តោះ​មក​មើល​ទីក្រុង​ទឹកកក​របស់​ចិន​សម្រាប់​ត្រៀម​មហោស្រព​ទឹកកក​ធំ​បំផុត​លើ​ពិភពលោក​

928
ចែករម្លែក

​មហោស្រព​ទឹកកក​ប្រចាំឆ្នាំ​ធំ​បំផុត​នៅលើ​ពិភពលោក​ជិត​ចាប់ផ្តើម​ហើយ​នៅ​ទីក្រុង​មួយ​ក្បែរ​ព្រំដែន​ចិន​និង​រុស្ស៊ី​។​

​មហោស្រព​ទឹកកក​និង​ព្រិល​ហា​ពី​ន​ឆ្នាំ ២០១៩ ដែល​នឹង​ប្រារព្ធ​ធ្វើ​នៅ​ទីក្រុង​ហា​ពី​ន​របស់​ចិន នឹង​ទាក់ទាញ​ចំណាប់អារម្មណ៍​របស់​អ្នកទេសចរ​ជាមួយ​រូបចម្លាក់​ទឹកកក​ជាង ២.០០០ នៅក្នុង​ឧទ្យាន​ទឹកកក​រាង​ដូច​ក្នុង​រឿងនិទាន​លម្អ​ដោយ​ភ្លើង​ចម្រុះ​ពណ៌​ដែលមាន​សីតុណ្ហភាព​ទាប​រហូតដល់​ទៅ​ដក​៣០​អង្សា​។​

​រូបថត​ថ្មីៗ​ជាច្រើន​បានបង្ហាញ​កម្មករ​កំពុង​អូស​ដុំ​ទឹក​កកធំៗ​និង​កាត់​ឆ្លាក់​វា​យ៉ាង​យកចិត្តទុកដាក់ ខណៈដែល​ពួកគេ​កំពុង​ប្រណាំងប្រជែង​នឹង​ពេលវេលា​ដើម្បី​ឆ្លាក់​ឱ្យ​រួចរាល់​នូវ​ចម្លាក់​រូប​ប្រាសាទ វិមាន និង​រូប​ផ្សេងៗ​ទៀត​នៅមុន​ការបើក​សម្ពោធ​ពិធីបុណ្យ​នៅ​ថ្ងៃទី ៥ ខែមករា​។​

​ពិធីបុណ្យ​ប្រចាំឆ្នាំ​ដ៏​ល្បីល្បាញ​នៅ​ខេត្ត​ហី​ឡុង​ជាំ​ង​ភាគ​ពាយព្យ​នេះ​បានចាប់ផ្តើម​នៅ​ឆ្នាំ ១៩៨៥ ហើយនឹង​ប្រារព្ធ​ធ្វើ​ឡើងជា​លើក​ទី ៣៥ នៅ​ឆ្នាំ​ថ្មី​នេះ​៕ ដោយ៖ កញ្ញាដាលីស

ចម្លាក់​ទឹកកក​ជាង​២០០០​នឹង​ទាក់ទាញ​ចំណាប់អារម្មណ៍​ភ្ញៀវទេសចរ​នៅ​ទីក្រុង​ហា​ពី​ន​នៅ​ថ្ងៃទី​៥​មករា​ខាងមុខនេះ