ថ្ងៃទី​២៧​មិថុនា ក្នុង​ប្រវត្តិសាស្ត្រ​៖​ហេតុការណ៍​គួរកត់សម្គាល់​

1328
ចែករម្លែក

ឆ្នាំ​១៩៥០ សហរដ្ឋអាមេរិក សម្រេចចិត្ត​បញ្ជូន​ទ័ព​ទៅ​ប្រយុទ្ធ​នៅក្នុង​សង្គ្រាម​កូរ៉េ ។ ជា​សង្គ្រាម​រវាង​កូរ៉េ​ខាង ត្បូង ក្រោម​ការគាំទ្រ​ពី UN និង​កូរ៉េ​ខាង ជើង​ក្រោម​ការគាំទ្រ​ពី​សាធារណរដ្ឋ ប្រជាមានិត​ចិន ជាមួយនឹង​ជំនួយ សម្ភារៈ​កងទ័ព​ពី​សហ​ភាព​សូ​វៀត ។​
​ ​
•​ឆ្នាំ​១៩៦៧ ស្ថានីយ​ថាមពលនុយក្លេអ៊ែរ​ដំបូងបង្អស់​ក្នុង​ពិភពលោក​ត្រូវបាន​បើក​នៅក្នុង​ទីក្រុង​អប់​នី​ន (Obninsk) ជិត​មូ​ស្គូ ។​
​ ​
•​ឆ្នាំ​១៩៦៧ ម៉ាស៊ីន​អេ​ធី​អឹម (ATM) ដំបូង​គេ​បង្អស់​ក្នុង​ពិភពលោក​ត្រូវបាន​ដំឡើង​នៅ​អិន​ហ្វៀ​ល ទីក្រុង ឡុង​ដ៍ (Enfield, London) ។​
​ ​
•​ឆ្នាំ​១៩៧៣ ប្រធានាធិបតី អ៊ុយ​រូ​ហ្គា​យ (Uruguay) រំលាយ​សភា ហើយ​ធ្វើការ​ដឹកនាំ​រដ្ឋប្រហារ ។​
​ ​
•​ឆ្នាំ​១៩៧៦ យន្តហោះ​បារាំង ជើងហោះហើរ​លេខ​១៣៩ ត្រូវបាន​ប្លន់​ក្នុង​ដំណើរ​ឆ្ពោះទៅកាន់​ទីក្រុង​ប៉ារីស ដោយ​ក្រុម​រំដោះ​ប៉ា​ឡេ​ស្ទី​ន ហើយ​បាន បង្ខំ​ឱ្យ​បង្វែរ​ទិស​ឆ្ពោះទៅ​ទីក្រុង​អង់​តេ​បេ​, ប្រទេស​អ៊ូ​ហ្គ​ង់​ដា (Entebbe, Uganda) ។​
​ ​
•​ឆ្នាំ​១៩៧៧ បារាំង ផ្តល់ ឯករាជ្យ​ទៅឱ្យ​ជី​ប៊ូ​ទី (Djibouti) ។​
​ ​
•​ឆ្នាំ​១៩៨២ យាន កូ​ឡុំ​ប៊ី STS-4 បាន​បង្ហោះ​ពី​មណ្ឌល​អាកាស កេ​ណ្ណឺ​ឌី (Kennedy Space Center) ក្នុង បេសកកម្ម​ស្រាវជ្រាវ និង​អភិវឌ្ឍន៍​ចុងក្រោយ ។​
​ ​
•​ឆ្នាំ​១៩៨៩ សន្ធិសញ្ញា អន្តរជាតិ​ថ្មី ដែល​ការពារ​ជន​អន្តោគ្រាម ក្នុង​អនុសញ្ញា​ទី​១៦៩ របស់​អាយ​ឡូ (ILO) ត្រូវបាន​អនុវត្តន៍ ។​
​ ​
•​ឆ្នាំ​១៩៩១ ស្លូ​វេ​នី បន្ទាប់ពី ២​ថ្ងៃ នៃ​ការប្រកាស​ឯករាជ្យ ត្រូវបាន វាយលុក​ដោយ​ទាហាន រថក្រោះ និង យន្តហោះ របស់​យូ​ហ្គោ​ស្លា​វី ជាការ ចាប់ផ្តើម​សង្គ្រាម​១០​ថ្ងៃ ។​
​ ​
•​ឆ្នាំ​២០០៧ តម្រួតយោធា ប្រេ​ស៊ី​ល បាន​លុកលុយ​តំបន់​អនាធិបតេយ្យ កុម​ប្លិច​ហ្សូ ដូ អា​ឡេ​ម៉ៅ (Complexo do Alemão) ក្នុង​ព្រឹត្តិការណ៍ មួយ ដែល​គេ​ចងចាំ​ថា ជាការ​សម្លាប់ រង្គាល Complexo do Alemão ៕ ស្រាវជ្រាវ​ដោយ​៖ វិវឌ្ឍន៍​

​ម៉ាស៊ីន​អេ​ធី​អឹម ដំបូង​គេ​បង្អស់​ក្នុង​លោក​ត្រូវបាន​ដំឡើង​នៅ​អិន​ហ្វៀ​ល ទីក្រុង​ឡុង​ដ៍

ទីតាំងផ្សាយពាណិជ្ជកម្ម