សម្ពោធ​វិមាន​អនុស្សាវរីយ៍​នយោបាយ​ឈ្នះ​ឈ្នះ​និង​អបអរសាទរ​ខួប​២០​ឆ្នាំ​នៃ​ការបិទ​បញ្ចប់​ភ្លើងសង្គ្រាមស៊ីវិល​នៅក្នុង​ប្រទេស​កម្ពុជា​

1005
ចែករម្លែក

ដោយៈ​តារា​រិ​ទ្ធ​/​ភ្នំពេញៈ នៅ​ព្រឹក​ថ្ងៃ​សៅរ៍ ៧​រោច ខែ​មិគសិរ ឆ្នាំច សំរឹទ្ធិស័ក ព​.​ស​២៥៦២ ត្រូវ​នឹង​ថ្ងៃទី​២៩ ខែធ្នូ ឆ្នាំ​២០១៨ នេះ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន នឹង​អញ្ជើញ​ជា​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​ក្នុង​ពិធី​សម្ពោធ​វិមាន​អនុស្សាវរីយ៍ «​នយោបាយ ឈ្នះ ឈ្នះ​» និង​អបអរសាទរ​ខួប​២០​ឆ្នាំ​នៃ​ការបិទ​បញ្ចប់​ភ្លើងសង្គ្រាម​នៅក្នុង​ប្រទេស​កម្ពុជាក្រោម «​នយោបាយ ឈ្នះ ឈ្នះ​» របស់​សម្តេច​តេ​ជោ ហ៊ុន សែន​។​

សម្តេចតេជោហ៊ុនសែនអញ្ជើញគសម្ពោធ​វិមាន​អនុស្សាវរីយ៍​នយោបាយ​ឈ្នះ​ឈ្នះ​និង​អបអរសាទរ​ខួប​២០​ឆ្នាំ​នៃ​ការបិទ​បញ្ចប់​ភ្លើងសង្គ្រាមស៊ីវិល​នៅក្នុង​ប្រទេស​កម្ពុជា

​ពិធី​នេះ ត្រូវ​ប្រារព្ធ​ធ្វើឡើង​យ៉ាង​មហោឡារិក​ដោយមាន​ការ​អញ្ជើញ​ចូលរួម​ពី​ថ្នាក់​ដឹកនាំ​ជាន់ខ្ពស់​នៃ​រាជរដ្ឋាភិបាល ភ្ញៀវ​ជាតិ អន្តរជាតិ មន្ត្រីរាជការ កងកម្លាំង​ប្រដាប់​អាវុធ អ្នកសិល្បៈ សិស្ស​និស្សិត និង​ប្រជាពលរដ្ឋ​រាប់ពាន់នាក់​។​

​ការ​ប្រារព្ធ​ពិធី​សម្ពោធ​វិមាន​នយោបាយ ឈ្នះ ឈ្នះ និង​ការអបអរសាទរ​ខួប​២០​ឆ្នាំ​នៃ​ការបិទ​បញ្ចប់​ភ្លើងសង្គ្រាម​នេះ នឹងធ្វើ​បន្ត​រហូតដល់​ថ្ងៃ​៣១ ខែធ្នូ​ដែលជា​ថ្ងៃ​ឆ្លង​ឆ្នាំ​សកល​២០១៨​ចូល​២០១៩​ដោយពេល​រាត្រី​នឹងមាន​ការបាញ់​កាំជ្រួច និង​ការប្រគំ​តន្ត្រី​សម្រាប់​ជាការ​កម្សាន្ត​របស់​ប្រជាពលរដ្ឋ​។ បន្ថែម​ពីលើ​នោះ​ក៏​នៅមាន​ព្រឹត្តិការណ៍​ផ្សេងៗ​ជាច្រើន​ទៀត រួម​ជាការ​តាំងពិព័រណ៍​ផលិតផល​ជាច្រើន​ផងដែរ​។​

​នេះ​គឺជា​ពិធី​សម្ពោធ​សមិទ្ធផល​ប្រវត្តិសាស្ត្រ​សម្រាប់​កម្ពុជា​ដោយសារតែ​វិមាន​ឈ្នះ​-​ឈ្នះ​ត្រូវបាន​សាងសង់​រំឭក​ដល់​ការអនុវត្ត​បាន​ជោគជ័យ​នូវ​នយោបាយ​ឈ្នះ​-​ឈ្នះ​ដែល​បានបញ្ចប់​នូវ​សង្គ្រាម​នាំមក​នូ​សុខសន្តិភាព​និង​ការឯកភាព​ទឹកដី​។​វិមាន​ឈ្នះ​ឈ្នះ​គឺ​តំណាង​ឲ្យ​កម្ពុ​ជាមាន​សុខសន្តិភាព​និង​ឈ្នះ​ជានិច្ច​និរន្តរ៍​។​វិមាន​ឈ្នះ​ឈ្នះ​គឺជា​តំណាង​នៃ​ការបង្រួបបង្រួម​ជាតិ ឯករាជ្យ​ជាតិ សាមគ្គីភាព បូ​រណ ភាព​ទឹកដី វឌ្ឍនភាព​និង​វិបុលភាព​នៃ​កម្ពុជា​ទាំងមូល ។​

