ឆ្កឹះ​សោ​បន្ទប់​ជួល​លួច​មិនទាន់​បានសម្រេច​ផង ម្ចាស់​ទាន់​ដេញ​ផ្អើល​រត់​ចូល​ទឹក​ត្រពាំង

715
ចែករម្លែក

ដោយ:​ចាន់តូ​/​ភ្នំពេញ ៖ ជនសង្ស័យ​ម្នាក់​ត្រូវបាន​បងប្អូន​ប្រជាពលរដ្ឋ ដេញ​ព័ទ្ធ​ចាប់ខ្លួនបាន​នៅក្នុង​ត្រពាំងទឹក​កំប្លោក​ស្អុយ រួច​ប្រគល់​ឲ្យ​ប៉ូលីស។ ចំណែក​បក្ខពួក​ម្នាក់ទៀត បាន​រត់គេចខ្លួន​បាន រួមទាំង​បន្សល់ទុក​ម៉ូតូ​មួយគ្រឿង​ផង។

ហេតុការណ៍នេះ បង្កការភ្ញាក់ផ្អើលកាលពី​វេលា​ម៉ោង​១០​និង​២០​នាទី​ព្រឹក​ថ្ងៃទី​២៧ ខែធ្នូ ឆ្នាំ​២០១៨ ស្ថិតនៅ​ផ្ទះល្វែង​ជួល ផ្លូវជាតិ​លេ​៣ ភូមិ​ព្រៃ​ព្រីង​ត្បូង​២ សង្កាត់​ចោមចៅ​៣ រត់​ដេញ​ព័ទ្ធ​ចាប់បាន​ម្នា​ក់នៅ ក្នុង​ត្រពាំង​កំប្លោក ភូមិ​ព្រៃ​ព្រីង​ត្បូង​១ សង្កាត់​ចោមចៅ​២ ខណ្ឌ​ពោធិ​សែន​ជ័យ ។​

​ជនសង្ស័យ​ចាប់ខ្លួនបាន​ម្នាក់ ឈ្មោះ រិ​ទ្ធ សំណាង ហៅ​អយ ភេទ​ប្រុស អាយុ​២១​ឆ្នាំ មុខរបរ ជា​សន្តិសុខ យាម​នៅ​បុរី ស្នាក់នៅ​ភូមិ​ព្រៃ​ព្រីង​ត្បូង​១ សង្កាត់​ចោមចៅ​២ ខណ្ឌ​ពោធិ​សែន​ជ័យ មាន​ស្រុកកំណើត​ភូមិ​ក្បាលជ្រោយ ឃុំ​កំពង់​ភ្នំ ស្រុក​លើកដែក ខេត្តកណ្តាល ។ ចំណែក​បក្ខពួក​ម្នាក់ទៀត ឈ្មោះ បុល ភេទ​ប្រុស អាយុ​២០​ឆ្នាំ ស្នាក់នៅ ផ្ទះជួល ក្នុងភូមិ​ជាមួយគ្នា បាន​រត់​គេចខ្លួនបាត់ ។​

​តាម​ប្រភព​នៅ​កន្លែងកើតហេតុ បាន​ឲ្យ​ដឹងថា មុន​កើតហេតុជនសង្ស័យ​២​នាក់ ប្រដាប់​ដោយ​ដែកចុង​ស្រួច នាំគ្នា​ទៅធ្វើ​សកម្មភាព​ឆ្កឹះ​សោ​បន្ទប់​ជួល នៅ​ចំណុច​ខាងលើ ឆ្កឹះ​សោ​បើកទ្វារ​បាន​ហើយ គាប់​ជួនវេលាមិនល្អ ក៏ត្រូវម្ចាស់​អ្នកមើល​ការ​ផ្ទះជួល​មក​ទាន់ ស្រែក​ឆោឡោ ធ្វើ​ឲ្យ​ជនសង្ស័យ​ភ័យ ផ្អើល​នាំគ្នា​រត់​បាតជើង​ស​ព្រាត ចោល​ម៉ូតូ ជនសង្ស័យ​ម្នាក់​ខាងលើ រត់​ឆ្លង​ផ្លូវជាតិ ចុះទៅ​ក្នុង​ទឹក​កំប្លោក​ស្អុយ ក្នុងភូមិ​ព្រៃ​ព្រីង​ត្បូង​១ សង្កាត់​ចោមចៅ​២ ត្រូវបាន​បងប្អូន​ប្រជាពលរដ្ឋ ដេញតាម​ចុះទៅ​រក​ក្នុង​កំប្លោក ប្រទះឃើញ​ជនសង្ស័យ កំពុង​សម្ងំ​ដេក​ត្រាំ​ទឹក​ភក់​ស្អុយ ចាប់បាន នាំ​ឡើងគោក ប្រគល់​ខ្លួន​ឲ្យ​សមត្ថកិច្ច វាយខ្នោះ​នាំយកទៅ​ប៉ុស្តិ៍ ។​

​ជនសង្ស័យ​ម្នាក់​បន្ទាប់ពី​រកឃើញ ចាប់ខ្លួនបានរួមជាមួយ​ម៉ូតូ​គ្រឿងម៉ាកស៊ូ​រ៉ុ​ស ពណ៌​ស ពាក់​ស្លាក​លេខ​ក្លែងក្លាយ ភ្នំពេញ 1CA-2727 នាំយកទៅ​ប៉ុស្តិ៍​ចោមចៅ​៣​វិញ ដើម្បី​សា​​ក​សួរ​និង​កសាង​សំណុំរឿង បញ្ជូនទៅ​ផ្នែក​ជំនាញចាត់ការ​បន្ត​តាម​នីតិវិធី៕​B/

ទីតាំងផ្សាយពាណិជ្ជកម្ម