គួរ​អាន​! កម្ចាត់​ជាតិពុល​ផ្សេងៗ​ចេញពី​រាងកាយ ដោយ​គ្រាន់តែ​ទទួលទាន​អាហារ​ទាំងនេះ

1418
ចែករម្លែក
  • 13
    Shares

ការ​បន្សាប​ជាតិពុល គឺជា​ដំណើរការ​នៃ​ការសម្អាត​ជាតិពុល​គ្រោះថ្នាក់​ផ្សេងៗ ចេញពី​ក្នុង រាងកាយ​។ ដំណើរការ​នេះ​បង្កើន​ការលើក កម្ពស់ សុខភាព​ល្អប្រសើរ និង​ការពារ​រាង កាយ​អ្នក​ពី​ជំងឺ​ផ្សេងៗ​។ ការ​បន្សាប​ជាតិពុល​ក្នុង​រាងកាយ គឺ​មិនមែនជា​ដំណើរការ ស្មុគស្មាញ​អ្វី​ឡើយ​ដោយ​វា​អាច​ដំណើរការ​ទៅបាន​តាមរយៈ​ការទទួល​ទាន​នូវ​ប្រភេទ អាហារ​ដែលមាន​ឥទ្ធិពល​កម្ចាត់​ជាតិពុល​ពី​ក្នុង​រាងកាយ​។ អត្ថបទ​ខាងក្រោម​ជា​ប្រភេទ នៃ​អាហារ​បន្សាប​ជាតិពុល​ដ៏​មាន​ប្រសិទ្ធិភាព​បំផុត​មួយចំនួន​ដែល​អាចជួយ​ថ្លើម​ឲ្យ​រក្សាបាន​នូវ​រាងកាយ​គ្មាន​ជាតិពុល មាន​សុខ​ភាពល្អ និង​កម្ចាត់​ចោល​នូវ​ជាតិពុល​គ្រោះថ្នាក់​ផ្សេងៗ ៖

១. ផ្លែ​ប៉ោម​
ជាតិ​ស​សៃ pectin ដែលមាន​នៅក្នុង​ផ្លែ​ប៉ោម​ជួយ​កម្ចាត់​សារធាតុ​បំប៉នបន្ថែម មិនល្អ​នៃ​អាហារ និង​ជាតិ​លោហៈ​ពុល ដែល​បាន​ប្រមូលផ្ដុំ​ក្នុង​រាងកាយ​យូរ​ឆ្នាំ​មកហើយ​។ ដូច្នេះ​ការទទួល​ទាន​ផ្លែ​ប៉ោម​ឲ្យ​បាន ១ ក្នុង​មួយថ្ងៃ គឺ​ប្រសើរ​ណាស់​ចំពោះ​សុខភាព​។​

២. ក្រូចឆ្មារ​
​ក្រូចឆ្មារ គឺមាន​ផ្ទុក​សម្បូរ​ទៅដោយ​សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម និង​វីតាមីន ហើយ​វា​ជា ផ្លែឈើ​បន្សាប​ជាតិពុល​ដ៏​មាន​ឥទ្ធិពល​។ បរិមាណ​នៃ​វីតាមីន C ដែលមាន​វត្តមាន​នៅក្នុង ក្រូចឆ្មារ គឺ​ចាំបាច់​សម្រាប់​រាងកាយ​ដើម្បី​បង្កើតបាន​នូវ​សមា​ធាតុ glutathione​។ សមាសធាតុ​នេះ​ជួយ​ថ្លើម​ក្នុង​ដំណើរការ​នៃ​ការ​បន្សាប​ជាតិពុល​។

ក្រូចឆ្មារ​ក៏​ជួយ​ប្រព័ន្ធ​រំលាយ​អាហារ​ក្នុង​ដំណើរការ​នៃ​ការ​កម្ចាត់​កាកសំណល់​ផងដែរ​។ អ្នក​អាច​ច្របាច់​ទឹកក្រូច​ឆ្មារ​ស្រស់​ម្ខាង​ចូលក្នុង​ទឹក​ក្ដៅ​ឧណ្ហៗ ១ កែវ បន្ទាប់មក​ទទួល ទាន​វា​ជាប្រចាំ​រៀងរាល់​ព្រឹក​នៅពេល​ពោះ​ទទេរ​មិនទាន់​ទទួលទាន​អ្វី​។​

