អូ​ឡេ ហ្គា​ន់​ណា សូល​ស្យែ​រ សន្យាថា នឹងធ្វើ​ឲ្យ​អ្នកគាំទ្រ​យូ​ណាយ​ធី​ត​សប្បាយចិត្ត​

847
ចែករម្លែក

​លោក អូ​ឡេ ហ្គា​ន់​ណា សូល​ស្យែ​រ (Ole Gunnar Solskjaer) បាន​សន្យាថា លោក​នឹងធ្វើ ឲ្យ​ក្លិប​ម៉េ​ន​ឆេ​ស្ទ័​រ យូ​ណាយ​ធី​ត​រីករាយ​នឹង​ជាមួយនឹង​ទម្រង់​លេង​នៅ​ពហុ​កីឡដ្ឋាន Old Trafford ឡើងវិញ​។​
​ ​
ទម្រង់​លេង​ក្នុង​ទឹកដី​របស់​ក្រុម​បិសាច​ក្រហម​នៅ​រដូវ​កាល​នេះ ក្រោម​ការដឹកនាំ​របស់​លោក ចូ​សេ ម៉ូ​រី​ញ៉ូ គឺ​អន់​មែនទែន​។​
​ ​
នៅក្នុង​ពហុ​កីឡដ្ឋាន​ដែល​ធ្លាប់ជា​បន្ទាយ​ដ៏​រឹងមាំ​នោះ ពួកគេ​ចាញ់​ក្រុម ថូ​តិ​ន​ហេម (Tottenham) និង​ក្រុម ជូ​វេន​ទុ​ស​(Juventus) ស្មើ​ក្រុម គ្រី​ស្តា​ល់ ផា​លេស​(Crystal Palace) និង​ក្រុម វូ​ល​វេស​(Wolves )​ហើយ​បន្ត​ខ្ទាត​ចេញពី​ក្លឹប​ក្របខណ្ឌ League Cup ។​
​ ​
​ប៉ុន្តែ​ស្របពេល​វា​ទំនងជា​ថា ការលេង​នៅ​ចំពោះមុខ​អ្នកគាំទ្រ​របស់ខ្លួន​បាន​នាំមក​សម្ពាធ បន្ថែម​នោះ លោក សូល​ស្យែ​រ បាន​ទទូច​ឲ្យ​កីឡាករ​របស់លោក​រីក​រាយ​នឹង​ព្រឹត្តិការណ៍ បែបនេះ​ទៅវិញ​។​
​ ​
សូល​ស្យែ​រ បាន​និយាយថា “​ប្រាកដ​ណាស់ អ្នក​ព្យាយាម​ទប់​អារម្មណ៍ ពីព្រោះ​ខ្ញុំ​នៅ​ទីនោះ ដើម្បី​បំពេញការងារ​។ ខ្ញុំ​ត្រូវតែ​ផ្តោតលើ​ការងារ​។ នោះ​គឺជា​ចំណុច​សំខាន់​។ យើង​គួរ​ត្រៀម សម្រាប់​ការប្រកួត​”​។​
​ ​
​សូល​ស្យែ​រ ដែល​ធ្លាប់​លេង​ឲ្យ​យូ​ណាយ​ធី​ត​អស់​រយ​:​ពេល​១១​ឆ្នាំ​នោះ ទទួលស្គាល់ថា ទឹកដី Old Traffrod អាចជា​ទីលាន​ដ៏​គួរ​ឲ្យ​បារម្ភ ប៉ុន្តែ​ជឿថា ក្រុម​យូ​ណាយ​ធី​ត​នឹង​អាច ដោះស្រាយបាន​៕ ប្រែ​សម្រួល​: ពិសិដ្ឋ​

​លោក អូ​ឡេ ហ្គា​ន់​ណា សូល​ស្យែ​រ (Ole Gunnar Solskjaer)