កម្មករ​ម្នាក់​និង​ថ្នាំ​ម៉ា​ទឹកកក​១០​កញ្ចប់​ត្រូវ​ប៉ូលិស​បញ្ជូនទៅ​តុលាការ​

663
ចែករម្លែក

ដោយ:​គ្រញូង​/បាត់ដំបង ៖ ​សមត្ថកិច្ច​ជំនាញ​កាលពី​រសៀល​ថ្ងៃទី​២៧​ ខែធ្នូ​ បាន​បញ្ជូន​បុរស​ម្នាក់​ជា​កម្មករ​និង​វត្ថុ​តា​ម៉ា​ទឹកកក​១០​ក​ញ្ច​ប់ញ្ជូនទៅ​តុលា​ការ​ ក្រោយពេល​អធិការដ្ឋាន​នគ​របាល​ស្រុក​ភ្នំ​ឃាត់ខ្លួន​បាន​ កាលពី​ល្ងាច​ថ្ងៃទី​២៦ ​ខែធ្នូ​ ឆ្នាំ​២០១៨ នៅ​ចំណុច​ក្រុមទី​២ ស្ថិតក្នុង​ភូមិ​អូរ​ ឃុំ​ពេជ្រ​ចិន្តា​ ស្រុក​ភ្នំព្រឹក ​ខេត្តបាត់ដំបង​។

ជនងសង្ស័យនិងវត្ថុតាងពាក់ព័ន្ធគ្រឿងញៀន (រូបថត:ប៊ុនណាត)

លោក​សារ៉េត វិ​សេដ្ឋ​ អធិការរង​នគរបាល​ស្រុក​ភ្នំព្រឹក​បានឲ្យដឹងថា ​ជន​ស​ង្ស័យឈ្មោះ ផល់ សៅ ភេទ​ប្រុស អាយុ​៣៣​ឆ្នាំ មុខរបរ​កម្មករ ស្នាក់នៅ​ភូមិ ឃុំ​ខាងលើ​។​

សមត្ថកិច្ច​ដកហូត​វត្ថុតាង​ម្សៅ​ក្រាម​ពណ៌​ស​ថ្លា​ច្រក​ក្នុង​ថង់​កិប​មាត់​ពណ៌​ស​ចំនួន ១០​កញ្ចប់ (៩​កញ្ចប់​តូច​និង១​កញ្ចប់​ធំ )​ សង្ស័យ​ជា​សារធាតុ​ញៀន ទូរស័ព្ទដៃ​ចំនួន​២​គ្រឿង សម្ភារៈ​ប្រើ​​ប្រាស់ និង​វេច​ខ្ចប់​គ្រឿងញៀន​មួយចំនួន ។​

ករណីនេះ​សមត្ថកិច្ច​ជំនាញ​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន​ខេត្ត​ បាន​កសាង​សំណុំ​រឿង​បញ្ជូន​ខ្លួន​ជនសង្ស័យ​ និង​វត្ថុតាង​ទៅ​សាលា​ដំបូង​ខេត្តបាត់ដំបង ដើម្បី​ចាត់ការ​តាម​នីតិវិធី​ច្បាប់៕B/

អាជ្ញាប័ណ្ណចែកចាយផ្តាច់មុខ