៣. ឆៃថាវ​ក្រហម​
ឆៃថាវ​ក្រហម គឺជា​អាហារ​ដ៏​មាន​ឥទ្ធិពល​បំផុត​មួយ​ដែល​ជួយ​ក្នុងការ​កម្ចាត់​ជាតិពុល ចេញពី​ក្នុង​រាងកាយ​។ វា​មាន​ផ្ទុក​នូវ​សារធាតុ pectin និង betaine​ដែល​ជួយ​ការពារ​ប្រព័ន្ធ រំលាយ​អាហារ និង​ថ្លើម​។ សារធាតុ​គីមី​ទាំងនេះ​ក៏​អាចជួយ​សម្អាត​ក្នុង​រាងកាយ​ផងដែរ ដោយ​កាត់បន្ថយ​បរិមាណ​នៃ​ជាតិពុល​ដែល​រាងកាយ​កំពុង​ផ្ទុក​។ បន្លែ​នេះ ក៏​ជា​ប្រភព​ដ៏ សម្បូរបែប​នៃ​ជាតិ​ម៉ាញ៉េ​ស្យូ​ម​, ជាតិ​ដែក​, កាល់ស្យូម និង​ជាតិ​ស័ង្កសី​ដែល​រាងកាយ​ត្រូវ ការចាំបាច់​ដើម្បី​ដំណើរការ​កម្ចាត់ ឬ​បន្សាប​ជាតិពុល​ចេញពី​ក្នុង​រាងកាយ​។ លើសពីនេះ ទៅទៀត បរិមាណ​ខ្ពស់​នៃ​ជាតិ​ស​សៃ​ក្នុង​ឆៃថាវ​ក្រហម​ជួយ​ធ្វើ​ឲ្យ​ការរំលាយ​អាហារ មាន​ភាពប្រសើរឡើង និង​ជួយ​រាងកាយ​កម្ចាត់​កាកសំណល់​។​

៤. ផ្កា​ខាត់ណា​ខៀវ​
ផ្កា​ខាត់ណា​ខៀវ គឺ​ផ្ទុក​សម្បូរ​ទៅដោយ​សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម​ដែល​ផ្ដល់​ឲ្យ​បន្លែ មួយ​ប្រភេទ​នេះ​នូវ​សមត្ថភាព​ជម្រុញ​អង់ស៊ីម​បន្សាប​ជាតិពុល​ដល់​កម្រិត​កោសិកា​មិនអាច​ស្មាន​ដល់​មួយ​។​

៥. ខ្ទឹមស​
ខ្ទឹមស គឺជា​អាហារ​បន្សាប​ជាតិពុល​ដ៏​ល្អ​បំផុត​មួយ​។ វា​ជួយ​ជម្រុញ​ថ្លើម​ឲ្យ​ផលិត​អង់ស៊ីម បន្សាប​ជាតិពុល​ដែល​ជួយ​ច្រោះ​ជាត​ពុល​ពី​ក្នុង​ប្រព័ន្ធ​រំលាយ​អាហារ​។ ដូច្នេះ​ចូរ​ឧស្សាហ៍ បន្ថែម​ខ្ទឹមស​ចូលក្នុង​របប​អាហារ​ប្រចាំថ្ងៃ​របស់​អ្នក​។​

៦. ខ្ញី​
ខ្ញី​មាន​ផ្ទុក​នូវ​សមា​ធាតុ shogaols និង gingerols ជួយ​លើកកម្ពស់​ការ​បន្សាប​ជាតិពុល ពី​រាងកាយ ដោយ​បង្កើន​លឿន​ចលនា​នៃ​អាហារ​តាមរយៈ​ពោះវៀន​។ ជា​លទ្ធផល ដំណើរការ​នេះ​ជួយ​កម្ចាត់​ជាតិពុល​គ្រោះថ្នាក់ និង​កាកសំណល់​ចេញពី​ថ្លើម​, ពោះវៀនធំ និង​សរីរាង្គ​ខាងក្នុង​ដទៃទៀត​។ ខ្ញី គឺ​ផ្ដល់​អត្ថប្រយោជន៍​គួរ​ឲ្យ​កត់សម្គាល់​ចំពោះ​ថ្លើម ជាពិសេស គឺ​ប្រសិនបើ​អ្នក​កំពុង​កើតមាន​បញ្ហា​ខ្លាញ់​រុំ​ថ្លើម​ដែល​បណ្ដាលមកពី ការទទួល​ទាន​គ្រឿង​ស្រវឹង​ច្រើនពេក​។

វិធី​ដ៏​ល្អ​បំផុត​ដើម្បី​ទទួលបាន​ប្រយោជន៍​ពេញលេញ​ពី​ខ្ញី​ក្នុងការ​កម្ចាត់ ឬ​បន្សាប​ជាតិពុល ក្នុង​រាងកាយ​នោះ គឺ​ការ​ទទួលទាន​តែ​ខ្ញី​។ អ្នក​អាចធ្វើ ឬ​ឆុងតែ​នេះ​បាន ដោយ​គ្រាន់តែ​ដាក់ ខ្ញី​ស្រស់​ដែល​ឈូស ឬ​កោស​ហើយ​ចំនួន ២ ស្លាបព្រា​កាហ្វេ​ក្នុង​ពែង​រួច​បន្ថែម​ទឹក​ក្ដៅ​ចូល នឹង​រងចាំ​សម្រាប់​រយៈពេល​ពី ៥ ទៅ ១០ នាទី​សិន សឹម​ទទួលទាន​៕ ដោយ​: health.com.kh

ទីតាំងផ្សាយពាណិជ្ជកម្ម