កម្មវិធី​បានចាប់ផ្តើម​នៅ​ម៉ោង ៨ ព្រឹក ដោយ​ចាប់ផ្តើម​សម្តេចព្រះ​មហាសង្ឃរាជ សម្តេចព្រះ​សង្ឃនាយក សម្តេចព្រះ​សង្ឃ​និង​ព្រះ​រាជាគណៈ​២០​អង្គ​ស្វាយ​ធ្យា​យ ជយ​ន្តោ ប្រសិទ្ធ​ពរជ័យ​។​ពិធី​គៅ​រព​ទង់ជាតិ​។ បន្ទាប់មក​ការសម្តែង​រូបភាព​របស់​កងយោធពល​ខេមរភូមិន្ទ ។ សម្តេច​ពិជ័យ​ឧបនាយករដ្ឋមន្ត្រី​ក្រសួង​ការពារជាតិ​និង​ជា​ប្រធាន​គណៈកម្មាធិការ​អន្តរក្រសួង ថ្លែង​សុន្ទរកថា និង របាយការណ៍​របស់​។​
​សម្តេច​តេ​ជោ​ហ៊ុនសែន​នាយករដ្ឋមន្ត្រី​ក៏បាន​ថ្លែង​នូវ​សង្ក​កថា​យ៉ាង​លំអិត​ទាក់ទង​ទៅនឹង យុទ្ធសាស្ត្រ​ឌី​ហ្វី​ដ និង​នយោបាយ​ឈ្នះ​ឈ្នះ​របស់​សម្តេច​ជាមួយនឹង​ការចូលរួម​នៃប្រតិបត្តិ​ករ​សំខាន់ៗ​។​សម្តេច​បាន​អញ្ជើញ​ទស្សនា​រូបចម្លាក់​ព្រឹត្តិការណ៍​ប្រវត្តិសាស្ត្រ តាម​ជញ្ជាំង​អាងទឹក​វិមាន​ឈ្នះ ឈ្នះ​។ សម្តេច​កាត់​ខ្សែបូ​សម្ពោធ​វិមាន​ឈ្នះ ឈ្នះ ។ ទស្សនាការ​តាំងពិព័រណ៍​សមិទ្ធផល ២០​ឆ្នាំ របស់​កងយោធពល​ខេមរភូមិន្ទ ក្រសួង​ស្ថាប័ន រាជធានី ខេត្ត និង វិស័យ​ទេសចរណ៍ ពាណិជ្ជកម្ម ។​

​តាម​កម្មវិធី​គ្រោងទុក​ព្រឹក​នៅ​ថ្ងៃទី​៣០​ខែធ្នូ​ជា​ថ្ងៃទី​២​សម្តេច​តេ​ជោ​ហ៊ុនសែន​នាយករដ្ឋមន្ត្រី​កម្ពុជា​ចូលរួម​បើក​កម្មវិធី​ប្រកួត​កីឡាវាយកូនគោល​និង​ពិធីជប់លៀង​អបអរ​ពិធី​សម្ពោធ​វិមាន​អនុស្សាវរីយ៍​នយោបាយ​ឈ្នះ​ឈ្នះ​និង​អបអរសាទរ​ខួប​លើក​ទី​២០​នៃ​ការបញ្ចប់​សង្គ្រាមស៊ីវិល​នៅ​កម្ពុជា​ក្រោម​នយោបាយ​ឈ្នះ​ឈ្នះ​របស់​សម្តេច​តេ​ជោ​ហ៊ុនសែន​នៅពេល​ល្ងាច ។

​នៅ​ថ្ងៃទី​៣១ ខែធ្នូ ដែលជា​ថ្ងៃទី​៣​នៅ​ម៉ោង​៨​យប់​សម្តេច​តេ​ជោ ហ៊ុន សែន និង សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត អញ្ជើញ​ចា​អធិបតី​ក្នុង​ពិធី​រាប់​ថយក្រោយ​ដើម្បី​ឆ្លង​ឆ្នាំ​សកល​។​នៅក្នុង​រយៈពេល​៦ ម៉ោង​នៃ​ការ​រងចាំ​ឆ្នាំ​ឆ្លង​ឆ្នាំ​នោះ មានការ​ប្រគុំ​តន្ត្រី​និង​បទ​ចម្រៀង​, ការបង្ហាញ​ផ្ទាំង​ទស្ស​និ​យ​ភាព​ល្ខោន​ចំរុះ​រឿង “​ដំណើរ​ជាតិ​កម្ពុជា​”, ការសំដែង​សិល្បៈ​កំប្លែង ,​ការសម្តែង​តន្ត្រី​ប្រពៃណី​និង​ការ​រាំ​កំសាន្ត​បែប​ប្រពៃណីជាតិ ,​ការបង្ហាញ​សម្លៀកបំពាក់​ច្នៃ ,​ការ​រាំ​កំសាន្ត​តាម​ចង្វាក់​អន្តរជាតិ​។​នៅក្នុង​ពិធី​នោះ​សម្តេច​តេ​ជោ​ហ៊ុនសែន​នឹង​ថ្លែង​សារលិខិត​ផ្ញើជូន​ជនរួមជាតិ​កម្ពុជា​ក្នុង​ឳ​កាស បុណ្យចូលឆ្នាំថ្មី​ឆ្នាំ​សាកល​២០១៩ ។ សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី និង ភ្ញៀវ​កិ​ត្ត​យស​ជាតិ និង អន្តរជាតិ​អញ្ជើញ​ឡើងលើ​វេទិកា​ដើម្បី​ធ្វើ​ពិធី​រាប់​ថយក្រោយ​(Countdown) អម​ជាមួយ​ការ​ទូងស្គរ និង បាញ់​កាំជ្រួច អបអរសាទរ​ការឆ្លង​ចូលឆ្នាំថ្មី​ឆ្នាំ​សាកល​២០១៩ ។ ការបាញ់​កាំជ្រួច រយៈពេល ៥០ នាទី ។

