ប្រព័ន្ធ​ផ្សព្វផ្សាយ​ត្រូវខិតខំ​រួមចំណែក​ក្នុងការ​ពង្រឹង​ចំណងមិត្តភាព​កម្ពុជា​-​ចិន​

669
ចែករម្លែក

​នៅ​ថ្ងៃទី ១៤ ខែវិច្ឆិកា ឆ្នាំ​២០១៨ គណៈប្រតិភូ​សារព័ត៌មាន​ខេត្ត​យូ​ន​ណាន​ប្រទេស​ចិន បាន​ទៅ​បំពេញ​ទស្សនកិច្ច​នៅ​ប្រទេស​កម្ពុជា​តាមរយៈ​កម្មវិធី​បំពេញ​ទស្សនកិច្ច​ទៅវិញទៅមក​តាម​ពេល​កំណត់​រវាង​អ្នកសារព័ត៌មាន​ប្រទេស​ចិន និង​ប្រទេស​មហា​អនុតំបន់​ទន្លេមេគង្គ លើក​ទី​៦ ។ ក្នុង​ដំណើរ​ទស្សនកិច្ច​នេះ គណៈប្រតិភូ​ចិន​បាន​ចូល​សម្ដែង​ការគួរសម​ជាមួយ ឯកឧត្តម ឯក​សំអុល ប្រធាន​សមាគម​មិត្តភាព​កម្ពុជា​-​ចិន ។ ឯកឧត្តម​បាន​មានប្រសាសន៍ថា​ពិតមែនតែ​នេះ​ជា​លើក​ទី​១ ដែល​យើង​បាន​ជួប​មុខ​គ្នា ក៏ប៉ុន្តែ​ហាក់ដូចជា​មិត្ត​ល្អ​ដែល​បាន ស្គាល់គ្នា​យូរ​ឆ្នាំ​ហើយ ពិត​ជាមាន​ភាពស្និទ្ធស្នាល​មែនទែន ។​

​ឯកឧត្តម ឯក សំអុល​បាន​ឧទ្ទេសនាម​ថា សមាគម​មិត្តភាព​កម្ពុជា​ចិន​បាន​ត្រូវ​បង្កើតជា​ផ្លូវ ការ​នៅ​ថ្ងៃទី ១៩ ខែកញ្ញា ឆ្នាំ ២០០០​។ ក្រោយពី​ត្រូវបាន​បង្កើតឡើង​រៀងមក សមាគម មិត្តភាព​កម្ពុជា​-​ចិន​បាន​ចូលរួម​យ៉ាងសកម្ម​ក្នុងការ​ពង្រឹង​កិច្ចសហប្រតិបត្តិការ​ជាក់ស្ដែង​លើ​គ្រប់​វិស័យ​រវាង​ប្រទេស​កម្ពុជា និង​ចិន ពិសេស​គឺ​លើ​វិស័យ​ទំនាក់ទំនង​មិត្តភាព​សង្គម ស៊ីវិល​ការផ្លាស់ប្ដូរ​យុវជន វប្បធម៌ ការអប់រំ ព័ត៌មាន និង​វប្បធម៌​ជាដើម​ដែល​បានរួម វិភាគទាន​សំខាន់​ក្នុងការ​ពង្រឹង​ចំណងមិត្តភាព​ដ៏​ល្អ​ប្រពៃ និង​កិច្ចសហប្រតិបត្តិការ​ដែល ផ្ដល់​ផលប្រយោជន៍​ដល់​គ្នា​ទៅវិញទៅមក​រវាង​ប្រទេស​ទាំងពីរ​កម្ពុជា និង​ចិន ។​

