កម្មវិធី​ប្រកួត​បាល់ទាត់​អន្តរជាតិ​ថ្ងៃ​សៅរ៍ ទី ២៩ ខែធ្នូ ឆ្នាំ ២០១៨

884
ចែករម្លែក

•​ ​ក្របខណ្ឌ English Premier League រដូវ​កាល​២០១៨ / ២០១៩
(22:00) Brighton Hove Albion vs Everton
(22:00) Fulham vs Huddersfield Town
(22:00) Leicester vs Cardiff
(22:00) Tottenham Hotspur vs Wolverhampton
(22:00) Watford vs Newcastle
(00:30) Liverpool vs Arsenal

​គូ​ល្អ​ប្រចាំ​សប្តាហ៍​
Liverpool vs Arsenal

វា​មិន​គ្រាន់​ថា ក្រុម Liverpool រកបាន​៤៣​គ្រាប់​នៅ​ក្របខណ្ឌ​ព្រី​មី​ញ៉េ​លី​ក​ដែល​ធ្វើ​ឲ្យ​មាន ការចាប់អារម្មណ៍​នោះទេ ប៉ុន្តែ​ស្ថិតិ​នៃ​ការ​របូត​ត្រឹម​៧​គ្រាប់​ក្នុង​លី​ក​គឺជា​រឿង​សំខាន់​ជាង​នេះ ជាពិសេស​ពួកគេ​របូត​ត្រឹម​២​គ្រាប់​ក្នុង​ទឹកដី​។​
​ ​
ប្រព័ន្ធ​ការពារ​របស់​ពួកគេ​តែងតែ​ជា​បញ្ហា​ចម្បង​សម្រាប់​ក្រុម​បិសាច​ក្រហម ប៉ុន្តែ​ការ​មក ដល់​របស់​កីឡាករ អា​លី​សសិន (Alisson) បាន​ជួយ​ពង្រឹង​ពួកគេ​បន្ថែមទៀត​នៅ​រដូវ កាល​នេះ ហើយ​ការយក​ឈ្នះ​ក្រុម Newcastle United បាន​រូ​ញ​ពួកគេ​ឡើង​៦ ពិន្ទុ​ដាច់​ពី​ក្រុម Tottenham និង​នាំមុខ​ក្រុម​ម៉េ​ន​ឆេ​ស្ទ័​រ ស៊ី​ធី​ដាច់​៧​ពិន្ទុ​។​
​ ​
​ក្រុម Liverpool មិនទាន់​ស្គាល់​ពាក្យ​ថា ចាញ់​នៅឡើយ​ទេ​ក្នុង​ទឹកដី​នៅ​ក្របខណ្ឌ ព្រី​មី​ញ៉េ​លី​ក ចាប់តាំងពី​ខែមេសា​ឆ្នាំ​២០១៧ ប៉ុន្តែ​នេះ​នឹង​ក្លាយជា​ការប្រកួត​ដ៏​លំបាក មួយ​ប្រចាំ​រដូវ​កាល​នេះ ខណៈ​ពួកគេ​ត្រូវ​ទទួលភ្ញៀវ​កាំភ្លើង​ធំ Arsenal ។​
​ ​
ក្រុម​កាំភ្លើង​ធំ Arsenal កំពុង​ប្រជែង​យក​កៅអី​ក្នុង​ក្រុម​ពូ​ល​ទាំង​៤ ប៉ុន្តែ​មាន​បញ្ហា​បន្តិច បន្តួច​នាពេល​ថ្មីៗ​នេះ​។ ស្ថិតិ​មិនដែល​ចាញ់​យូរអង្វែង​របស់​ពួកគេ​បានបញ្ចប់​នៅពេល ចាញ់​ក្រុម Southampton ហើយ​បរាជ័យ​នេះ​កើតមាន​បន្ទាប់ពី​ពួកគេ​ខ្ទាត​ចេញ ពី​ក្របខណ្ឌ Carabao Cup ដោយសារ​ក្រុម Tottenham ហើយ​ស្មើ​ជាមួយ​ក្រុម Brighton and Hove Albion ។​
​ ​
ពួកគេ​បាន​យកឈ្នះ​ក្រុម Burnley ក្នុង​ទក​ដី ប៉ុន្តែ​ពួកគេ​អាច​ឈ្នះ​ត្រឹម​៤​ប្រកួត​ក្នុង ចំណោម​១០​ប្រ​កួ​តុ​ចង​ក្រោយ​ក្នុង​លី​ក​។ ទម្រង់​ក្រៅ​ទឹកដី​មានការ​រីកចម្រើន​ខ្លាំង ក្រោម​ការដឹកនាំ​របស់​គ្រូបង្វឹក​ថ្មី ប៉ុន្តែ​ការរកបាន​ត្រឹម​១​ពិ​ន្តុ​ឆ្លងកាត់​ពីរ​ប្រកួត​នោះ បានធ្វើ​ឲ្យ​ពួកគេ​វិល​ទៅរក​ការខកចិត្ត​ជាថ្មី​។
​ ​
មើលទៅ​ហាក់ដូចជា​ពិបាក​នឹង​រារាំង​ក្រុម​ហង្ស​ក្រហម Liverpool បន្តិច​ហើយ​នៅពេល បច្ចុប្បន្ននេះ ស្របពេល​ក្រុម Arsenal មាន​បញ្ហា​ប្រព័ន្ធ​ការពារ​ផង​នោ​៕
ទស្សន​: Liverpool 3-1 Arsenal

