​អតិថិជន​វី​ង​២១​នាក់​ឈ្នះ​រង្វាន់​ធំ​ពី​កម្មវិធី “​ធ្វើ​ប្រតិបត្តិការ​ដើម្បី​ឈ្នះ​រង្វាន់​”

999
ចែករម្លែក
  • 5
    Shares

​ដោយៈ​សុផល​/​ភ្នំពេញៈ​ក្នុង​រយៈពេល​ប្រហែល​មួយខែ​បន្ទាប់ពី​ប្រកាស​អំពី​កម្មវិធី​”​ធ្វើ​ប្រតិបត្តិការ​ដើម្បី​ឈ្នះ​រង្វាន់​”​របស់ខ្លួន​ធនាគារ​ឯកទេស​វី​ង​(​ខេ​ម​បូ​ឌា​)​លីមីត​ធី​ត​បានធ្វើ​ការចាប់​រង្វាន់​ជា​លើកដំបូង​ដើម្បី​ស្វែងរក​អ្នកឈ្នះ​រង្វាន់​ចំនួន​២១​នាក់​។

ពួកគាត់​​នឹង​ទទួលបាន​រង្វាន់​ជាច្រើន​បន្ទាប់ពី​ពួកគាត់​បានធ្វើ​ប្រតិបត្តិការ​តាមរយៈ​គណនី​វី​ង​។​អ្នកឈ្នះ​រង្វាន់​ដំបូង​ទាំង​២១​នាក់ ស្ថិតនៅ​ក្នុងចំណោម​អតិថិជន​រាប់ពាន់នាក់​របស់​វី​ង ដែល​តែងតែ​ធ្វើ​ប្រតិបត្តិការ​ជាប្រចាំ​ដូចជា​វី​ង​ទៅ​វី​ង​វេរ​លុយ​ផ្ទេរប្រាក់​ទៅ​ក្រៅប្រទេស​បញ្ចូល​ទឹកប្រាក់​ទូរស័ព្ទ​, ទូទាត់​វិក្កយបត្រ​ឬ​ដក​ប្រាក់ ពី​គណនី​វី​ង​។​

​រង្វាន់​សម្រាប់​អ្នកឈ្នះ​រង្វាន់​ទាំង​២១​នាក់​រួមមាន ទូរទស្សន៍​ស្មា​ត​ធី​វី ទំហំ ៣២ អ៊ី​ញ​ចំនួន ៧​រង្វាន់ ម៉ាស៊ីន​បោកគក់​៧​រង្វាន់​និង​ទូទឹកកក​៧​រង្វាន់​។​មានប្រសាសន៍​នៅក្នុង​ពិធី​ចាប់​រង្វាន់​ដែល​ប្រព្រឹត្ត​នៅ​ការិយាល័យ​កណ្តាល​របស់ ធនាគារ​ឯកទេស​វី​ង​កាលពី​យប់​ថ្ងៃទី​២៨ ធ្នូ​ឆ្នាំ​២០១៨​។

លោក ម៉ា​នូ រ៉ា​ចាន់​អគ្គនាយក​ពាណិជ្ជកម្ម​របស់​វី​ង​បាន​និយាយថា​៖​វី​ង​មាន​ក្តីរំភើប​ណាស់​ដែល​បាន​ចូលរួម​ផ្តល់រ​ង្វាន់​ជាច្រើន​ក្នុងការ​ប្រារព្ធ​គម្រប់​ខួប ១០ ឆ្នាំ​របស់​ធនាគារ ដែល​បានផ្តល់​សេវាកម្ម​ហិរញ្ញវត្ថុ​នៅ​កម្ពុជា ក៏ដូចជា​ភាពជោគជ័យ​ដែល​ធនាគារ​សម្រេចបាន​នៅក្នុង​ឆ្នាំ ២០១៨ ។​

​លោក​រ៉ា​ចាន់​មានប្រសាសន៍​បន្តទៀតថា​”​ក្នុងពេលដែល​វី​ង​បន្ត​ណែនាំ​ពី​ផលិតផល​និង​សេវាកម្ម​ដែល​ប្រកបដោយ​ភាព​ច្នៃប្រឌិត​ដើម្បី​ជួយ​បង្កើន​ជីវភាព​រស់នៅ​ប្រចាំថ្ងៃ​របស់​ប្រជាពលរដ្ឋ​កម្ពុជា​យើង​មិនដែល​ភ្លេច​ឡើយ​នូវ​ការសំដែង​សេចក្តី​ថ្លែងអំណរគុណ​ដល់​អតិថិ​ជន​រាប់លាន​នាក់​របស់​យើង​ដែល​តែងតែ​ជួយ​វី​ង​ឱ្យ​បន្ត​ឆ្ពោះទៅមុខ​ជានិច្ចទោះបីជា​ក្នុងស្ថានភាព​ដ៏​លំបាក​ក៏ដោយ​។ ខ្ញុំ​ក៏​សូម​ជូនពរ​ដល់​អតិថិ​ជន​ទាំងអស់ ក៏ដូចជា​ក្រុមគ្រួសារ​របស់​ពួកគេ នូវ​ភាពសប្បាយ​រីករាយ និង​ភាពរុងរឿង​នៅក្នុង​ឆ្នាំ​២០១៩ ខាងមុខនេះ​” ។