​ឯកឧត្តម​ធ្លាប់​អញ្ជើញ​មក​បំពេញ​ទស្សនកិច្ច​នៅ​ប្រទេស​ចិន​ជាច្រើនលើក ហើយ​មាន មនោសញ្ចេតនា​យ៉ាង​ជ្រាលជ្រៅ​ជាមួយ​ប្រទេស និង​ប្រជាជន​ចិន ។ ឯកឧត្តម​បាន​បញ្ចេញ ស្នាមញញឹម​ហើយ​ថា ចំណងមិត្តភាព​កម្ពុជា និង​ចិន​មាន​ប្រវត្តិសាស្ត្រ​រាប់ពាន់​ឆ្នាំ​មក ហើយ ។ ប្រជាជន​នៃ​ប្រទេស​ទាំងពីរ​បាន​រក្សា​នូវ​ទំនាក់ទំនង​រាប់អាន​គ្នា​មិនដែល​ខាន តាំងពី​សម័យបុរាណរ​ហូត​ដល់ពេល​បច្ចុប្បន្ន ។ យើង​អាច​រកឃើញ​ភស្តុតាង​អំពី​ចំណង មិត្តភាព​ដ៏​ល្អ​ប្រពៃ​រវាង​ប្រទេស​ទាំងពីរ ។ នៅ​សតវត្សរ៍​ទី​១៥ និង​១៦ ជនជាតិ​ភាគ​តិ​នៃ​ខេត្ត យូ​ន ណាន បានធ្វើ​ដំណើរ​មកដល់​ប្រទេស​កម្ពុជា​។ ភាសា​ប្រើប្រាស់ រចនាបថ​លំនៅ និង​ទំនៀមទម្លាប់​របស់​ជន​ជាតិ​ភាគតិច​មួយចំនួន នៅ​ខេត្ត​យូ​ន​ណាន​មាន​លក្ខណៈ​ស្រដៀង គ្នា​នឹង​ជនជាតិ​មួយចំនួន​នៅ​ប្រទេស​កម្ពុជា ។ សព្វថ្ងៃ​ក្រុមហ៊ុន​វិនិយោគ​វប្បធម៌​ខេត្ត​យូ​ន ណាន​បាន​ផលិតកម្ម​វិធី​សម្ដែង​សិល្បៈ​ខ្នាត​ធំ “​ស្នាមញញឹម​អង្គរ​” នៅ​ប្រទេស​កម្ពុជា​ដែល បានធ្វើ​ឲ្យ​ប្រាសាទ​ដ៏​ចាស់​បុរាណ​នេះ​កាន់​តែមាន​សម្រស់​ស្អាត ។

​ឯកឧត្តម​បាន​លើក​ទស្សនាវដ្ដី “​ខ្មែរ​” មួយ​ក្បាល ហើយ​មានប្រសាសន៍ថា ប្រព័ន្ធ​ផ្សព្វ​ផ្សាយបាន​ដើរតួនាទី​សំខាន់​ក្នុងការ​អភិវឌ្ឍ​ទំនាក់ទំនង​មិត្តភាព​រវាង​ប្រទេស កម្ពុជា និង​ចិន ។ ឯកឧត្តម​បាន​បញ្ជាក់ថា នេះ​ជា​សក្ខីកម្ម​មួយទៀត​នៃ​ការរីកចម្រើន​របស់ មិត្តភាព​កម្ពុជា​-​ចិន ។ ទស្សនាវដ្ដី​ចិន ដែល​បោះពុម្ព​ជា​ខេមរភាសា​មាន​ចំនួន​មិន​ច្រើន​ទេ ។ ទស្សនាវដ្ដី “​ខ្មែរ​” ជា​គំរូ​ដ៏​សំខាន់​មួយ ។ ខ្ញុំ​តែងតែ​ងា​ន ទស្សនា​វ​ដ្ឋី “​ខ្មែរ​” ដើម្បី​យល់ដឹង​ពី ព័ត៌មាន​ខេត្ត យូ​ន​ណាន និង​ខេត្ត​ក្រុង​ផ្សេងៗ​ទៀត នៃ​ប្រទេស​ចិន​ជា​រៀងរាល់ខែ ។​

​ឯកឧត្តម​ក ឯក សំអុល បាន​ជូន​វត្ថុ​អនុស្សាវរីយ៍​ជា​ក្រមា​ខ្មែរ​ដល់​សមាជិក​គណៈប្រតិភូ​ចិន ហើយ​បាន​ជូនពរ​ឲ្យ​មិត្តភាព​កម្ពុជា​-​ចិន​រីកចម្រើន​ស្ថិតស្ថេរ​ចីរកាល ។ មិនតែប៉ុណ្ណោះ ឯកឧត្តម​បានស្នើ​ឲ្យ​ភាគី​ទាំងពីរ​ពួតដៃគ្នា​ពង្រឹង​ចំណងមិត្តភាព​ប្រពៃណី​កម្ពុជា​-​ចិន ដើម្បី​ជុំវិញ​ឲ្យ​ប្រជាជន​នៃ​ប្រទេស​ទាំងពីរ​រួមគ្នា​កសាង​អនាគត​ដែល​កាន់តែ​មាន​ភាព​ត្រចះ ត្រចង់ ៕ ដោយ ស៊ឺន យ៉ាន និង​ស្យូ​ង យ៉ាន​

អាជ្ញាប័ណ្ណចែកចាយផ្តាច់មុខ