​នៅមុន​មួយថ្ងៃ​នៃ​ពិធី​សម្ពោធ​វិមាន​ឈ្នះ​ឈ្នះ​សម្តេច​តេ​ជោ​ហ៊ុនសែន​បាន​បង្ហោះ​សារ​នយោបាយ​ខ្លី​នៅក្នុង​ហ្វេ​ស​បុក​សម្តេច​ថា​៖​កម្ពុជា​អបអរសាទរ​ចំពោះ​ស​មិ​ទ្ឋ​ផល​ប្រវត្តិសាស្ត្រ​នៃ​វិមាន​ឈ្នះ​ឈ្នះ​ដែល​ត្រូវបាន​កសាង​រួចស្រេច​ជា​ស្ថាពរ​នៅលើ​ទឹកដី​សុវណ្ណ​ភូមិ ។ សម្តេច​បានបញ្ជាក់​ទៀ ត​ថា​វិមាន​ឈ្នះ​ឈ្នះ គឺជា​តំណាង​នៃ​ការបង្រួបបង្រួម​ជាតិ ឯករាជ្យ​ជាតិ សាមគ្គីភាព បូរណភាព​ទឹកដី វឌ្ឍនភាព​និង​វិបុលភាព​នៃ​កម្ពុជា​ទាំងមូល​។ វិមាន​ឈ្នះ​ឈ្នះ​បញ្ជាក់ថា​កម្ពុជា​ឈ្នះ​ទៅលើ ៥ យ៉ាង គឺ​ឈ្នះ​ដោយ​រួច​ផុតពី​សង្គ្រាម ឈ្នះ រួចផុត​ពីរ​បប​ប្រល័យពូជសាសន៍​ឈ្នះ​រួច​ផុតពី​ការបែងចែក​ទឹកដី​តំបន់​ត្រួត ត្រា​ឈ្នះ​រួច​ផុតពី​ភាពក្រីក្រ​និង​ឈ្នះ​រួច​ផុតពី​ការ​អុចអាល​ដោយ​បរទេស​។​សម្ដេច​តេ​ជោ​ក៏បាន​អំពាវនាវ​ឱ្យ​ជនរួមជាតិ​និង​ភ្ញៀវទេសចរ​អន្តរជាតិ​ចូលរួម​សម្ពោធ​វិមាន​ឈ្នះ​ឈ្នះ​ឱ្យបាន​គ្រប់គ្នា ។ ​ ​ ​ ​

​វិមាន​ឈ្នះ​ឈ្នះ​នេះ​បាន​សាងសង់​កាលពី​ខែកុម្ភៈ​ឆ្នាំ​២០១៦​មក​នៅលើ​ផ្ទៃដី​៨​ហិកតា​ស្ថិតក្នុង​តំបន់​អភិវឌ្ឍន៍​របស់លោក លី​យ៉ុង​ផាត់​នៅ​សង្កាត់​បាក់​ខែង​ខណ្ឌ​ជ្រោយចង្វា​រាជធានី​ភ្នំពេញ​។​នៅក្នុង​វិមាន​នេះ​គឺមាន​រូបចម្លាក់​សម្រាប់​ដាក់តាំង​នៅក្នុង​វិមាន​ជាច្រើន​ដែល​នៅតាម​ជញ្ជាំង​ជាន់​ផ្ទាល់​ដី​ជុំវិញ​បរិ វេណ​វិមាន​ឈ្នះ​-​ឈ្នះ ដែល​រូបចម្លាក់​ទាំងនោះ​ទាក់ទង​ប្រវត្តិ​នៃ​ដំណើរ​ឆ្ពោះទៅ​ការផ្តួលរំលំ​របប​ប្រល័យពូជសាសន៍ ប៉ុល ពត ឆ្នាំ​១៩៧៧ ។ រូបចម្លាក់​ជាច្រើន​ទៀត​នៅលើ​វិមាន​នេះ​មានដូចជា រូបចម្លាក់​ហង្ស រូប​គ្រុឌ និង​រូប​ដំរី​ក្បាល​បី រូប​នាគ និង​រូប​តោ​ជាដើម​៕​សរន​


​ ​

អាជ្ញាប័ណ្ណចែកចាយផ្តាច់មុខ