​រថយន្ត​ISUZU MU-X​បុក​បង្គោល​ភ្លើង​បាក់​មួយ​ដើម​នៅមុខ​វត្ត​និរោធ​

871
ចែករម្លែក
  • 31
    Shares

ដោយៈ​ចាន់តូ​/​ភ្នំពេញៈ​រថយន្ត​ម៉ាក​ISUZUMUX​ស្លាក​លេខ​ភ្នំពេញ​2AT7116​មួយ​បោះពួយ​យ៉ាង​លឿន​ជ្រុល​ទៅបុក​បង្គោល​បំភ្លឺ​ផ្លូវ​បាក់​រៀប​ដល់​ដី​រថយន្ត​កល់​លើ​ទ្រូងផ្លូវ​ជាប់​ទៅមុខ​លែងរួច​។​

ហេតុការណ៍​នេះ​កើតឡើង​នៅតាម​បណ្ដោយ​ផ្លូវជាតិ​លេខ​១​ចំណុច​មុខ​វត្ត​និ​រោ​ធិ​ន៌​ក្នុង​សង្កាត់​និរោធ​ខណ្ឌ​ច្បារអំពៅ​កាលពី​វេលា​ម៉ោង​១២​និង​៤០​នាទី​យប់​រំលងអធ្រាត្រ​ឈានចូល​ថ្ងៃ​សៅ​រ៏​ទី​២៩​ខែធ្នូ​ឆ្នាំ​២០១៨​។​ក្រោយ​កើតហេតុ​សមត្ថកិច្ច​វាស់​វែង​យក​រថយន្ត​បង្ក​ទៅ​រក្សាទុក​នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​ច្បារអំពៅ រងចាំ​ដោះស្រាយ​តាមផ្លូវ​ច្បាប់​៕S/​

ទីតាំងផ្សាយពាណិជ្ជកម្ម