ការវាយប្រហារ​ដោយ​ក្រុម​ISIS​នៅ​ក្រសួងការបរទេស​លី​ប៊ី​សម្លាប់​មនុស្ស​៣​នាក់​និង​របួស​២១​នាក់​

730
ចែករម្លែក

​ក្រុម​អ្នក​វាយប្រហារ​អត្តឃាត​បាន​វាយ​សម្រុកចូល​ក្រសួងការបរទេស​លី​ប៊ី​នៅ​ទីក្រុង​ទ្រី​ប៉ូ​លី​កាលពី​ថ្ងៃ​អង្គារ​ទី​២៥​ខែធ្នូ​ដោយបាន​សម្លាប់​មនុស្ស​យ៉ាងហោចណាស់​៣​នាក់​​រួមទាំង​មន្ត្រីជាន់ខ្ពស់​ម្នាក់​នៅក្នុង​ការវាយប្រហារ​ដែល​អះ​អាង​ទទួលខុសត្រូវ​ដោយ​ក្រុម​សកម្មប្រយុទ្ធ​រដ្ឋ​អ៊ីស្លាម​(​ក្រុម​ISIS)​។​

​ក្រុម​អាជ្ញាធរ​បាន​និយាយថា មនុស្ស​២១​នាក់​បាន​រង​បួស​ក្នុងការ​វាយប្រហារ​នេះ ។​

​លោក​Tarak al-Dawass អ្នកនាំពាក្យ​កងទ័ព​ពិសេស បាន​និយាយថា រថយន្ត​បង្កប់​គ្រាប់បែក​មួយ​បាន​ផ្ទុះ​នៅ​ជិត​ក្រសួង​នេះ ដោយ​បណ្តាលឱ្យ​កងសន្តិសុខ​បាន​រត់​​ទៅកាន់​កន្លែងកើតហេតុ​នេះ​។​បន្ទាប់មក អ្នក​បំផ្ទុះ​គ្រាប់បែក​អត្តឃាត​ម្នាក់ បាន​បំផ្ទុះ​គ្រាប់បែក​នៅ​ជា​ន់ទី​២​នៃ​អគារ​នេះ​ខណៈដែល​ល អ្នក​វាយប្រហារ​ទី​២​បាន​ស្លាប់​ នៅពេលដែល​វ៉ា​លី​មួយ ដែល​អ្នក​វាយប្រហារ​នេះ​បាន​កំពុងកាន់​បាន​ផ្ទុះឡើង ។​

​លោក​បាន​បន្តថា​អ្នក​វាយប្រហារ​ទី​៣ ត្រូវបាន​សម្លាប់​ដោយ​កងកម្លាំង​សន្តិសុខ នៅ​ខាងក្រៅ​អគារ​នេះ​។​

​ក្រសួងសុខាភិបាល​បាន​និយាយថា មនុស្ស​យ៉ាងតិចណាស់​ចំនួន​៣​នាក់ ត្រូវបាន​សម្លាប់​និង​មនុស្ស​២១​នាក់​បាន​រងរបួស​ក្នុងការ​វាយប្រហារ​ដែល​ក្រុម​ISIS បានប្រកាស​​ទទួលខុសត្រូវ នៅលើ​បណ្តាញ​ទំនាកទំនង​សង្គម​នេះ​៕ ដោយ:សុខា/SN

ពួក​អ្នក​វាយប្រហារ​បាន​វាយ​សម្រុកចូល​ក្រសួងការបរទេស​លី​ប៊ី​នៅ​ទីក្រុង​ទ្រី​ប៉ូ​លី​ដោយបាន​សម្លាប់​មនុស្ស​៣​នាក់​និង​២១​នាក់​របួស​កាលពី​ថ្ងៃ​អង្គារ​ទី​២៥​ខែធ្នូ​

អាជ្ញាប័ណ្ណចែកចាយផ្តាច់មុខ