សម្តេច​តេ​ជោ​អញ្ជើញ​ជួប​កម្មករ​១៥.៦០៦​នាក់​នៅ​ខេត្តកណ្តាល​និង​កំពង់ស្ពឺ​

546
ចែករម្លែក

​ដោយៈ​តារា​រិ​ទ្ធិ​/​ភ្នំពេញៈ​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា​នៅ​ថ្ងៃទី​២៦ ខែធ្នូ ឆ្នាំ​២០១៨​នេះ​នឹង​អញ្ជើញ​ជួប​សំណេះសំណាល​ជាមួយ​កម្មករ​កម្មការិនី​ប្រមាណ ១៥.៦០៦​នាក់ មកពី​រោងចក្រ​សហគ្រាស​ចំនួន​២២​មកពី​ខេត្តកំពង់ស្ពឺ​និង​ខេត្តកណ្តាល​។​សម្រាប់​ជំនួប​សំណេះសំណាល​នៅថ្ងៃនេះ ធ្វើឡើង​នៅ​ភូមិ​ស្រះ​ពោធិ៍ ឃុំ​ផ្សារ​ដែក ស្រុក​ពញាឮ ខេត្តកណ្តាល​។​

​សម្តេច​តេ​ជោ​ហ៊ុន សែន អញ្ជើញ​ជួប​សំណេះ​សំ ណា​ល​មកពី​រោងចក្រ សហគ្រាស​ចំនួន ១៥​នៅក្នុង ខេត្តកណ្តាល មាន​កម្មករ និយោជិត​ប្រមាណ ១០.៦៣២​នាក់ និង​មកពី​ខេត្តកំពង់ស្ពឺ​ចំនួន​៧ មាន​កម្មករនិយោជិត​ប្រមាណ ៤.៩៧៤​នាក់​។​

​រោងចក្រ សហគ្រាស​ទាំង​២២​នេះ វិនិយោគ​ដោយ​អ្នកវិនិយោគ​មកពី​ប្រទេស​ចិន​ចំនួន​១៤, កូរ៉េ​ចំនួន​១ និង​ខ្មែរ​ចំនួន​៧​។ រោងចក្រ សហគ្រាស​ទាំង​២២​នេះ មាន​រោងចក្រ​កាត់ដេរ​សម្លៀកបំពាក់​ចំនួន​៧, ផលិត​ស្បែកជើង​ចំនួន​២, ។​ផលិត​កាបូប​ចំនួន​៤, ផលិត​កេស​កា​តុង​ចំនួន​២, ផលិត​ផ្លែ​សន្ទូច​ចំនួន​១, ផលិត​អំពូល​ភ្លើង​ចំនួន​១, ផលិត​នំ​ចំនួន​១, ។​ផលិត​ដប​ទឹក​សុទ្ធ​ចំនួន​១ និង​រោងចក្រ​កិនស្រូវ​ចំនួន​៣​។​

​សូមបញ្ជាក់ថា សម្តេច​តេ​ជោ ហ៊ុន សែន បានដាក់ ចេញដំណើរ​ចុះ​សំណេះសំណាល​ជាមួយ​កម្មករ កម្មការិនី​តាំងពី​ថ្ងៃទី​២០​ខែសីហា​ឆ្នាំ​២០១៧​មកម្ល៉េះ​។​មកដល់​ពេលបច្ចុប្បន្ន​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី បាន​អញ្ជើញ​ជួប​សំណេះសំណាល​ជាមួយ​កម្មករ កម្មការិនី​សរុប​ចំនួន​៦១​លើក ដោយមាន​កម្មករ កម្មការិនី​ចូលរួម​សរុប​ប្រមាណ ៨៧៥.១៧៣​នាក់​៕S/

សម្តេច​តេ​ជោ​អញ្ជើញ​ជួប​កម្មករ​១៥.៦០៦​នាក់​នៅ​ខេត្តកណ្តាល​និង​កំពង់ស្ពឺ​

អាជ្ញាប័ណ្ណចែកចាយផ្តាច់មុខ