជួយ​កម្ចាត់​រ៉ាឌីកាល់​សេរី​ពី​ក្នុង​រាងកាយ​ប្រយុទ្ធប្រឆាំង​ជាមួយ​ជំងឺ​ធ្ងន់ធ្ងរ​ផ្សេងៗ​។​

២. ទប់ស្កាត់​ជំងឺ​បេះដូង​
សាច់​នៃ​ផ្លែ​ឡុង​កុង មាន​ផ្ទុក​ជាតិ​ស​សៃ​ខ្ពស់​ដែល​ជួយ​កាត់បន្ថយ​ហានិភ័យ​នៃ​បញ្ហា​ជំងឺ​បេះដូង ហើយ​ថែមទាំង​អាចជួយ​ទប់ស្កាត់​បញ្ហា​ទល់លាមក​ផងដែរ​។​

៣. គ្រប់គ្រង​កម្រិត​កូ​ឡេ​ស្តេ​រ៉ូ​ល​
ផ្លែ​ឡុង​កុង ក៏​ជា​ប្រភព​ដ៏​ប្រសើរ​នៃ Niacin ឬ​វីតាមីន B3 ដែល​ចាំបាច់​ក្នុងការ​បង្កើន​កម្រិត កូ​ឡេ​ស្តេ​រ៉ូ​ល​ល្អ ហើយ​កម្ចាត់​ចោល​នូវ​កូ​ឡេ​ស្តេ​រ៉ូ​ល​មិនល្អ​ចេញពី​ក្នុង​ឈាម​។​

៤. ល្អ​សម្រាប់​ប្រព័ន្ធ​ស​សៃ​ប្រសាទ​
ឡុង​កុង ក៏មាន​ផ្ទុក​សម្បូរ​ទៅដោយ​វីតាមីន B ហើយ​ជាពិសេស​នោះ គឺ riboflavin ដែល​ល្អ​បំផុត​ដើរតួនាទី​ក្នុង​ដំណើរ​នៃ​ការ​បំ​លែង​កាបូ​អ៊ី​ដ្រា​តទៅ​ជា​ថាមពល​ជួយ​រក្សា​នូវ​មុខងារ​នៃ​ប្រព័ន្ធ​ប្រសាទ​ឲ្យ​មាន​លក្ខណៈ​ប្រក្រតី​ត្រឹមត្រូវ​។​

៥. ល្អ​សម្រាប់​ការលូតលាស់​នៃ​ឆ្អឹង​
​វីតាមីន A ដែលមាន​វត្តមាន​ក្នុង​ផ្លែ​ឡុង​កុង គឺ​ល្អ​ចំពោះ​សុខភាព​រាងកាយ​ទាំងមូល ជាពិសេស​កម្រិត​នៃ​សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម​ដែល​វា​មាន​ផ្ទុក​។ វីតាមីន A ផ្ដល់​លទ្ធផល វិជ្ជមាន​គួរ​ឲ្យ​ភ្ញាក់ផ្អើល​ចំពោះ​ការលូតលាស់​នៃ​ឆ្អឹង​។ មិន​ត្រឹមតែ​ប៉ុ​ណ្ណឺង​ទេ វីតាមីន​នេះ ក៏​ជួយ​រក្សា​មុខងារ​ស​សៃ​ប្រសាទ និង​ខួរក្បាល​ផងដែរ ហើយ​ធ្វើ​ឲ្យ​អ្នក​មើលឃើញ​កាន់ តែ​ច្បាស់​, សុខភាព​ស្បែក​ល្អប្រសើរ ព្រមទាំង​ធ្វើ​ឲ្យ​ធ្មេញ និង​សក់​រឹងមាំ​ថែមទៀត​៕ ដោយ​: health.com.kh

ទីតាំងផ្សាយពាណិជ្ជកម្ម