រៀប​ការឱ្យ​កូនភ្លោះ​ប្រុស​ស្រី​អាយុ​៦​ឆ្នាំ​ដើម្បី​បណ្តេញ​គ្រោះ​ចង្រៃ​បន្សល់​ពី​ជាតិ​មុន​(វិដេអូ)

1535
ចែករម្លែក
  • 36
    Shares

​កូនភ្លោះ​ប្រុស​ស្រី​មួយគូ​ដែលមាន​អាយុ​ទើបតែ ៦ ឆ្នាំ​បាន​រៀបការ​នៅក្នុង​ពិធី​ដ៏​ហ៊ឹកហ៊ាក់​មួយ ដោយសារតែ​ឪពុកម្តាយ​របស់​ពួកគេ​ជឿថា​ពួកគេ​ជា​គូស្នេហ៍​កាលពី​ជាតិ​មុន​។​

​ក្មេងប្រុស​ដែលមាន​ឈ្មោះ​ហៅ​ក្រៅ​ថា ហ្គី​តា និង​ប្អូនស្រី​ហៅថា ផ្លែ​គី​វី បានកើត​នៅ​ខែកញ្ញា​ឆ្នាំ ២០១២ ហើយ​ឪពុកម្តាយ​របស់​ពួកគេ​ដឹង​ភ្លាម​ថា​ពួកគេ​នឹងត្រូវ​រៀបការ​។​

​ពុទ្ធ​បរិ​ស័​ទ្ធ​ជឿថា​កូនភ្លោះ​ប្រុស​ស្រី​មាន “​កម្ម​” ពី​ទំនាក់ទំនង​កាលពី​ជាតិ​មុន ហើយ​ត្រូវ​កើត​ជាមួយគ្នា​សាជាថ្មី ព្រោះតែ​បំណុល​ចាស់​មិនទាន់​ត្រូវបាន​ដោះស្រាយ​។​

​ពួកគេ​និយាយថា​លុះត្រាតែ​ពួកគេ​រៀបការ​ឱ្យបាន​ឆាប់​តាម​ដែល​អាចធ្វើ​ទៅបាន​នៅពេល​ពួកគេ​ធំ​ដឹងក្តី​ល្មម នោះ​ពួកគេ​នឹង​ជួប​សំណាងអាក្រក់​នាពេល​អនាគត​។​

​ឪពុក​របស់​កូនភ្លោះ​លោក​អា​ម៉ន​សាន ស៊ុន​ថន ម៉ាលី​រ៉ាត់ (Amornsan Sunthorn Malirat) អាយុ ៣១ ឆ្នាំ​និង​ម្ដាយ​ឈ្មោះ ផា​ចា​រ៉ា​ផន (Phacharaporn) អាយុ ៣០ ឆ្នាំ​បានរៀបចំ​ពិធីមង្គលការ​មួយ​ដែល​ចំណាយ​រាប់ពាន់​ដុល្លារ​សម្រាប់​កូន​របស់​ពួកគេ​នៅ​ខេត្ត​សាមុត​ព្រះខាន់ នៅ​ជាយក្រុង​បាងកក​ប្រទេស​ថៃ​កាលពី​ថ្ងៃ​ចន្ទ​ទី​២៤​ធ្នូ​។​

​លោក​អា​ម៉ន​សាន​បាន​និយាយថា “​ហេតុផល​សម្រាប់​ពិធី​អាពាហ៍ពិពាហ៍​នេះ​គឺ​ដោយសារតែ​យើង​ជឿថា​ក្មេង​ទាំង​២​ធ្លាប់ជា​ដៃគូ​ស្នេហ៍​កាលពី​ជាតិ​មុន​។ នេះ​គឺជា​ជំនឿ​ដែល​យើង​បានទទួល​ពី​បុព្វបុរស​ពី​បុរាណ​។ យើង​ត្រូវ​រៀបចំ​ពិធី​អាពាហ៍ពិពាហ៍​មួយ​សម្រាប់​កូនភ្លោះ​ទាំង​២​សម្រាប់​ជា​ដំណោះស្រាយ​ចំពោះ​បញ្ហា​ដែល​ពួកគេ​មាន​មុនពេល​ពួកគេ​ចាប់ជាតិ​ថ្មី​។ ប្រសិនបើ​ពួកគេ​បាន​រៀបការ ពួកគេ​នឹង​រស់នៅ​ដោយ​សុខដុម​និង​ជោគជ័យ ហើយនឹង​មិន​ឈឺ​ទេ​”​។​

​ភ្ញៀវ​រាប់សិប​នាក់​រួមទាំង​មិត្តភក្តិ​របស់​គ្រួសារ​សាច់ញាតិ​និង​អ្នកជិតខាង​បាន​ចូលរួម​ក្នុង​ពិធី​នេះ​៕ ដោយ៖ កញ្ញាដាលីស

លោក​អា​ម៉ន​សាន​និង​ភរិយា​រៀបចំ​ពិធីមង្គលការ​ឱ្យ​កូនភ្លោះ​ប្រុស​ស្រី​របស់គាត់​កាលពី​ថ្ងៃ​ចន្ទ

https://www.dailymail.co.uk/embed/video/1830422.html

អាជ្ញាប័ណ្ណចែកចាយផ្តាច់មុខ