•​ ​ក្របខណ្ឌ​អ៊ីតាលី Serie A រដូវ​កាល​២០១៨/ ២០១៩
(18:30) Juventus vs Sampdoria
(21:00) Chievo vs Frosinone
(21:00) Empoli vs Inter Milan
(21:00) Genoa vs Fiorentina
(21:00) Lazio vs Torino
(21:00) Parma vs Roma
(21:00) Sassuolo vs Atalanta
(21:00) Udinese vs Cagliari
(00:00) Napoli vs Bologna
(02:30) AC Milan vs Spal

គូ​ល្អ​ប្រចាំ​ស​ប្រា​ហ៍​
Lazio vs Torino

ក្រុម Lazio មាន​៥​ពិន្ទុ​នាំមុខ​ក្រុម Torino ហើយ​ក្រុម Torino ជឿជាក់ថា ពួកគេ​នឹងធ្វើ​បានល្អ​ក្នុងការ​ប្រកួត​នេះ ជាពិសេស បន្ទាប់ពី​ពួកគេ​យកឈ្នះ​ក្រុម Empoli ៣-០ ក្នុង​ប្រកួត​ចុងក្រោយ​និង​អាច​រក្សាបាន​ឃ្លី​ន​ស៊ីត​បី​លើក​ក្នុង​៥​ប្រកួត​ចុងក្រោយ​។​
​ ​
ក្រុម Torino បាន​យកឈ្នះ​ពី​ប្រកួត​ជាប់​គ្នា​ដោយ​យកឈ្នះ​ក្រុម Bologna និង​ក្រុម Cagliari​ហើយ​ពួកគេ​រកបាន​គ្រាប់​បាល់​ក្នុង​បួន​ប្រកួត​ចំណោម ៥​ប្រកួត​ចុងក្រោយ របស់ខ្លួន​។​
​ ​
ចំណែក​ក្រុម Lazio វិញ​លេង​៩​ប្រកួត​ក្នុង​ទឹកដី​ចាញ់​២ ហើយ​ពួកគេ​ត្រូវ​ប្រឈម​មុខជា មួយក្រុម Torino ដែល​មិនទាន់​ស្គាល់​ពាក្យ​ថា ចាញ់​ក្នុង​៩​ប្រកួត​ក្រៅ​ទឹកដី ប៉ុន្តែ​ពួកគេ ឈ្នះ​ពីរ​ប្រកួត និង​ក្រៅពីនេះ​ស្មើ​ទាំងអស់​។
​ ​
ក្រុម Torino លេង​ស្មើ​៣​ប្រកួត​ក្នុងចំណោម​៩​ប្រកួត​ក្រៅ​ទឹកដី​ស្របពេល​ពួកគេ​អាច រក្សាបាន ឃ្លី​ន​ស៊ីត​៤​លើក​ក្នុងចំណោម​៩​ប្រកួត​ក្រៅ​ទឹកដី​ក្នុង​លី​ក​។​
​ ​
ក្រុម Lazio ឈ្នះ​៦​លើក​និង​ចាញ់​ត្រឹម​១​លើក​ក្នុងចំណោម​ជំនួប​១០​លើក​រវាង​ក្រុម​ទាំងពីរ​។ ប្រវត្តិ​ជួបគ្នា​៣៣​លើក ក្រុម Lazio អាច​រកបាន​ជ័យជម្នះ​១៥​លើក ចំណែក Torino រកបាន​ជ័យជម្នះ​៧​លើក​៕
ទស្សន​: Lazio 2-1 Torino

ទីតាំងផ្សាយពាណិជ្ជកម្ម