​ម៉ូតូ​PCX​ឆ្លងផ្លូវ​ត្រូវ​ម៉ូតូ​ឌ្រី​ម​សង់​បុក​ស្លាប់​ម្នាក់​របួស​ធ្ង​ន​ស្រាល​បីនាក់​

689
ចែករម្លែក

​ដោយៈ​ចាន់តូ​/​ភ្នំពេញ​៖​បុរស​ម្នាក់​ជិះ​ម៉ូតូ​មួយគ្រឿង​ឆ្លងផ្លូវ​ត្រូវ​ម៉ូតូ​មួយគ្រឿង​ទៀត​ជិះ​ដោយ​យុវជន​បីនាក់​បុក​ផ្លោង​ទៅលើ​ចិញ្ចើមផ្លូវ​បណ្តាលឱ្យ​អ្នកបើកបរ​ម៉ូតូ​ឌ្រី​ម​សង់​ស្លាប់​នៅ​និង​កន្លែង​។​ចំណែក​អ្នកដំណើរ​ពីរ​នាក់​ទៀត​រងរបួស​ធ្ងន់​។​ឯខាង​ម៉ូតូ​PCX​រងរបួស​ស្រាល​គេច​ចេញពី​កន្លែងកើតហេតុ​បាត់​។​

​ហេតុការណ៍​នេះ​បាន​កើតឡើង​ស្ថិតនៅ​ចំណុច​ស្តុ​ប​វត្ត​នាគ​វ​ន្ត័​តាម​បណ្តោយ​ផ្លូវ​សហ​ពន្ធ​រុស្សី​កែង​និង​ផ្លូវ​២២១​ក្នុង​សង្កាត់​ផ្សារ​ដេប៉ូ​៣​ខណ្ឌទួលគោក​កាលពី​វេលា​ម៉ោង​១០​និង​២០​នាទី​យប់​ថ្ងៃ​សុក្រ​ទី​២៨​ខែធ្នូ​ឆ្នាំ​២០១៨​។​
​ជនរងគ្រោះ​(​សព​)​ជា​ម្ចាស់​ម៉ូតូ​មានឈ្មោះ​នី​ចាន់​យ៉ាវ​ភេទ​ប្រុស​អាយុ​២២​ឆ្នាំ​មុខរបរ​ជាងផ្សារដែក​ម្តុំ​ផ្សារ​អូ​ឡាំង​ពិ​ច​។​ចំណែក​អ្នករួមដំណើរ​ពីរ​នាក់​ទៀត​មិន​ស្គាល់​អត្តសញ្ញាណ​នោះទេ​បាន​រងរបួស​ធ្ងន់​។​អ្នក​ទាំងបី​ជិះ​ម៉ូតូ​មួយគ្រឿង​ម៉ាក​ហុងដា​ឌ្រី​ម​សង់​ស៊េរី​២០០៦​ពណ៌​ខ្មៅ​ពាក់​ស្លាក​លេខ​ព្រៃវែង​1A5238​។

​រីឯ​ខាង​ម៉ូតូ​PCX​ពណ៌​ស​ពាក់​ស្លាក​លេខ​ភ្នំពេញ​1HJ2300​ម្ចាស់​រងរបួស​ស្រាល​បានគេច​ខ្លួន​ចេញពី​កន្លែងកើតហេតុ​បាត់​។​​ក្រោយ​កើតហេតុ​សមត្ថកិច្ច​ជំនាញ​បាន​ចុះមក​ធ្វើការ​វាស់វែង​យក​ម៉ូតូ​ទាំងពីរ​គ្រឿង​ទៅ​រក្សាទុក​នៅ​ការិយាល័យ​ចរាចរណ៍​ផ្លូវគោក​រាជធានី​ភ្នំពេញ​រងចាំ​ដោះស្រាយ​គ្នា​ទៅតាម​ផ្លូវច្បាប់​៕S/​

ទីតាំងផ្សាយពាណិជ្ជកម្ម