“​កូនភ្លោះ​មុខ​ដូចគ្នា​បំផុត​ក្នុង​លោក​” ប្រកាសថា​ចង់​រៀបការ​ជាមួយ​មិត្ត​ប្រុស​រួមគ្នា​

1322
ចែករម្លែក
  • 247
    Shares

ស្រី​ស្រស់​ពីរ​នាក់​ដែល​ជាប់​ឈ្មោះ​ជា “​កូនភ្លោះ​មុខ​ដូចគ្នា​បំផុត​ក្នុង​ពិភពលោក​” បាន​លាតត្រដាង​ក្នុង​កម្មវិធី​ទូរទស្សន៍ Hughesy, We Have a Problem គួរឱ្យ​ភ្ញាក់ ផ្អើល​ថា ពួកគេ​ទាំងពីរ​ចង់​រៀបការ​ជាមួយ​មិត្ត​ប្រុស​រួមគ្នា​របស់​ពួកគេ ប៉ុន្តែ​ច្បាប់​មិន អនុញ្ញាត​។

​នាង អាន​ណា (Anna) និង​នាង លូ​ស៊ី ដឺ​ស៊ី​ង (Lucy DeCinque) វ័យ ៣៣ ឆ្នាំ​មកពី ទីក្រុង​ភើ​ស (Perth) ប្រទេស​អូស្ត្រាលី បាន​ទាក់ទង​គ្នា​ជាមួយ​បុរស​ឈ្មោះ បេន បឺ​ន (Ben Byrne) ដែល​ជាជាង​ម៉ាស៊ីន​ចាប់តាំងពី​ឆ្នាំ​២០១២ មកម្ល៉េះ ប៉ុន្តែ​ពេលនេះ​ពួកគេ​ចង់​រៀបការ ដោយ​ស្របច្បាប់​។

​ទោះជា​យ៉ាងណា ពហុពន្ធ​ភាព (​ការយក​ប្តី ឬ​ប្រពន្ធ​ច្រើនជាង​មួយ​ក្នុងពេល​តែមួយ​) ត្រូវបាន​ហាមឃាត់​ក្រោម​ច្បាប់​អាពាហ៍ពិពាហ៍​ឆ្នាំ​១៩៦១ នៃ​ប្រទេស​អូស្ត្រាលី​។
​សូមបញ្ជាក់ថា នារី​កូនភ្លោះ​ទាំងពីរ​បាន​ចំណាយ​ប្រាក់​រហូតដល់​ទៅជិត ២៥០.០០០ ដុល្លារ​ទៅលើ​ការវះកាត់​កែ​សម្ផស្ស​ដើម្បីឱ្យ​ពួកគេ​កាន់តែ​ដូចគ្នា​ខ្លាំង​ឡើងៗ​៕ ប្រែ​សម្រួល​: ខុម