លោក​សួន​បវរ​បាន​ចូលរួម​ប្រគល់​វិញ្ញាបនបត្រ និង​ប័ណ្ណសរសើរ និង​សម្ភារៈ​ដល់​សិស្សសាលា​ឌូ​វី ចំណេះ​ទូទៅ​អន្តរជាតិ​ចំនួន​១៤០​នាក់​

700
ចែករម្លែក
  • 8
    Shares

ដោយ​: វង​ធូ / បន្ទាយមានជ័យ​: លោក​សួន​បវរ អភិបាល​ខេ​ត្បា​ត​បន្ទាយមានជ័យ បាន​ចូលរួម​ប្រគល់​វិញ្ញាបនបត្រ​និង សម្ភារៈ ប័ណ្ណសរសើរ​ដល់​សិស្សសាលា​ឌូ​វី ចំណេះ​ទូទៅ​អន្តរជាតិ​ស្ថិតក្នុង​ផ្លូវ​ចូល​រ៉ា ភូមិ​៣ សង្កាត់ ព្រះ​ពន្លា ក្រុង​សិរីសោភ័ណ ខេត្តបន្ទាយមានជ័យ សិស្សានុសិស្ស​ចូលរួម មាន​ចំនួន​១៤០​នាក់​កាល ព្រឹក​ថ្ងៃទី​២៥​ខែ ធ្នូ ឆ្នាំ​២០១៨​នេះ​នៅ​សាលប្រជុំ​សាលា​។​

​លោក ឈូ ប៊ុន​រឿង ប្រធាន​មន្ទីរអប់រំ​យុវ​ជ​និង​កីឡា ខេត្ត​បាន​និយាយថាៈ មាតា​បី​តា​សិស្ស និង​សិស្ស​១៤០​នាក់​បាន​ចូលរួម លោ​កែខ មរ​ស្មី​អគ្គនាយក​ក្រុមហ៊ុន​ឌូ​វី​អ៊ិន​ធើ​ណេ​សិ​នណល បាន​បង្កើត​មាន​រយៈពេល​៩​ឆ្នាំ​មកហើយ តាំងពី​មាន​សិស្ស​៤​នាក់​និង​គ្រូ​១២​នាក់ រហូតមកដល់​សព្វថ្ងៃ​នេះ មាន​សិស្ស​ចូលរៀន​រហូតដល់​ជិត​៤.០០០​នាក់​ហើយ​។ សាលា​នេះ​មាន​សាខា​១១ ក្នុង​២​ខេត្ត​មាន​ខេត្តបន្ទាយមានជ័យ​និង​ខេត្ត​បាត់បង មាន​ថ្នាក់ក្រោម​មតេយ្យ​សិក្សា​ដល់ ថ្នាក់​ទី​១២ ក្រោយពី​រៀន​ចប់​សិស្ស​អាច​ទៅ​បំពេញ​ការសិក្សា នៅក្រៅ​ប្រទេស​បាន​ទៀតផង​។ ក្នុងការ​បង្រៀន​នោះ សាលា​អន្តរជាតិ​នូ​វី​ក្នុងការ​បង្រៀន​លោកគ្រូ​និង​អ្នកគ្រូ​យកចិត្តទុកដាក់​អស់កម្លាំង​កាយ​ចិត្ត​ដើម្បី​ផ្តល់​ចំណេះដឹង បញ្ញា​ស្មារតី និង​ជំនាញ​ដែល​ទាក់ទង​ទៅ និង​ឱកាស​ការងារ​សម្រាប់​យុវវ័យ ទៅដល់​យុវជន​ក្រីក្រ​សេវាកម្ម​និស្សិត ជា​ទិសដៅ​អាទិភាព ដែល​ត្រូវ​ផ្តល់ជូន​និស្សិត​ឲ្យ​កាន់តែ​ប្រសើរឡើង​ទាំង​ផ្នែក​ធនធានមនុស្ស និង​បច្ចេកទេស​ដល់​សិស្ស ដើម្បី​ចូលរួមចំណែក​ជួយ​ដល់​សង្គម​កម្ពុជា លើកស្ទួយ​លើ​វិស័យ​អប់រំ​នៅ​កម្ពុជា ដែល​ប្រជាពលរដ្ឋ​មួយចំនួន​ចេះ​ភាសាបរទេស​។​

​លោក​សួន​បវរ​អភិបាល​ខេ​ត្បា​ត​បន្ទាយមានជ័យ​មានប្រសាសន៍ថា អនុវត្តតាម​កម្មវិធី​នយោបាយ​របស់​រដ្ឋាភិបាល​ធ្វើ​ឲ្យ​វិស័យ​អប់រំ​មានការ​រីកចម្រើន ទូទាំង​ខេត្តបន្ទាយមានជ័យ មានការ​រីកចំនួន​ឥតឈប់ឈរ​ព្រោះ​សំអាងថា ប្រជាពលរដ្ឋ​ខេត្តបន្ទាយមានជ័យ​ភាគច្រើន បញ្ជូន​កូនចៅ​ចូលរៀន​ភាសាបរទេស នៅ​តា​មណ្ឌល​សិក្សា​បរទេស​ជា​ហូរហែរ​។

លោក​សួន​បវរ​បានធ្វើការ​ថ្លែង​អំ​គុណ​ដល់​លោក​ខែម​រស្មី​អគ្គនាយក​ក្រុមហ៊ុន​ឌូ​វី​អុ​ិ​ន​ធើ​ណេ​សិ​នណល​ដែលមាន​ស្មារតី​ចូល​រូ​ល​រួមចំណែក​ជាមួយ​រាជរដ្ឋាភិបាល​ក្នុងការ​ព​ន្លឿ​ន​នូវ​កំណើន​កូនចៅ​ប្រជាពលរដ្ឋ​ឲ្យ​បាន​ចូលរៀន​ភាសាបរទេស​មិន​ត្រឹមតែ​ធ្វើការ​ផ្តោតលើ​វិស័យ​អប់រំ​តែប៉ុណ្ណោះ​ទេ​លើសពីនេះទៅទៀត​លោក​បាន​យកចិត្តទុកដាក់​ចូលរួម​ចំណែក​លើ​វិ​ស័​កីឡា​គ្រប់​ប្រភេទ​យ៉ាង​ផុលផុស​ផងដែរ​។​សកម្មភាព​នេះហើយ​ពិតជា​បាន​ចូលរួមចំណែក​លើកស្ទួយ​ដល់​ដ​ង្គ​ម​ជាតិ​យ៉ាងច្រើន​ព្រោះថា​អប់រំ​នាំមក​នូវ​សុខភាព​ទាំង​ផ្លូវកាយ ផ្លូវចិត្ត យ៉ាង​សក្តិ​សិទ្ធ និង​នាំមក​នូវ សាមគ្គីភាព​ហើយក៏​អាច​កាត់បន្ថយ​នូវ​អំពើ​អសកម្ម​ក្នុងសង្គម​ផ្សេងៗ ដូចជា​ការយក​ពេលវេលា​ទៅ​សេប គ្រឿង​ស្រវឹង​និង​គ្រឿងញៀន​ជាដើម​។​លោក​សួន​បវរ​បាន​បញ្ជាក់ទៀតថា​លើសពីនេះទៅទៀត​នោះ​លោក​បានផ្តល់ ប្រគល់​វិញ្ញាបនបត្រ និង​ប័ណ្ណសរសើរ និង សម្ភារៈ​ដល់​សិស្សសាលា​ឌូ​វី​នេះ​ទៀតផង​ឫ​៕ ល​