តៃវ៉ាន់​រកឃើញ​អ្នកទេសចរ​វៀតណាម​១២​នាក់​ក្នុងចំណោម​១៥២​នាក់​ដែល​បាត់​ខ្លួន​

722
ចែករម្លែក

​ក្រុម​អាជ្ញាធរ​វៀតណាម​កំពុង​ស៊ើបអង្កេត​ការបាត់​ខ្លួន​នៃ​អ្នកទេសចរ​វៀតណាម​១៥២​នាក់​នៅ​តៃវ៉ាន់ ដែល​ក្នុងនោះ​១៥​នាក់ ត្រូវបាន​តាមរក​ឃើញ​។​

​ភ្នាក់ងារ​អន្តោប្រវេសន៍​តៃវ៉ាន់ (NIA) បាន​និយាយថា​ខ្លួន​បាន​រកឃើញ​អ្នកទេសចរ​វៀតណាម ៦​នាក់​។​អ្នកទេសចរ​៦​នាក់​ផ្សេងទៀត​បានមក​បង្ហាញខ្លួន​ហើយ​៣​នាក់​​ទៀត​បាន​ត្រឡប់​ទៅ​វៀតណាម​វិញ ទោះជា​យ៉ាងណា​អ្នកទេសចរ​១៣៧​នាក់​នៅ​បាត់​ខ្លួន​នៅឡើយ​។​

​ភ្នាក់ងារ​អន្តោប្រវេសន៍​តៃវ៉ាន់ បាន​និយាយថា ក្រុម​អ្នកទេសចរ​វៀតណាម​នេះ​កំពុង​ត្រូវ​ប្រឈមមុខ​នឹង​ការស៊ើបអង្កេត​ចំពោះ​ការរំលោភច្បាប់​ទប់ស្កាត់​ការជួញដូរ​មនុស្ស​ ច្បាប់​អន្តោប្រវេសន៍​និង​ច្បាប់​សេវាកម្ម​ការងារ​។​

​ក្រសួងទេសចរណ៍​វៀតណាម​បាន​បញ្ជា​ឱ្យ​រដ្ឋបាល​ទេសចរណ៍​ជាតិ​វៀតណាម (VNAT)​ធ្វើការ​ជាមួយ​ការិយាល័យ​ទេសចរណ៍​តៃវ៉ាន់​និង​មន្ត្រីប៉ូលិស​ដើម្បី​បញ្ជាក់​​អំពី​ហេតុការណ៍​នេះ​។​

​នាយកដ្ឋាន​ទេសចរណ៍​ទីក្រុង​ហូជីមិញ​ត្រូវ​បានស្នើ​សុំឱ្យ​ពិនិត្យមើល​និង​រាយការណ៍​ពី​ប្រតិបត្តិការ​នៃ​ក្រុមហ៊ុន​ទេសចរណ៍​អន្តរជាតិ​ដែលមាន​មូលដ្ឋាន​នៅ​ទីក្រុង​ហូជីមិញ​ដែល​ទទួលខុសត្រូវ​ចំពោះ​ការបំពេញ​ពាក្យសុំ​ទិដ្ឋាការ​របស់​ក្រុម​ភ្ញៀវទេសចរ​ដែល​បាត់​ខ្លួន​ទាំងនោះ​។​

​លោក​Nguyen Ngoc Thien​រដ្ឋមន្ត្រីក្រសួង​វប្បធម៌​កីឡា​និង​ទេសចរណ៍​បា​និយាយថា “​នេះ​គឺជា​ហេតុការណ៍​ធ្ងន់ធ្ងរ​ដែល​អាចធ្វើឱ្យ​ខូច​កេរ្តិ៍ឈ្មោះ​របស់​វៀតណាម​ពី​​ការយល់ឃើញ​របស់​មិត្តភក្តិ​អន្តរជាតិ​” ។​

​កាលពី​ថ្ងៃ​អង្គារ ភ្នាក់ងារ​អន្តោប្រវេសន៍​តៃវ៉ាន់ បាន​និយាយថា​ភ្ញៀវទេសចរ​វៀតណាម​ម្នាក់​ក្នុងចំណោម​ភ្ញៀវទេសចរ​វៀតណាម​ចំនួន​១៥៣​នាក់​ដែល​បានមក​ដល់ទី​ក្រុង​Kaohsiung កាលពី​ថ្ងៃទី​២១​និង​ទី​២៣​ខែធ្នូ​ជា​៤​ក្រុម បានចេញ​ដើរលេង​ហើយ​បាត់​ខ្លួន​។ ម្នាក់​ដែល​នៅសល់​គឺ​ក្មេងប្រុស​អាយុ​១៧ ឆ្នាំ​៕​ដោយ​៖​សុខា​/SN

ការបាត់​ខ្លួន​អ្នកទេសចរ​វៀតណាម​ជាង​មួយរយ​នាក់​នៅ​តៃវ៉ាន់​នេះ​នាំអោយមាន​ការភ្ញាក់ផ្អើល​និង​ត្រូវបាន​ស​ង្ស៍​យ​ថា ជន​ដែល​បាត់​ខ្លួន​មានបំណង​ច​ម្ងំ​លាក់ខ្លួន​ធ្វើ​​ការខុសច្បាប់​ន​ភ​តៃវ៉ាន់​

ទីតាំងផ្សាយពាណិជ្ជកម្ម