ស្ត្រី​ម្នាក់​សម្លាប់​កូនប្រុស​ឯង ហើយ​បំបែក​សព​ជា​ចំណែកៗ ប៉ុន្តែ​បែរជា​រួច​ទោស​

862
ចែករម្លែក

ស្ត្រី​វ័យ ៦៣ ឆ្នាំ​ម្នាក់​ដែល​រស់នៅក្នុង​ទីក្រុង​ខា​បា​រ៉ូ​វ​ស៍ (Khabarovsk) ប្រទេស​រុស្ស៊ី បាន​យក​ខ្ទះ​ឆា​សំពង​ក្បាល​កូនប្រុស​បង្កើត​របស់ខ្លួន​រហូតដល់​ស្លាប់ រួច​ប្រើ​រណារកាត់ សាកសព​ជាង ៧០ ចំណែក​គួរឱ្យ​ស្លុត​បំផុត​។​

​តុលាការ​បាន​រកឃើញ​នៅ​សប្តាហ៍​នេះ​ថា ស្ត្រី​ជនជាតិ​រុស្ស៊ី លី​យុ​ត​មី​ឡា អា (Lyudmila R) ដែលជា​គណនេយ្យករ​ខាងលើនេះ​ជាប់ពិរុទ្ធ​ភាព​ពីបទ​ម​នុស្ស​ឃាត ប៉ុន្តែ​បែរជា សម្រេច​ឱ្យ​រួច​ផុតពី​ការជាប់​ពន្ធនាគារ​ដោយសារ​កូនប្រុស​ជា​ជនរងគ្រោះ​បាន​វាយដំ​គាត់ និង​បំពាន​គាត់​ម្តង​ហើយ​ម្តងទៀត​ជាហេតុ​ធ្វើឱ្យ​គាត់​ទ្រាំលែងបាន​។
​ ​
គាត់​បាន​ប្រាប់​ប៉ូលិស​ស៊ើបអង្កេត​ថា មាន​ម្តងនោះ​កូនប្រុស​កំណាច​របស់គាត់​ដែលមាន​វ័យ ៤២ ឆ្នាំ​បាន​ប៉ុនប៉ង​ចាប់រំលោភ​គាត់ បន្ទាប់ពី​ផឹកស៊ី​ស្រវឹង ហើយ​ច្រឡំ​គាត់​ជា​អតីត ប្រពន្ធ​របស់ខ្លួន​។

​គាត់​និយាយថា ខណៈពេល​គាត់​ធ្វើ​សកម្មភាព​សម្លាប់ និង​កម្ទេច​សាកសព គាត់​មិនបាន សម្រក់​ទឹកភ្នែក​សូម្បី​មួយ​តំណក់ ដោយសារតែ​ជនរងគ្រោះ​អាក្រក់​ខ្លាំងពេក​។ គាត់​បាន បំបែក​សាកសព​ច្រកចូល​ក្នុង​ថង់ ហើយ​យកទៅ​បោះចោល​ដើម្បី​បំបាត់​ភ័ស្តុតាង​។ ប៉ុន្តែ​ក្រដាស​មិនអាច​ខ្ចប់​ភ្លើង​បានឡើយ​។​

​ទោះបីជា​គាត់​រួច​ផុតពី​ការជាប់​ពន្ធនាគារ​ក្ដី ប៉ុន្តែ​គាត់​ត្រូវបាន​ហាមឃាត់​មិនឱ្យ​ចាកចេញ ពី​ទីក្រុង​នេះ រយៈពេល ២៣ ខែ​៕ ប្រែ​សម្រួល​: ខុម

ទីតាំងផ្សាយពាណិជ្ជកម្ម