សមត្ថកិច្ច​ទទួល​បណ្តឹង និង​ស៊ើបអង្កេត ករណី​បាត់​ខ្លួន​យុវតី​សិស្ស​វិទ្យាល័យ​មង្គល​បូរី​

1094
ចែករម្លែក

(បន្ទាយមានជ័យ) ៖ សមត្ថកិច្ច​ទទួល​បណ្តឹង និង​ស៊ើបអង្កេត​ហើយ ករណី​បាត់​ខ្លួន​យុវតី​សិស្ស​វ័យ​ក្រមុំ​ម្នាក់ វិទ្យាល័យ​មង្គល​បូរី​ឃុំ​ឫស្សី​ក្រោក ស្រុក​មង្គល​បូរី ខេត្តបន្ទាយមានជ័យ កន្លងមក​។​

​លោក​ឧត​ហ​តម​សេនីយ៍ សិទ្ធិ ឡោះ ស្នងការរង និង​ជា​នាយការិយាល័យ​កណ្តាល​នគរបាល​ព្រហ្ម​ទ័​ណ្ឌ​ខេត្តបន្ទាយមានជ័យ​ប្រាប់​រស្មី​កម្ពុជា ថ្ងៃទី​២៦​មិថុនា​ថា “​ករណី​យុវតី​សិស្ស​ឈ្មោះ មឿ​ន ស៊ីវ​ម៉ី អាយុ​១៨​ឆ្នាំ ជា​សិស្ស​ថ្នាក់​ទី​១១F វិទ្យាល័យ​មង្គល​បូរី​ស្រុក​មង្គល​បូរី ដែល​ម្តាយ​នាង​ប្រកាស និង​ដាក់​ពាក្យបណ្តឹង​នៅ​ខេត្ត​ថា បាត់​ខ្លួន​ពីថ្ងៃ​ទី​២១ មិថុនា​២០១៧ វេលា​មៅ​ង​៧​ព្រឹក​កន្លងមក​នោះ ប៉ូលិស​បាននិងកំពុង​ដុតដៃដុតជើង​ស៊ើបអង្កេត​ស្រាវជ្រាវ​កំណត់​រឿងក្តី​ហើយ​”​។​

​លោក សិទ្ធិ ឡោះ គ្រា​នើ​តែ​និយាយថា “​អ្វីៗ​កំពុងដំណើរការ​។ តែ​មិនអាច​និយាយ​អ្វឺ​លើសពីនេះ​ទេ​”​។​

​ប៉ុន្តែ​លោក​វរសេនីយ៍ ស៊ី ឌី អធិការនគរបាល​ស្រុក​មង្គល​បូរី ប្រាប់​កាសែត​រស្មី​កម្ពុជា​នៅ​ថ្ងៃ​ដដែល​ថា “​លោក​ទើប​ដឹង​រឿងនេះ ពេល​អ្នកកាសែត​សួរ ព្រោះ​គ្រួសារ​ជនរងគ្រោះ​មិនបាន​មកប្តឹង​នៅ​អធិការដ្ឋាន​ឡើយ​។ តែ​លោក​បាន​សួរ​ទៅ​សាលារៀន និង​ក្រុមគ្រួសារ​ថា នាងរង​គ្រោះ​បន្ត​បាត់​ខ្លួន​”​។​

​សូម​រំលឹកថា យោង​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​ឈ្មោះ ChoVesna បាន​ឲ្យ​ដឹងថា “​ខ្ញុំបាទ​ឈ្មោះ សុង ឃាង ត្រូវជា​ឪពុក និង​នាង​ខ្ញុំ ហ៊ុន គឹម​ហ៊ាង រស់នៅ​ភូមិ​ឫស្សី​ក្រោក ឃុំ​ឫស្សី​ក្រោក ស្រុក​មង្គល​បូរី ខេត្តបន្ទាយមានជ័យ បាន​បាត់​កូនស្រី​ឈ្មោះ មឿ​ន ស៊ីវ​ម៉ី អាយុ​១៨​ឆ្នាំ ជា​សិស្ស​ថ្នាក់​ទី​១១F វិទ្យាល័យ​មង្គល​បូរី កាលពី​ថ្ងៃ​ពុធ​ទី​២១​មិថុនា​២០១៧​។ បើ​បងប្អូន​ណា​បានឃើញ​សូម​ទាក់ទង​មក ទូរស័ព្ទ​លេខ 088 30 666 34 / 012 82 89 76​។ សូម​បងប្អូន​ជួយ​ចែករំលែក​ព៍​ត័​មាន​នេះ​ជាបន្ទាន់​ផង​។​

​ឪពុកម្តាយ​ក្មេងស្រី​ប្រាប់​សារព័ត៌មាន​ថ្ងៃទី​២១​មិថុនា​ថា មកទល់ពេលនេះ ពួកគាត់​មិនអាច​ទាក់ទង​ទូរស័ព្ទ ឬ​មធ្យោបាយ​ណាមួយ ឬ​ដំណឹង​ទៅ​កូនស្រី​ក្រមុំ​នៅឡើយ​។ ពួកគាត់​ព្រួយបារម្ភ និង​នឹក​រលឹកកូន​ណាស់​។ ខុសឆ្គង ឬ​មាន​បញ្ហា​អី​សូម​បួងសួង​កុំអោយ​មានរឿង​អី​ដល់​កូន​អោយសោះ​៕ ​ដោយ ៖ប​.​ជ័យ

នាង​មឿ​ន ស៊ីវ​ម៉ី អាយុ​១៨​ឆ្នាំ សិស្ស​ទី​១១F វិទ្យាល័យ​ម​ង្ល​ល​បូរី ដែល​បាត់​ខ្លួន​តាំងពី​ថ្ងៃទី​២១​មិថុនា​២០៧ (​រូប​: ហ្វេ​ស​ប៊ុ​ក​)

ទីតាំងផ្សាយពាណិជ្ជកម្ម