យក​ត្រាក់ទ័រ​ដឹក​អ្នកដំណើរ​ឆ្លង​ជំនន់​ទឹកភ្លៀង​ម្នាក់​យក ២,៥ ដុល្លារ​

1731
ចែករម្លែក

បុរស​អ្នកបើកបរ​ត្រាក់ទ័រ​ឈូសឆាយ​ម្នាក់ បាន​នឹកឃើញ​វិធី​រកលុយ​យ៉ាង​ងាយស្រួល និង​នឹកស្មាន​មិន​ដល់​នៅក្នុង​ទីក្រុង​មួយ​ដែល​រង​ការ​ជន់​លិច​ដោយសារ​ភ្លៀង​ធ្លាក់​យ៉ាង​ជោកជាំ​។
​ ​
​បុរស​ដ៏​ឆ្លាត​វៃ​ម្នាក់នេះ បានប្រែក្លាយ​ត្រាក់ទ័រ​របស់គាត់​ទៅជា​ទូក​ចម្លង​បណ្តោះអាសន្ន ជួយ​ចម្លង​អ្នកដំណើរ​ដែល​ជាប់​ទៅណា​មិន​រួច ដោយ​យក​ថ្លៃ​ចម្លង​ក្នុង​ម្នាក់ ២,៥ ដុល្លារ​។
​ពិតជា​ស្រួល​រកលុយ​មែនទែន តែមួយ​ភ្លែត​សោះ​យក​ម្នាក់ ២,៥ ដុល្លារ ។
​ ​
​ទិដ្ឋភាព​នេះ​ត្រូវគេ​ថត​បាន​នៅក្នុង​រដ្ឋធានី​ប៉េកាំង ប្រទេស​ចិន កាលពី​ថ្ងៃ ទី​២៣ ខែមិថុនា កន្លែង​ដែល​ទឹកជំនន់​បាន​ហក់​ឡើង​ខ្ពស់​គួរឱ្យកត់សម្គាល់​ក្នុងពេល​ប៉ុន្មាន​ថ្ងៃនេះ​ស្របពេល​មាន ភ្លៀង​ធ្លាក់​ខ្លាំង​។​
​ ​
​ជម្រៅ​ទឹក​មិន​ចោទ​ជា​បញ្ហា​រាំងស្ទះ​ឡើយ​សម្រាប់​ត្រាក់ទ័រ​ឈូសឆាយ​នេះដែ​លអាច​ដឹក​មនុស្ស​បាន​ម្តង ១០ នាក់​នៅលើ​ប៉ែល​របស់​វា​៕ ប្រែ​សម្រួលៈ​ខុម​

ទីតាំងផ្សាយពាណិជ្ជកម្ម