ជាង ៥០០ នាក់ ជិះ​កង់​កំសាន្ត ទៅកាន់​វិមាន​ឈ្នះ ឈ្នះ​

789
ចែករម្លែក

​ដោយ​: រ៉ូ​ហ្សា
​ភ្នំពេញ​: ព្រលឹម​ថ្ងៃទី​២៨ ធ្នូ លោក​ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល ដែលជា​រដ្ឋមន្ត្រី ក្រសួង​សាធារណការ និង​ដឹកជញ្ជូន បាន​ចូលរួម​ជិះ​កង់​កំសាន្ដ ឆ្ពោះទៅកាន់​វិមាន​ឈ្នះ ឈ្នះ​ដែលមាន​ចម្ងាយ​ប្រមាណ ២០ គីឡូម៉ែត្រ ។ ព្រឹត្តិការណ៍​ជិះ​កង់​កំសាន្ដ​នេះ រៀបចំ​ដោយ​គណៈកម្មាធិការ​ជាតិ អូឡាំពិក​កម្ពុជា ។

​ការ​ជិះ​កង់ ឆ្ពោះទៅកាន់​វិមាន​ឈ្នះ ឈ្នះ​នេះ គឺ​ដើម្បី​អបអរ​ខួប​លើក​ទី​២០ នៃ​ថ្ងៃ​បញ្ចប់សង្គ្រាម​ស៊ីវិល នៅ​កម្ពុជា និង​ដើម្បី​ចូលរួម អបអរសាទរ ពិធី​សម្ពោធ​វិមាន​ឈ្នះ ឈ្នះ អបអរ​ថ្ងៃ​ឆ្លង​ឆ្នាំ​សាកល ហើយក៏​វិះ​នឹង​ជួន​គ្នា នៃ​ការដួលរលំ របប​ព្រៃផ្សៃ ខ្មែរក្រហម​ដែរ ។​

​ទិដ្ឋភាព​មុនពេល​ចេញដំណើរ​

​លោក វ៉ា​ត់ ចំរើន អគ្គលេខាធិការ គណៈកម្មាធិការ​ជាតិ អូឡាំពិក​កម្ពុជា បាន​មានប្រសាសន៍ថា យើង​មាន​សិស្សានុសិស្ស និង​ប្រជាជន​ចូលរួម ក្នុងការ​ជិះ​កង់​កំសាន្ត​នេះ ។ មន្ត្រី​រាជរដ្ឋាភិបាល ដែល​ចូលរួម​ក្នុង​ទិវា​ជិះ​កង់​កំសាន្ដ​នេះ មាន​លោក ស៊ុន ចាន់ថុល លោក​រដ្ឋមន្ត្រី​ក្រសួងពាណិជ្ជកម្ម ប៉ាន់ សូ​សក្តិ លោក​សុខ ចិន្តា​សោភា រដ្ឋមន្ត្រី​ប្រតិភូ​អម​នាយករដ្ឋមន្ត្រី និង​ជា​អគ្គលេខាធិការ ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា និង​រូបលោក​ផ្ទាល់ (​លោក​វ៉ា​ត់ ចំរើន រដ្ឋលេខាធិការ ក្រសួងទេសចរណ៍​) ។​

​ចំពោះ​សមាភាព ដែល​ចូលរួម​ក្រៅពី​មហាជន សិស្សានុសិស្ស អ្នកជិះ​កង់ ដើម្បី​សុខភាព​នោះ ក៏មាន​កីឡាករ​- កីឡាការិនី សហព័ន្ធ​កីឡាអត្តពលកម្ម ស្ម័គ្រចិត្ត​កម្ពុជា សហព័ន្ធ​ខ្មែរ​កីឡាហែលទឹក មន្ត្រី​ក្រសួង​សាធារណការ មន្ត្រី​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា សហភាព​សហព័ន្ធ យុវជន​កម្ពុជា ខេត្តកណ្ដាល ជាដើម ។​

​នេះ​ជាការ​ជិះ​កង់​កំសាន្ដ សុទ្ធសាធ ដោយ​មិន​គិតពី​ចំណាត់ថ្នាក់​អ្វី​ឡើយ ។ ការ​ជិះ​កង់ លើ​ចម្ងាយ​ផ្លូវ​ប្រមាណ​ជាង ២០ គីឡូម៉ែត្រ​នេះ ចេញដំណើរ​ពី​ពហុ​កីឡដ្ឋាន​ជាតិ​អូឡាំពិក ឆ្ពោះទៅកាន់​ពហុ​កីឡដ្ឋាន មរតក​តេ​ជោ​៕v

​ទិដ្ឋភាព​មុនពេល​ចេញដំណើរ​

អាជ្ញាប័ណ្ណចែកចាយផ្តាច់មុខ