​ចាប់​ក្រុម​ចិន​ចំនួន​១០​នាក់​ពីបទ​កេងចំណេញ​ផ្លូវភេទ​ពី​ស្ដ្រី​វ័យក្មេង​និង​អនីតិជន​

712
ចែករម្លែក
  • 261
    Shares

ដោយៈ​មុនី​រ័ត្ន​/​ភ្នំពេញៈ ប៉ូលិសអន្តោប្រវេសន៍​ក​ម្ពុ​ជា​បាន​បង្ក្រាប​ក្រុម​ជនជាតិ​ចិន​ចំនួន ១០​នាក់ ដែល​បាន​ប្រព្រឹត្ត​បទល្មើស កេងចំណេញ​ផ្លូវភេទ ពី​ស្ដ្រី​វ័យក្មេង និង​អនីតិជន​នៅ​ប្រទេស​ចិន ដោយ​យក​កម្ពុជា​ធ្វើជា​មូលដ្ឋាន​។​ការបង្ក្រាប​នេះ​បានធ្វើ​ឡើង​។​ការបង្ក្រាប​នេះ​បាន​ធ្វើឡើង​នៅក្នុង​ផ្ទះ​លេខ​N200 និង​ផ្ទះ​លេខ​N២៣២ ផ្លូវ​ប៉ូ​ឡា​រី​ស សង្កាត់​និរោធ ខណ្ឌ​ច្បារអំពៅ​កាលពី​ថ្ងៃទី​២៥ ខែធ្នូ ឆ្នាំ​២០១៨​។​

​ការិយាល័យ​ស៊ើបអង្កេត​និង​អនុវត្ត​នីតិវិធី​ផែនការ​ងារ​អន្តោប្រវេសន៍​នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​ដឹកនាំ​ដោយ​លោក​អនុសេនីយ៍ឯក​ចុ​ល​ចេក​ជា​នាយរង​ការិយាល័យ​បាន​ចុះ​សហការ​ជាមួយ​នាយកដ្ឋាន​ស៊ើបអង្កេត​និង​អនុវត្ត​នីតិវិធី​នៃ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍​និង​កម្លាំង​សមត្ថកិច្ច​មូលដ្ឋាន​ប៉ុស្ដិ៍នគរបាល​រដ្ឋបាល​និរោធ ខណ្ឌ​ច្បារអំពៅ​។​

​ប្រតិបត្តិ​ការដឹកនាំ​ដោយ​លោក ឧ​ត្ត​ម​សេនីយ៍​ឯក អ៊ុក ហៃ​សីឡា ប្រធាន​នាយកដ្ឋាន​ស៊ើបអង្កេត និង​អនុវត្ត​នីតិវិធី លោក សេង គឹម​ឡាក់ ព្រះរាជអាជ្ញារង​នៃ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ នឹង​លោក ចេង សុផាន ក្រឡាបញ្ជី ចុះ​ត្រួតពិនិត្យ និង​ឃាត់ខ្លួន ជនជាតិ​បរទេស ចំនួន​២ ទីតាំង ស្ថិតនៅ​ក្នុងផ្ទះ​លេខ​N200 និង​ផ្ទះ​លេខ​N២៣២ ផ្លូវ​ប៉ូ​ឡា​រី​ស សង្កាត់​និរោធ ខណ្ឌ​ច្បារអំពៅ​។​

​ជា​លទ្ធផល​ពិនិត្យឃើញ​៖ ជនជាតិ​ចិន​សរុប​ចំនួន​១០​នាក់​ប្រុស ពីបទ​បាន​ប្រព្រឹត្ត​បទល្មើស កេងចំណេញ​ផ្លូវភេទ ពី​ស្ដ្រី​វ័យក្មេង និង​អនីតិជន​ប្រព្រឹត្តទៅ​នៅ​ប្រទេស​ចិន ត្រូវបាន​ឃាត់ខ្លួន​បញ្ជូនទៅ​អគ្គនាយកដ្ឋាន​ដើម្បី​អនុវត្ត​នីតិវិធី​បន្ត​នៃ​ច្បាប់​៕S/​

​ចាប់​ក្រុម​ចិន​ចំនួន​១០​នាក់​ពីបទ​កេងចំណេញ​ផ្លូវភេទ​ពី​ស្ដ្រី​វ័យក្មេង​និង​អនីតិជន​

អាជ្ញាប័ណ្ណចែកចាយផ្តាច់មុខ