បញ្ឈប់​ទម្លាប់​មួយចំនួន​នេះ​ភ្លាម ​ប្រសិនបើ​អ្នក​ចង់​គេង​លក់បាន​ស្កប់​

991
ចែករម្លែក

តើ​អ្នក​ធ្លាប់​គេង​មិន​ឆ្អែត ហើយ មាន​អារម្មណ៍​ថា​ហត់ អស់កម្លាំង​ពេញ មួយថ្ងៃ​ដែរឬទេ​? ការផ្លាស់ប្តូរ​ពេលវេលា​នៃ​ការ​គេង គឺ​ហាក់ដូចជា​នឹង​អាច ដោះស្រាយ​បញ្ហា​នេះ​បាន​ភ្លាមៗ ។ ទោះជា​យ៉ាងណាក៏ដោយ ក៏​នៅមាន កត្តា​មួយចំនួន​ផ្សេងទៀត​ដែល​អាច​ប៉ះពាល់​ដល់ ដំណេក ហើយ​យើង​មិន ធ្លាប់​គិតថា​កត្តា​ទាំងនេះ​ជា​មូល​ហេតុដែល​ធ្វើឱ្យ​យើង​គេង មិន​ឆ្អែត​ឡើយ​។ ប្រសិនបើ​យើង​មិន​យកចិត្តទុកដាក់ និង​បន្ត​ប្រកាន់ខ្ជាប់​នូវ​ទម្លាប់​មិនល្អ ទាំងនេះ នោះ​វា​នឹង​ធ្វើឱ្យ​អារម្មណ៍ ក៏ដូចជា សុខភាព​របស់​យើង​ប្រែជា​កាន់តែ​អាក្រក់​ឡើងៗ រៀងរាល់ថ្ងៃ​។ អត្ថបទ​ខាងក្រោម​នឹង​បង្ហាញ​ឱ្យដឹងពី​មូលហេតុ មួយចំនួន​ដែល​ធ្វើឱ្យ​អ្នក តែងមាន​អារម្មណ៍​ថា​នៅតែ​អស់កម្លាំង​បន្ទាប់ពី គេង​លក់បាន​ច្រើន​ម៉ោង ឬ​គ្រប់​ម៉ោង ហើយក៏​ដោយៈ​
​ ​
១. អ្នក​ចូល​គេង​ទាំង​ឃ្លាន​
ពិតណាស់ ការទទួល​ទាន​ច្រើន ពេក គឺជា​បញ្ហា​មួយ​ដែល​ធ្វើឱ្យ​គេង លក់​មិន​ស្រួល ស្កប់ ប៉ុន្តែ​ការចូល​គេង ទាំង​នៅ​ឃ្លាន​ក៏​នឹងមិន​ធ្វើឱ្យ​អ្នក​គេង លក់បាន​ស្រួល​ដូចគ្នា​។ ដូច្នេះ​ការទទួល ទាន​អាហារសម្រន់​ប្រហែល​១៥០ កាឡូរី​នៅមុន​ពេល​ចូល​គេង​មួយ​ម៉ោង គឺជា​ការប្រសើរ ដោយ​វា​ផ្តល់ឱ្យ រាងកាយ​នូវ​ថាមពល​គ្រប់គ្រាន់​ជួយ​ឱ្យ ឆាប់​គេង​លក់​។ អាហារ​ដ៏​ល្អ​ដែល​គួរ ទទួលទាន​មុនពេល​ចូល​គេង​មានដូចជា គ្រាប់​ធញ្ញជាតិ និង​ផ្លែឈើ​គ្មាន​ជាតិផ្អែម​។​

