បុរស​ម្នាក់​ចាប់​ប៉ះចំ​មុខតំណ​ខ្សែភ្លើង ឆក់​ស្លាប់​ភ្លាម​មួយ​រំពេច​

806
ចែករម្លែក

ដោយ​: ចាន់តូ / ភ្នំពេញ​: បុរស​ម្នាក់​ស៊យ​នោះ​ស៊យ រហូត​បាត់​ជីវិត​មិនអាច​វិល​មកវិញ​បាន ខណៈដែល​កំពុង​ដេក​លើ​គ្រែ​ចុះ​ចង្រៃ​អី​បាន​វៀសដៃ​ទៅ​ប៉ះចំ​មុខតំណ​ខ្សែក​ង្ហា​ដាក់​ក្បែរ​ខ្លួន​នោះ បណ្តាល​ឲ្យ​ឆក់​ស្លាប់​ភ្លាមៗ នៅលើ​គ្រែ​តែម្តង កាលពី​វេលា​ម៉ោង​៤​ល្ងាច​រហូតដល់​វេលា​ម៉ោង​៦​ព្រលប់​ថ្ងៃទី​២៥ ខែធ្នូ ឆ្នាំ​២០១៨ ទើប​ភ្ញាក់ផ្អើល សមត្ថកិច្ច​ចុះទៅ​សាកសួរ ក្នុងភូមិ​សាមគ្គី​៣ សង្កាត់​ត្រពាំង​ក្រសាំង ខណ្ឌ​ពោធិ​សែន​ជ័យ​។​

​សពបុរសរងគ្រោះ ឈ្មោះ ហ៊ីង វណ្ណ​ដេ​ត អាយុ​២៤​ឆ្នាំ រស់នៅ​ផ្ទះកើតហេតុ​ខាងលើ​។​

​តាម​ក្រុមគ្រួសារ បាន​ឲ្យ​ដឹងថា មុនពេល​កើតហេតុ ជនរងគ្រោះ​ដេក​សម្រាក​នៅលើ​គ្រែ​ក្នុងផ្ទះ ដោយមាន​ដក់​កង្ហា លើ​គ្រែ​ក្បែរ​ខ្លួន​ផង ហើយ​ខណៈដែល ជនរងគ្រោះ​កំពុង​ដេក​សម្រាក​នោះ ដោយ​មិនបាន​ប្រុងប្រយ័ត្ន ខ្សែរ​កង្ហា​ដោយ​ព្រី​ភ្លើង​ជាស្រេច​នោះ បាន​ស្នាម​ដាច់​រលាត់ លុះ​ពេលដែល ជនរងគ្រោះ​វៀសដៃ​ទៅ​ប៉ះចំ ទើប​ឆក់​តែម្តង ទម្រាំ​តែ​ក្រុមគ្រួសារ​ដឹង ជនរងគ្រោះ​ដាច់​ផុតរលត់​ជីវិត​បាត់ទៅហើយ ទើប​រាយការណ៍​ប្រាប់​សមត្ថកិច្ច​ចុះមក​ពិនិត្យមើល​។​

​សព​ជនរងគ្រោះ ត្រូវបាន​សមត្ថកិច្ច​ជំនាញ​ចុះទៅពិនិត្យ កោសល្យវិច័យ ជាក់ស្តែង ស្នាក់​ឆក់​ដៃ ខណៈដែល​ខ្សែរ​កង្ហា​ក្បែរ​ខ្លួន​នោះ​ដាច់​រលាត់ ពិតជា​ស្លាប់​ដោយសារ​ឆក់​ចរន្ត​ភ្លើង​មែន រួច​ប្រគល់ជូន​ក្រុមគ្រួសារ ចាត់ចែង​ធ្វើបុណ្យ​តាម​ប្រពៃណី​៕ ល​

អាជ្ញាប័ណ្ណចែកចាយផ្តាច់មុខ