​កម្មវិធី​ប្រូ​ម៉ូ​សិន “​ធ្វើ​ប្រតិបត្តិការ​ដើម្បី​ឈ្នះ​រង្វាន់​” គឺជា​ផ្នែក​មួយ​នៃ​កម្មវិធី​ប្រូ​ម៉ូ​សិន​ជាច្រើន​របស់ ធនាគារ​ឯកទេស​វី​ង ដែល​ធ្វើឡើង​ដើម្បី​សម្តែង​សេចក្តី​ថ្លែងអំណរគុណ​ដល់​អតិថិ​ជន​របស់ខ្លួន ចំពោះ​ការគាំទ្រ​លើ​ផលិតផល និង សេវាកម្ម​របស់​វី​ង ក្នុង​រយៈពេល ១០ ឆ្នាំ​កន្លងមកនេះ​។

​កម្មវិធី​ប្រូ​ម៉ូ​សិន​នេះ​ត្រូវបាន​ធ្វើឡើង​បន្ទាប់ពី​កម្មវិធី​ប្រូ​ម៉ូ​សិន​ទូទាត់​ថ្លៃ​សំបុត្រ​រថភ្លើង​ទៅកាន់​ស្រុកកំណើត​ក្នុងតម្លៃ​តែ ៤០​រៀល កាលពីមុន​ពិធីបុណ្យ​ភ្ជុំបិណ្ឌ ក្នុង​ខែតុលា​កន្លងមក​។ ចាប់ពី​ថ្ងៃទី ២០ ខែវិច្ឆិកា ឆ្នាំ ២០១៨ រហូតដល់​ថ្ងៃទី ២៨ ខែកុម្ភៈ ឆ្នាំ ២០១៩​រាល់​អតិថិជន​វី​ង ដែល​ធ្វើ​ប្រតិបត្តិការ​ដូចជា វី​ង​ទៅ​វី​ង វី​ង​វេរ​លុយ ផ្ទេរប្រាក់​ទៅ​ក្រៅប្រទេស បញ្ចូល​ទឹកប្រាក់​ទូរស័ព្ទ ទូទាត់​វិក្កយបត្រ ឬ​ដក​ប្រាក់​ពី​គណនី​វី​ង ។​

ពួកគាត់​នឹងមាន​ឱកាស​ឈ្នះ​រង្វាន់​ម៉ូតូ ១​រង្វាន់ និង​សម្ភារៈប្រើប្រាស់​ក្នុងផ្ទះ​ជាច្រើន​ទៀត រួមមាន ទូរទស្សន៍​ស្មា​ត​ធី​វី​ចំនួន ១៥​រង្វាន់ ទូទឹកកក​ចំនួន ១៣​រង្វាន់ និង​ម៉ាស៊ីន​បោកគក់ ចំនួន ១៣ រង្វាន់​។​

​ការចាប់​ឆ្នោត​តាម​ប្រព័ន្ធ​អេឡិចត្រូនិក លើក​ទី​ពីរ នឹង​ប្រព្រឹត្តទៅ​នៅ​ថ្ងៃទី ២៨ ខែមករា ឆ្នាំ​២០១៩ ។​រង្វាន់​មាន ទូរទស្សន៍​ស្មា​ត​ធី​វី ទំហំ ៣២ អ៊ី​ញ ៤​រង្វាន់ ម៉ាស៊ីន​បោកគក់​៖ ៣​រង្វាន់ ,​ទូទឹកកក​៖ ៣ រង្វាន់​។​ចំណែក​ការចាប់​ឆ្នោត​លើក​ទី ៣​នៅ​ថ្ងៃទី ០៧ ខែមីនា ឆ្នាំ​២០១៩ ដែល​រង្វាន់​មាន​៖​ម៉ូតូ ហុងដា Zoomer X៖ ១ រង្វាន់ ទូរទស្សន៍​ស្មា​ត​ធី​វី ទំហំ ៣២ អ៊ី​ញ​៖៤​រង្វាន់ ,​ម៉ាស៊ីន​បោកគក់​៖ ៣​រង្វាន់​និង ទូរ​ទឹកកក​៖ ៣​រង្វាន់​៕S/

ចំណងជើង​រូ​បថ​តៈ​អតិថិជន​វី​ង ២១​នាក់ ឈ្នះ​រង្វាន់​ធំ​ពី​កម្មវិធី “​ធ្វើ​ប្រតិបត្តិការ​ដើម្បី​ឈ្នះ​រង្វាន់​”​ក្រោយ​ការចាប់​ឆ្នោត​លើកដំបូង​កាលពី​យប់​ថ្ងៃទី​២៨​ខែធ្នូ​ឆ្នាំ​២០១៨

ទីតាំងផ្សាយពាណិជ្ជកម្ម