២. អ្នក​គេង​សម្រាក​ពេល​ថ្ងៃ​
មនុស្សពេញវ័យ​ដែលមាន សុខភាព​ល្អ មិនចាំបាច់​គេង​សម្រាក អំឡុងពេល​ថ្ងៃ​ឡើយ ប៉ុន្តែ​ជា​ញឹកញយ ពួកគេ​តែង​គេង​លក់​នៅមុខ​កញ្ចក់ ទូរទស្សន៍​, លើ​ឡានក្រុង ឬ​កន្លែង ផ្សេងៗ​ទៀត​ដោយ​មិនដឹង​ខ្លួន​។ ប្រសិន បើ​អ្នក​បាន​គេង​សម្រាក ទោះបី​ជាមួយ ភ្លែត​ក៏ដោយ នៅ​ខណៈពេល​ថ្ងៃនោះ គុណភាព​នៃ​ការ​គេង​របស់​អ្នក​នៅពេល​យប់​នឹង​ប្រែជា​អាក្រក់​មិន​ខាន គឺ​ពិបាក គេង​លក់​។ ដូច្នេះ​ប្រសិនបើ​អ្នកមាន អារម្មណ៍​ថា​ងងុយគេង​នៅ​អំឡុងពេល ថ្ងៃ ចូរ​សាកល្បង​សន្ធឹង​ជើង​ទាំង សងខាង​។ វិធី​នេះ​ជួយ​ឱ្យ​លំហូរ អុកស៊ីហ្សែន​កើនឡើង ចរន្ត​ឈាមមាន ភាពល្អប្រសើរ ហើយ​អ្នក​នឹងមាន អារម្មណ៍​ថា​ស្វាង​ងងុយគេង​។​
​ ​
៣. អ្នក​មិនសូវ​ទទួលទាន អាហារ​ពេលព្រឹក​
​អាហារ​ពេលព្រឹក​ហាក់ដូចជា គ្មានអ្វី​ពាក់ព័ន្ធ​ជាមួយនឹង​ការ​គេង​នៅ ពេលយប់​ឡើយ​។ ទោះជា​យ៉ាងណា បន្ទាប់ពី​រាងកាយ​ទទួលបាន​ថាមពល​ខ្លះ​ក្នុង​រយៈពេល​មួយ​ម៉ោង ក្រោយពេល ភ្ញាក់​ពី​គេង​នោះ វា​នឹង​ចាប់ផ្តើម​រាប់ ពេលវេលា​មុនពេល​គេង​យប់​។ លើសពីនេះទៅទៀត អាហារ​ពេល ព្រឹក​កំណត់​ការរំលាយ​អាហារ​ក្នុង រាងកាយ​។ នៅពេល​អ្នក​រំលង​អាហារ ពេលព្រឹក ខួរក្បាល​គិតថា​វា​ប្រហែល ជា​ត្រូវ​ឃ្លាន ។ ដូច្នេះ​នៅ​ចន្លោះពេល អាហារ​នីមួយៗ អ័រម៉ូន​ស្ត្រេ​សត្រូវ​បាន បង្កើតឡើង​ហើយ​អ័រម៉ូន​នេះ អាច​បង្ក​ឱ្យ គេង​មិន​លក់​។​
​ ​
៤. អ្នក​មិន​សម្អាត​បន្ទប់​គេង
ទោះបីជា​អ្នក​ហាក់ដូចជា​មិន​ខ្វល់ ពី​ភាព​រញ៉េរញ៉ៃ​នៅ​ជុំវិញខ្លួន​ក៏ដោយ​ប៉ុន្តែ​ខួរក្បាល​របស់ អ្នក​មិន​គិត​ដូច្នេះ ដែល​នោះទេ​។ វា​ត្រូវបាន​គេ​ជឿថា ខួរក្បាល​ចងចាំ​នូវ​រឿង​គ្រប់យ៉ាង ដែល​នៅ​ជុំវិញ​យើង ហើយ​ប្រសិនបើ អ្វី​ចុងក្រោយ​ដែល​អ្នក​បានឃើញ​នៅ មុនពេល​ចូល​គេង គឺ​ភាពច្របូកច្របល់ នោះ ការ​គេង​របស់​អ្នកនឹង​ក្លាយជា បែបនេះ​ដូចគ្នា​។ លើសពីនេះ ទៅទៀត គ្មាន​នរណា​គេង​បាន​លក់​ស្រួល​នៅ កន្លែង​ដែល​ពោរពេញ​ដោយ​ធូលី​ដី ឡើយ​។ ដូច្នេះ​ចូរ​ព្យាយាម​កំណត់​ចំនួន របស់របរ​ដែល​អ្នក​មាន​ក្នុង​បន្ទប់​គេង​ហើយ​ព្យាយាម សម្អាត​ឱ្យបាន​ញឹកញាប់ ដើម្បី​ធ្វើឱ្យ​អ្នក​គេង​ដកដង្ហើម​បាន កាន់តែ​ស្រួល​។​
​ ​
៥. សីតុណ្ហភាព​ក្នុង​បន្ទប់​គឺ ក្តៅ​ពេក
ក្នុងអំឡុង​ពេលយប់​សីតុណ្ហភាព​ខ្ពស់ គឺ​នឹង​កាត់បន្ថយ​គុណភាព​នៃ ការ​គេង​របស់​អ្នក​។ សីតុណ្ហភាព​ដ៏​ល្អ បំផុត​សម្រាប់​គេង គឺ​ប្រហែល​២១ អង្សា​សេ​។​
​ ​
៦. អ្នក​គេង​ផ្កាប់មុខ​
​របៀប ឬ​ទីតាំង​នៃ​ការ​គេង​ដ៏​ល្អ​បំផុត គឺ​គេង​ផ្ងារ ឬ​គេង​ផ្អៀង​។ ការ​គេង​ផ្កាប់ គឺ​អាក្រក់​បំផុត ក៏​ព្រោះ​ក្នុង ទីតាំង​នេះ​ខួរឆ្អឹងខ្នង និង​សាច់ដុំ​មិន បាន​សម្រាក​, ទ្រូង​ត្រូវ​សង្កត់ជាប់​ពិបាក នឹង​ដកដង្ហើម​។ ការ​គេង​ផ្កាប់ គឺ​មិន ល្អ​សោះឡើយ​ចំពោះ​អ្នក​ដែលមាន​ជំងឺ​សរសៃ ឈាម​បេះដូង​, ជំងឺ​សួត ឬ​អ្នក​ដែលមាន​បញ្ហា​កក​ជាតិ​ខ្លាញ់​តាម ស​សៃ​ឈាម​បេះដូង​។​
​ ​
៧. អ្នក​ទទួលទាន​អាហារ ផ្អែម​នៅមុន​ពេល​ចូល​គេង​
​ជាតិ​ផ្អែម គឺជា​អាហារ​សម្រាប់ ខួរក្បាល ហើយ​ប្រសិនបើ​ខួរក្បាល​សកម្ម​ពេក​នៅ​អំឡុង ពេលយប់​នោះ មិនមែនជា​រឿង​ល្អ​ឡើយ​។ វា​អាច​នាំ ឱ្យមាន​សុបិន​អាក្រក់​។ ប្រសិនបើ​អ្នក ទទួលទាន​សូកូឡា​នៅមុន​ពេល​គេង មិន​ថា​តិច ឬ​ច្រើន​ឡើយ វា​អាច​បណ្តាល ឱ្យ​គេង​មិន​លក់ ក៏​ព្រោះ​សូកូឡា​មាន ផ្ទុក​ជាតិ​កាហ្វេ​អ៊ី​ន ៕ ដោយ​៖ health.com.kh